រថភ្លើង

វៀតណាម គ្រោងបើកដំណើរការរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ ក្រោយពន្យារពេលជាង១០ឆ្នាំ


ក្រោយរង់ចាំយ៉ាងអន្ទះសាអស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ទីបំផុតវៀតណាម ដែលអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំ២០២៤ នេះ។ តែយ៉ាងណាគេមើលឃើញថា គម្រោងនេះអាចប្រឈមនឹងការពន្យារពេលបន្ថែមទៀត ក្រោយក្រុមហ៊ុនជប៉ុន Hitachi ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ ទាមទារថ្លៃទូទាត់បន្ថែមដោយសារការកើនឡើងថ្លៃដើម ដោយសារការពន្យារពេលបើកឱ្យដំណើរការនេះ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រថភ្លើង
ដោយ

ប្រទេសវៀតណាម គ្រោងនឹងបើកដំណើរការខ្សែរថភ្លើងក្រោមដំបូងបង្អស់របស់ខ្លួននៅទីក្រុងហូជីមិញនៅចុងឆ្នាំ២០២៤ នេះ បន្ទាប់ពីបានពន្យារពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ។ តាមផែនការគម្រោងផ្លូវរថភ្លើង ដែលតភ្ជាប់ពីស្ថានីយរថភ្លើងបេនថាញ់ (Ben Thanh) នៅកណ្ដាលទីក្រុងហូជីមិញទៅកាន់តំបន់ជាយក្រុងភាគខាងកើត ដែលមានចម្ងាយជិត២០គីឡូម៉ែត្រនេះ គ្រោងដាក់ឱ្យដំណើរការតាំងពីរពាក់កណ្តាលឆ្នាំ២០១០ មកម៉្លេះ តែត្រូវបានពន្យារពេលជាបន្តបន្ទាប់។

បើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ នីកេ ការពន្យារពេលដាក់ឱ្យដំណើរការជាបន្តបន្ទាប់របស់គម្រោងនេះ គឺដោយសារមានបញ្ហាជាច្រើនរួមទាំងបញ្ហារដ្ឋបាល និងការកើនឡើងការចំណាយជាដើម​។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើងក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំប្រមាណ១ពាន់លានដុល្លារអាម៉េរិក។

យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុន Hitachi ដែលជាអ្នកម៉ៅការសាងសង់ផ្លូវរថភ្លើងនេះបានដាក់ពាក្យទៅមជ្ឈមណ្ឌលមជ្ឈត្តកម្ម ឬមជ្ឈមណ្ឌលដោះស្រាយទំនាស់របស់វៀតណាម ដើម្បីទាមទារប្រាក់ចំនួន១៦០លានដុល្លារបន្ថែមទៀត ដើម្បីយកទៅទូទាត់ថ្លៃចំណាយនៅក្នុងអំឡុងពេលពន្យារពេល ដែលកត្តានេះអាចធ្វើឱ្យគម្រោងនេះប្រឈមនឹងការពន្យារពេលបន្ថែមទៀត៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌា នឹងចំណាយថវិកា៣០០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធរំដោះគ្រោះទឹកជំនន់

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌានឹងចំណាយថវិកាជិត៣០០លានដុល្លារ ដើម្បីពង្រីកអាងស្តុកទឹកមានបឹងជាដើម និងសង់ប្រព័ន្ធលូនៅតាមទីក្រុងចំនួន៧ រួមទាំងទីក្រុងមុមបៃ…

រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធន និងពន្ធប្រថាប់ត្រាលើអចលនទ្រព្យមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មាន
មកទល់ពេលនេះវិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ និងបញ្ហាសកលនានា នៅពុំទាន់បានបង្ហាញស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ