អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត


ភ្នំពេញ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់ការកក់សំបុត្រសម្រាប់ដំណើរធុរកិច្ច (Business) និង SkyBoss (*)។
ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត
ដោយ
អំពី VietJet Air

ការផ្តល់ជូនពិសេសនេះ ត្រូវបានអនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet ដែលកក់សំបុត្រតាម www.vietjetair.com, កម្មវិធីទូរស័ព្ទ Vietjet Air, ការិយាល័យកក់សំបុត្រ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ សំបុត្រត្រូវតែទិញមុនថ្ងៃទី 11 ខែសីហា ឆ្នាំ 2024 សម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី 19 ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024។

សម្រាប់ភ្ញៀវវដែលចូលចិត្តធ្វើដំណើរច្រើន ហើយចង់សន្សំប្រាក់បានកាន់តែច្រើននោះ ការលក់សំបុត្រ Double Day របស់ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 88% នៃតម្លៃសំបុត្រអេកូ (economic) (*)។ ការលក់សំបុត្របញ្ចុះតម្លៃនេះ អាចប្រើបានតែ 24 ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង 00:00 ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 (GMT+7)។ ភ្ញៀវអាចប្រើលេខកូដប្រូម៉ូសិន “VJ88” សម្រាប់ការកក់សំបុត្រនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។

ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ពីសៀមរាបទៅហាណូយ អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសក្នុងអំឡុងពេលនេះបាន។

Vietjet cabin crew

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ កាលពីឆ្នាំមុន ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់អាស៊ី ដូចជា ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម។

សេវាកម្មធុរកិច្ចរបស់ Vietjet គឺជាជម្រើសចម្បងសម្រាប់អ្នកធ្វើដំណើរតាមជើងហោះហើរឆ្ងាយទៅមកពីប្រទេសឥណ្ឌា អូស្ត្រាលី និងផ្លូវហោះហើរជាច្រើនផ្សេងទៀត ដែលផ្តល់សេវាដឹកអ្នកដំណើរតាមយន្តហោះទំនើប A330 មានតួធំទូលាយ បំពាក់ដោយកាប៊ីន និងកៅអីរាបស្មើល្អ។ អ្នកដំណើរអាចភ្លក់រសជាតិអាហារឆ្ងាញ់ៗជាច្រើនមុខ រួមមាន ហ្វឺ បុងបរវេរ បាញ់មីវៀតណាម មាន់ដុតទឹកជ្រលក់ ប្រហិតបាសា បាយមាន់ បាយត្រី និងនំបុ័ងប៉ារ៉ាតា ហើយថែមទាំងមានស្រា តែ កាហ្វេ និងស្រាក្រឡុកជាច្រើ​នមុខទៀតផង។

Vietjet passengers served with Business services

ភ្ញៀវធ្វើដំណើរ ក៏អាចរីករាយជាមួយនឹងអត្ថប្រយោជន៍នៃសេវាកម្ម SkyBoss របស់ Vietjet ដែលមាននៅគ្រប់ជើងហោះហើរទាំងអស់របស់ Vietjet ទៀតផង។ កញ្ចប់សេវា SkyBoss ផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់ជាមួយនឹងកញ្ចប់សេវារួមបញ្ចូលទាំងអស់ដែលអាចបត់បែនបាន កន្លែងសម្រាកដ៏ប្រណិត ដាក់ឥវ៉ាន់បានរហូតដល់ 50 គីឡូក្រាម ទទួលទានអាហារក្នុងយន្តហោះប្រកបដោយផាសុកភាព និងមានសេវាអាទិភាពផ្សេងជាច្រើនទៀត។ កញ្ចប់សេវា SkyBoss របស់ Vietjet ផ្តល់ជូននូវភាពងាយស្រួល និងផាសុខភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដំល្អបំផុតសម្រាប់អ្នកធ្វើដំណើរ។

ខ្សែទូរស័ព្ទអាទិភាព (+84) 1900 6896 និងអ៊ីមែល [email protected] សម្រាប់ទាក់ទងបន្ទាន់ ជួយសម្រួលដល់ភ្ញៀវធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss ដោយធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូនតាមផ្លូវហោះហើរជាង 168+ របស់ Vietjet។

Vietjet aircraft

ការផ្តល់ជូនប្រូម៉ូសិនទាំងនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ភ្ញៀវធ្វើដំណើរ ដើម្បីទទួលបានភាពរីករាយជាមួយបទពិសោធន៍ធ្វើដំណើរដោយមិនមានការរំខានជាមួយនឹងតម្លៃសំបុត្រសមរម្យ ដែលអាចធ្វើដំណើរទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសវៀតណាមជាច្រើន ដូចជា ទីក្រុងហូជីមិញ ហាណូយ ហ៊ូ ដាណាង ញ៉ាត្រាង និងកោះភូកុក (មិនត្រូវឱ្យមានទិដ្ឋាការ) ជាដើម។ ការតភ្ជាប់ផ្លូវហោះហើរទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងផ្លូវហោះហើរផ្សេងទៀតត្រូវបានដំណើរការ ដោយសារការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិនានារបស់ក្រុមហ៊ុន Vietjet។

Vietjet ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ពិសេសជាមួយនឹងយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយមានបុគ្គលិកចាំផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ។ ភ្ញៀវធំដំណើរទាំងអស់ ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងពី Sky Care ដោយឥតគិតថ្លៃ និងអាចមានឱកាសទទួលបានរង្វាន់ជាច្រើន តាមរយៈកម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy ផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។ លក្ខខណ្ឌតម្រូវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយការធ្វើសនវកម្ម ថៃរកឃើញការចំណាយខ្ជះខ្ជាយលើគម្រោងសាងសង់នានា ជិត១ពាន់លានដុល្លារ

ព័ត៌មាន
របាយការណ៍សវនកម្មរបស់រដ្ឋាភិបាលថៃ បានរកឃើញថា វិស័យសំណង់នៅក្នុងប្រទេសថៃ គឺជាប្រភពនៃគម្រោងចាយថវិការដ៏ខ្ជះខ្ជាយបំផុតរបស់ប្រទេស។ តាមការចុះ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា

ព័ត៌មាន
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ