វៀតណាមតែងតាំងប្រធានាធិបតីថ្មី

តើប្រធានាធិបតី និងប្រធានសភាវៀតណាមថ្មីជានរណា?


នៅទីបំផុតវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា ជ្រើសរើសបានប្រធានាធិបតី និងប្រធានសភាថ្មីហើយ បន្ទាប់ពីកៅអីកំពូលទាំងពីរនេះ បានទំនេរអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ បក្សកុម្មុយនីស្តវៀតណាម បានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឱ្យធ្វើជាប្រធានាធិបតីថ្មី ខណៈអនុប្រធានសភាជាតិ ត្រូវបានដំឡើងតួនាទីឱ្យឡើងកាន់តំណែងជាប្រធានសភាថ្មីរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA។
វៀតណាមតែងតាំងប្រធានាធិបតីថ្មី
ដោយ

លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានសម្រេចតែងតាំងសមមិត្តលោក តូ ឡេម (To Lam) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ឱ្យធ្វើជាប្រធានាធិបតីថ្មី ជំនួសលោក វ៉ូ វ៉ាន់ធួង ដែលបានលាលែងពីតំណែងនេះកាលពីពេលកន្លងទៅថ្មីៗ ក្រោយប្រទេសក្បែរខាងកម្ពុជាមួយនេះ បើកយុទ្ធនាការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំទូទាំងប្រទេស។ លោក ឡេម អាយុ ៦៦ ឆ្នាំបានធ្វើជារដ្ឋមន្ត្រីសន្តិសុខសាធារណៈតាំងពីឆ្នាំ២០១៦ និងជាអ្នកប្រកាន់ជំហរតឹងរ៉ឹងបំផុតចំពោះក្រុមចលនាទាមទារសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។

ជាមួយគ្នានេះលោក ត្រាន ថាញ់ ម៉េន (Tran Thanh Man) វ័យ៦១ឆ្នាំ ត្រូវបានដំឡើងតួនាទីពីអនុប្រធានរដ្ឋសភា ឱ្យឡើងកាន់តំណែងជាប្រធានរដ្ឋសភាជាតិ ដែលជាអំណាចកំពូលទី៤ របស់ប្រទេសវៀតណាម ជំនួសលោក វួង ឌិញ ហួ ដែលបក្សកុម្មុយនីស្តវៀតណាម ស្នើសុំឱ្យចុះចេញពីតំណែងកាលពីខែមុន ដោយសារតែការបំពាន និងបង្កកំហុសឆ្គងមួយចំនួន។

ការតែងតាំងថ្នាក់ដឹកនាំថ្មីទាំងពីរនេះទទួលបានការឯកភាពពីគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្តវៀតណាម រួចហើយ នៅឡើយតែការរង់ការបោះឆ្នោតអនុម័តជាផ្លូវការពីរដ្ឋសភា ដែលនឹងត្រូវធ្វើនៅសប្តាហ៍ក្រោយនេះតែប៉ុណ្ណោះ។

គិតមកទល់ពេលនេះ មានមនុស្សរាប់ពាន់នាក់ រួមទាំងមន្ត្រីគ្រាក់ៗ និងមេដឹកនាំធុរកិច្ចជាន់ខ្ពស់ជាច្រើននាក់ផងដែរ បានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបដ៏តឹងរ៉ឹងបំផុតទៅលើអំពើពុករលួយក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

ព័ត៌មាន
តបតាមការអញ្ជើញពីរាជរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណ…

ចិន កំពុងរិះរកវិធី ដើម្បីវាយបកការយកពន្ធរបស់អាម៉េរិក និងត្រៀមទប់ជាមួយសហភាពអឺរ៉ុប

ព័ត៌មាន
ក្រោយរដ្ឋបាល លោក ចូ បៃដិន ប្រកាសកំណត់ពន្ធលើទំនិញនាំចូលតម្លៃ១៨ពាន់លានដុល្លាររបស់ចិនកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន កំពុងរៀបចំវិធានការ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ