សិង្ហបុរី

សិង្ហបុរីនឹងផ្តល់ថវិកាជិត៦លានដុល្លារ លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់បណ្ដាប្រទេសអាស៊ាន


នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ នៅថ្ងៃអង្គារ ទី២៦ តុលា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រជាជាតិអាស៊ានដើម្បីធ្វើការរួមគ្នាឱ្យកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដើម្បីងើបចេញពីជំងឺរាតត្បាតកូវីដ-១៩។ ក្នុងនោះ លោកបានប្រកាសថា ប្រទេសសិង្ហបុរីនឹងផ្តល់វិភាគទានជាទឹកប្រាក់ជិត៦ លានដុល្លារ លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់បណ្ដាប្រទេសអាស៊ានផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
លី ស៊ាន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាម​ប្រព័ន្ធ​វី​ដេ​អូ​លោក លី ស៊ា​ន ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ថ្លែង​ថា សិង្ហ​បុរី​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ដើម្បី​រៀបចំ​សម្រាប់​ភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​នា​ពេល​អនាគត ហើយ​សិង្ហ​បុរី នឹង​វិភាគទាន​ថវិកា​ជិត​៦​លាន​ដុល្លារ ទៅ​ឲ្យ​ស្ថាប័ន​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​បម្រុង​ក្នុង​តំបន់​អាស៊ាន​។

ខណៈ​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ លោក លី ស៊ា​ន​ឡុ​ង ក៏​បាន​កត់សម្គាល់​ពី​តម្រូវការ​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង លើ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​។

លោក​បាន​និយាយ​ថា RCEP នឹង​ជំរុញ​ទំនុកចិត្ត​លើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់ ហើយ​រួមចំណែក​យ៉ាង​សំខាន់​ឆ្ពោះទៅ​រក​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​មេរោគ​នៅ​ក្នុង​តំបន់​។ ជាក់ស្ដែង សិង្ហ​បុរី​ក៏​ទន្ទឹងរង់ចាំ​ការ​ផ្តល់​សច្ចាប័ន​យ៉ាង​ឆាប់រហ័ស​នៃ កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ពី​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​នៅ​ខែមករា ឆ្នាំ ២០២២ ដូចដែល​បាន​គ្រោងទុក​។ 

ទន្ទឹម​នេះ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​តំបន់​មានការ​កើនឡើង ដូចនេះ​បណ្តា​ប្រទេស​អាស៊ាន​ក៏​ត្រូវ​តែ​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរ​ៗ​ផង​ដែរ ហើយ​ព្រមទាំង​បន្ត​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ឡើង​វិញ​។

យ៉ាងណាមិញ ក្នុង​នាម​ជា​សហ​ប្រធាន​នៃ​អង្គការ​កូ​វ៉ា​ក់ (COVAX) សិង្ហ​បុរី​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ទទួល​វ៉ាក់សាំង​ពហុភាគី​និយម និង​ការ​ទទួល​បាន​វ៉ាក់សាំង​ដោយ​យុត្តិធម៌ និង​សមភាព​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​។ ក្នុង​នោះ សិង្ហ​បុរី​នឹង​រួមចំណែក​បែងចែក​វ៉ាក់សាំង​ដល់​រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ធានា​បាន​នូវ​ការ​ចែកចាយ​វ៉ាក់សាំង​យ៉ាង​ឆាប់រហ័ស និង​សមភាព​នៅ​ក្នុង​តំបន់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសហគមន៍អន្តរជាតិនឹងទទួលស្គាល់របបយោធាភូមាដែរឬទេ?

ព័ត៌មាន
តំណាង ឬ ប្រេសិតពិសេសដែលទើបផុតអាណត្តិរបស់អង្គការសហប្រជាជាតិមួយរូប បាននិយាយថា ការទទួលស្គាល់ក្រុមយោធាភូមា ជារដ្ឋាភិបាលស្របច្បាប់ នឹងមិនអ…

Tesla ក្លាយជាក្រុមហ៊ុនអាមេរិកទី៥ ដែលមានតម្លៃទីផ្សារកើនដល់ ១ទ្រីលានដុល្លារអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Tesla ទើបតែបានបំបែកកំណត់ត្រាថ្មីមួយរបស់ខ្លួន ដោយមានតម្លៃទីផ្សារភាគហ៊ុនសរុបដល់ទៅ ១ទ្រីលានដុល្លារអាមេរិក ហើយ Tesla បានក្លាយជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ