អត្ថបទពាណិជ្ជកម្ម

តស់! ទទួលយកអត្ថប្រយោជន៍សម្រាប់ដំណើរកម្សាន្តនានារបស់អ្នកទៅកាន់វៀតណាម និងប្រទេសផ្សេងៗទៀត ពីប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍មាសរបស់ Vietjet ថ្ងៃនេះ


ភ្នំពេញ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 – នេះជាពេលវេលាដ៏ល្អសម្រាប់រៀបចំផែនការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ និងសន្សំប្រាក់បន្ថែមទៀតលើការធ្វើដំណើរដ៏រីករាយជាមួយ Vietjet ខណៈដែលក្រុមហ៊ុនកំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ! តស់! ត្រៀមខ្លួនធ្វើដំណើរកម្សាន្តរបស់អ្នកជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ចំនួនពីរលាន ដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) និងការបញ្ចុះតម្លៃរហូតដល់ 30% (*) លើសំបុត្រ Business និង SkyBoss-class។
* ផ្តល់ជូនប្រូម៉ូសិនតម្លៃចាប់ពីសូន្យដុល្លារ និងការបញ្ចុះតម្លៃសំបុត្រសម្រាប់គ្រប់ផ្លូវហោះហើរទាំងអស់ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 16 ខែកញ្ញា
ដោយ
អំពី VietJet Air

ប្រូម៉ូសិនដ៏អស្ចារ្យនេះ កំពុងរង់ចាំអ្នកធ្វើដំណើរពីប្រទេសកម្ពុជាតាមជើងហោះហើររបស់ Vietjet តាមផ្លូវ សៀមរាបទៅហាណូយ ដោយផ្តល់ជូនជើងហោះហើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍។ ជាមួយនឹងពេលវេលាហោះហើរតិចជាងពីរម៉ោង អ្នកធ្វើដំណើរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅទេសចរណ៍ដ៏អស្ចារ្យនានា ដូចជា ដាណាំង, ញ៉ាត្រាង, Hue, ហូយអាន និងជាតំបន់នានាជាច្រើនទៀត។

"ម៉ោង 12 យប់ តស់ Vietjet" គឺជាយុទ្ធនារបស់ Vietjet ហើយទើបតែត្រលប់មកវិញម្តងទៀត! ការផ្តល់ជូនពិសេសនេះ កំពុងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024 ចន្លោះម៉ោង 12:00 ដល់ 14:00 (UTC+7) ក្នុងអំឡុងពេលដែលអ្នកចូលចិត្តការធ្វើដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃទាបត្រឹម USD0 (*)។ ការផ្តល់ជូននេះ ក៏ផ្តល់ជូនសម្រាប់សេវាកម្មដឹកអ្នកដំណើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងផ្លូវអន្តរជាតិ រួមទាំងផ្លូវសៀមរាប-ហាណូយ និងផ្លូវផ្សេងៗទៀតឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ​​​ រយៈពេលផ្តល់ជូនការធ្វើដំណើរ គឺចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។ មិនថាអ្នកកំពុងរៀបចំផែនការដំណើរកម្សាន្តក្នុងរដូវស្លឹកឈើជ្រុះ ឬដំណើរផ្សងព្រេងនាពេលខាងមុខនោះទេ វាជាឱកាសរបស់អ្នកក្នុងការធ្វើដំណើរកាន់តែងាយស្រួល!សំបុត្រអាចកក់បាននៅ http://www.vietjetair.com តាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ឬនៅការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារនៅទូទាំងពិភពលោក។

សម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍ធ្វើដំណើរងាយស្រួលតាមតម្រូវការ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ 30% សម្រាប់សំបុត្រ Business និង SkyBoss-class (*) ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024 អនុញ្ញាតឱ្យភ្ញៀវរីករាយជាមួយអត្ថប្រយោជន៍ពិសេសក្នុងតម្លៃទាបសមរម្យ។ ជាមួយនឹងសេវាកម្ម "Wings for Leader" អ្នកដំណើរអាចទទួលបានសិទ្ធិផ្តាច់មុខ ដូចជា ការចុះឈ្មោះជាអាទិភាព ការចូលទៅកាន់កន្លែងសម្រាកឯកជន និងទទួលទានអាហារស្រស់ៗប្រកបដោយសុខភាពគ្មានដែនកំណត់។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញរបស់ខ្លួនតភ្ជាប់ប្រទេសវៀតណាមទៅកាន់តៃវ៉ាន់ និងហុងកុង ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រេកង់ហោះហើរចាប់ពីថ្ងៃទី 27 ខែតុលា 2024។ ការធ្វើឱ្យប្រសើរឡើងនេះ រួមជាមួយនឹងការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញ នឹងផ្តល់នូវភាពងាយស្រួលជាងមុន និងជម្រើសនៃការធ្វើដំណើរដែលមានតម្លៃសមរម្យសម្រាប់អ្នកធ្វើដំណើរក្នុងរដូវបុណ្យឆ្លងឆ្នាំខាងមុខនេះ។

ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសទាំងនេះ និងការបង្កើនបណ្តាញនឹងផ្តល់ឱ្យប្រជាជនកម្ពុជា និងអ្នកដំណើរកាន់តែច្រើននូវឱកាសទៅទស្សនាប្រទេសវៀតណាម និងគោលដៅដ៏អស្ចារ្យជាច្រើនទៀននៅក្នុងតំបន់! គ្រាន់តែធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet លោកអ្នកអាចធ្វើដំណើរទៅកាន់ពិភពលោកដ៏រស់រវើកគ្រប់ទីកន្លែង ដែលអ្នកអាចជិះលើយន្តហោះទំនើប រីករាយជាមួយសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខ និងទស្សនាការសំដែងវប្បធម៌ប្រពៃណីនៅលើយន្តហោះចម្ងាយ 10,000 ម៉ែត្រ។

តស់! រីករាយក្នុងការធ្វើដំណើរជាមួយ Vietjet​ ទាំងអស់គ្នាណា!

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា ការផ្តល់ជូនេះមានកំណត់

(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិត ស្តីពី សហគ្រិនភាពអាស៊ាន ត្រូវបានរំលេចនៅក្នុងវេទិកា ចំណេះដឹងពិភពលោក

ព័ត៌មាន
វេទិកាចំណេះដឹងពិភពលោកឆ្នាំ 2024 ដែលប្រារព្ធឡើងនៅ Inspire Entertainment Resort បានចាប់ផ្តើមឡើង ដោយសុន្ទរកថា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស…

ពិព័រណ៍សំណង់ដ៏ធំបំផុតរបស់កម្ពុជា – CAMBUILD 2024 បើកបង្ហាញដាក់តាំងជាផ្លូវការដើម្បីជំរុញកំណើនឧស្សាហកម្មសំណង់

ព័ត៌មាន
ព្រឹត្តិការណ៍ពិព័រណ៍ខេមបៀល ២០២៤–CAMBUILD 2024 ត្រូវបានចាត់ទុកជាសក្ខីភាពនៃភាពរីកចម្រើនឡើងវិញនៃឧស្សាហកម្មសំណង់របស់កម្ពុជា គួរឱ្យកត់សម្គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ