សិង្ហបុរី

សិង្ហបុរីនឹងបើកព្រំដែនទទួលអ្នកដំណើរមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេសបន្ថែមទៀត


ចាប់ពីថ្ងៃទី ២៧ ខែតុលា នេះតទៅ ប្រទេសសិង្ហបុរីនឹងបើកព្រំដែនអនុញ្ញាតឱ្យអ្នកដំណើរដែលមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេស អាចចូល ឬឆ្លងកាត់ប្រទេសសឹង្ហបុរីបាន។ ប្រទេសទាំងនោះរួមមាន ប្រទេស បង់ក្លាដែស ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា ខណៈដែលគិតមកទល់ពេលនេះ សិង្ហបុរីបានកំណត់ឈ្មោះប្រទេស និងដែនដីសរុបប្រមាណជាង ៦០ហើយ ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរចូលប្រទេសសិង្ហបុរី ប៉ុន្ដែក្រុមអ្នកដំណើរមកពីប្រទេសទាំងនោះ គឺមានការបែងចែកទៅតាមក្រុមផ្សេងៗគ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសសិង្ហបុរីនឹងបើកព្រំដែនអនុញ្ញាតឱ្យអ្នកដំណើរដែលមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេស អាចចូល ឬឆ្លងកាត់ប្រទេសសឹង្ហបុរីបាន។
ដោយ

បើ​ទោះបីជា ប្រទេស​ទាំង ៦​ថ្មី​ៗ​នេះ​ទទួល​បានការ​អនុ​ញ្ញា​អាច​ចូល​ឬ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​បាន​ក៏​ពិតមែន ប៉ុន្ដែ​ក្រសួងសុខាភិបាល​សិង្ហ​បុរី​ក៏​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា អ្នកដំណើរ​មក​ពី​ប្រទេស​ទាំង​៦​នោះ គឺជា​ក្រុម​ប្រទេស​ដែល​ស្ថិត​នៅ​ក្រុម​ទី ៤​។ មាន​ន័យ​ថា អ្នកដំណើរ​ទាំងនោះ​ត្រូវ​តែ​ធ្វើតេស្ត​អវិជ្ជមាន PCR រយៈពេល ៤៨ ម៉ោង​មុន​ពេល​ហោះហើរ ព្រមទាំង​ត្រូវ​ប្រឈម​មុខ​នឹង​វិធាន​ការណ៍​តឹងរ៉ឹង​បំផុត ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដី​ពី​ជំងឺឆ្លង ដោយ​តម្រូវ​ឱ្យ​អ្នកដំណើរ​ស្នាក់​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ ឬ​ក៏​សណ្ឋាគារ​ក្នុង​រយៈពេល ១០ ថ្ងៃ ទើប​ធ្វើតេស្ត PCR ម្ដងទៀត​។

ទន្ទឹម​នេះ ក្រសួងសុខាភិបាល​សិង្ហ​បុរី ក៏​នឹង​បន្ធូរបន្ថយ​វិធានការ​សម្រាប់​អ្នកដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង ឥណ្ឌូ​នេ​ស៊ី រួម​ជាមួយ​អ្នកដំណើរ​មក​ពី​ប្រទេស​កម្ពុជា អេ​ហ្ស៊ី​ប ហុង​គ្រី អ៊ី​ស្រា​អែ​ល ម៉ា​ឡេ​ស៊ី កា​តា សី​ស្ហែ​ល អាហ្វ្រិក​ខាងត្បូង អា​រ៉ាប់​រួម និង វៀតណាម​ផង​ដែរ​។ សូម​ជម្រាប​ថា អ្នកដំណើរ​អ្នក​ទាំង​អស់នេះ ត្រូវ​បាន​សិង្ហ​បុរី​ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នកដំណើរ​ទី​៣​។

សូម​បញ្ជាក់​ថា អ្នកដំណើរ​ទាំងអស់​មក​ពី​ប្រទេស និង ដែនដី ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ក្រុម​ទី ២ ទី ៣ និង ទី ៤ គឺ​ត្រូវ​តែ​ធ្វើតេស្ត​អវិជ្ជមាន PCR មុន​ពេល​ហោះ​ហើយ ៤៨ ម៉ោង និង តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងនោះ ត្រូវ​ស្នាក់​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ ឬ​ក៏​សណ្ឋាគារ​ក្នុង​រយៈពេល ១០ ថ្ងៃ ទើប​ធ្វើតេស្ត PCR ម្ដងទៀត​។

បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៣ តុលា ប្រទេស​សិង្ហ​បុរី​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន​ប្រមាណ ៣​ពាន់ ៦​រយ​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន ៦​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើនឡើង​ជាង ១៦​ម៉ឺន​នាក់ និង​ករណី​ស្លាប់​សរុប​កើន​ដល់ ៣០០​នាក់​៕

អត្ថបទ៖ ស៊ើង​ និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ដាក់ឲ្យដំណើរការ​សេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” និងជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជា…

តើប្រទេសមហាអំណាចធំៗពិភលោក មានល្បឿនចាក់វ៉ាក់សាំងកម្រិតណាហើយ?

ព័ត៌មាន
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក CDC បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩សម្រាប់ចាក់ជូនពលរដ្ឋ ចំនួន ៤១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ