រ៉ែធ្យូងថ្ម

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ព្យាករថា វៀតណាម នឹងក្លាយជាប្រទេសនាំចូលធ្យូងថ្មធំបំផុតទី៥ របស់ពិភពលោកនៅឆ្នាំ២០២៤ នេះ


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉ារីស ប្រទេសបារាំងបានព្យាករថា ប្រទេសវៀតណាម នឹងក្លាយជាអ្នកនាំចូលរ៉ែធ្យូងថ្មធំបំផុតទី៥ របស់ពិភពលោកនៅឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។ របាយការណ៍ស្ដីពីធ្យូងថ្មពាក់កណ្តាលឆ្នាំរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលបានចេញផ្សាយអំឡុងខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា ការផលិត និងការប្រើប្រាស់ធ្យូងថ្មនៅទូទាំងពិភពលោកនៅតែស្ថិតក្នុងអត្រាខ្ពស់ ដោយគ្មានសញ្ញាថយចុះឡើយ។
រ៉ែធ្យូងថ្ម
ដោយ

ពាណិជ្ជកម្មធ្យូងថ្មទូទាំងពិភពលោកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៣។ ប្រទេសផលិតធ្យូងថ្មធំៗដូចជាចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ជាដើម បានបង្កើនការផលិតយ៉ាងច្រើន ដោយក្នុងនោះប្រទេសចិន បានបង្កើនការផលិត៣,៤% ឥណ្ឌាបានបង្កើនការផលិត១២% ហើយឥណ្ឌូនេស៊ី បានបង្កើនការផលិត១៣%។ ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បង្ហាញថា ការផលិតធ្យូងថ្មសរុបទូទាំងពិភពលោកបានកើនឡើងដល់៨,៩ពាន់លានតោន។

ម៉្យាងវិញទៀត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចិនដីគោក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ នៅតែជាអ្នកនាំចូលធ្យូងថ្មកំពូលទាំង៥របស់ពិភពលោក ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់អាស៊ីមានចំណែកគ្របដណ្ដប់ខ្លាំងជាងគេនៅក្នុងពាណិជ្ជកម្មធ្យូងថ្ម។

កំណើនសេដ្ឋកិច្ចក្នុងពេលកន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសចិន និងឥណ្ឌា បានជំរុញឱ្យការនាំចូលធ្យូងថ្មកើនឡើង ខណៈដែលការនាំចូលធ្យូងថ្មរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ស្ថិតក្នុងអត្រាដដែល​។

ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងក្លាយជាអ្នកនាំចូលធ្យូងថ្មធំជាងគេបំផុតទី៥ នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ នេះ បន្ទាប់ពីការនាំចូលធ្យូងថ្មមានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣។ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA មើលឃើញថា កំណើននាំចូលធ្យូងថ្មនេះ គឺដោយសារមានការកើនឡើងខ្លាំងនូវតម្រូវការអគ្គិសនី និងកង្វះថាមពលវារីអគ្គិសនី។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាម បាននាំចូលធ្យូងថ្មរហូតដល់ទៅជាង៥១លានតោនក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងជាង៦១%បើធៀបនឹងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលអាម៉េរិក បន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរ ខណៈអត្រាអតិផរណាកំពុងឈានទៅរកគោលដៅ២%

ព័ត៌មាន
ធនាគារកណ្តាលអាម៉េរិក (Fed) បានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរ កាលពីថ្ងៃពុធ ប៉ុន្តែបានបើកទ្វារចំហដើម្បីកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រ…

ក្រុមហ៊ុន Vietjet ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដំណើរទី 200 លាននាក់របស់ខ្លួន និងប្រកាសផ្លូវ ដាណាង (Da Nang) - អាមេដាបាដ (Ahmedabad)

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ០២ ខែសីហា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់រប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ