វៀតណាមសន្យា

វៀតណាមសន្យាបន្តផ្គត់ផ្គង់អគ្គិសនីចំនួន២៥០ម៉េហ្គាវ៉ាត់ដល់កម្ពុជា ខណៈកម្ពុជាជូនពរឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៣០


វៀតណាមបានសន្យាបន្តផ្គត់ផ្គង់ថាមពលអគ្គិសនីដល់កម្ពុជាចំនួន២៥០មេហ្គាវ៉ាត់ ដោយកិច្ចសន្យានឹងបន្តចាប់ពីឆ្នាំ២០២៥ ហើយភាគីវៀតណាមបើកទូលាយក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាលើសនឹងបន្ថែមទៀតរហូតដល់៤០០មេហ្គាវ៉ាត់ ឬលើសនេះ ដើម្បីរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងបច្ចេកវិទ្យាឧស្សាហកម្ម៤.០។ ការសន្យាបន្តផ្គត់ផ្គង់ថាមពលរបស់ភាគីវៀតណាមនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសំណើររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
វៀតណាមសន្យា
ដោយ

នាជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាលើកស្ទួយ និងលើកកម្ពស់ការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដ្បិតថា អ្វីៗទាំងអស់នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឱ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់ទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានយល់ស្របគ្នាចំពោះសំណើនៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេសគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនី។ តួយ៉ាងឯកឧត្តម ផាម មិញជិញ បានទទួលយកសំណើររបស់សម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាមក៏បានពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀតផងដែរ ដោយប្រសិនជាអាចគឺវៀតណាមបើកទូលាយដល់៤០០មេហ្គាវ៉ាត់ ឬលើស៤០០មេហ្គាវ៉ាត់ ទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើននៅក្នុងឧស្សាហកម្ម៤.០។

ទន្ទឹមនឹងប្តេជ្ញាជួយជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន ភាគីកម្ពុជាបានជូនពរឱ្យវៀតណាមសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និងសម្រេចមហិច្ឆតាក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង២០នៅលើពិភពលោក។ ជាមួយគ្នានេះ វៀតណាមក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់កម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីដាក់ឱ្យដំណើរការទិដ្ឋាការមាស ដើម្បីទាក់ទាញអ្នកវិនិយោគ

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី«ទិដ្ឋាការមាស» ដែលនឹងអនុញ្ញាតឱ្យអ្នកវិនិយោគ និងអ្នកមានជំនាញវិជ្ជា…

កម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ានប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ