ក្រុងហូជីមិញនឹងដាក់ចេញគោលនយោបាយគាំទ្រការស្តារអាជីវកម្មនៅខែកក្កដា

វៀតណាមគ្រោងចាប់ផ្តើមកម្មវិធីជំរុញការវិនិយោគនៅក្នុងទីក្រុងហូជីមិញឡើងវិញ


កម្មវិធីជំរុញការស្តារអាជីវកម្មឡើងវិញនៅក្នុងទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាម គ្រោងដាក់ឲ្យដំណើរការនៅខែកក្កដាខាងមុខ។ គម្រោងដែលអ្នកជំនាញកំពុងតែរៀបចំ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ដំណើរការស្តារឧស្សាហកម្មនានា នៅក្នុងទីក្រុងភាគខាងត្បូងនេះ។ កម្រិតឧបត្ថម្ភការប្រាក់កម្ចីនឹងបង្កើនដល់២០០ពាន់លានដុង ឬប្រមាណជាជាង ៨ លានដុល្លារ ជាមួយនឹងការឧបត្ថម្ភពី ៥០ ទៅ ១០០ ភាគរយនៃការប្រាក់កម្ចី។
ក្រុងហូជីមិញនឹងដាក់ចេញគោលនយោបាយគាំទ្រការស្តារអាជីវកម្មនៅខែកក្កដា

អ្នកជំនាញនៅក្នុងទីក្រុងហូជីមិញកំពុងតែរៀបចំផែនការដើម្បីដាក់ឱ្យដំណើការកម្មវិធីគាំទ្រការស្តារអាជីវកម្មឡើងវិញ នៅចំពោះមុខបញ្ហានានាដែលកំពុងតែកើតមាន តាមរយៈការដាក់ចេញនូវកម្មវិធីជំរុញចលនាវិនិយោគនៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសវៀតណាម។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ផាន់ វ៉ាន់ម៉ៃ (Phan Văn Mãi) អភិបាលក្រុងហូជីមិញ បានថ្លែងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយសមាគមសហជីពពាណិជ្ជកម្មទីក្រុងហូជីមិញថា គណៈកម្មាធិការប្រជាជនក្រុងមានផែនការដាក់គោលនយោបាយគាំទ្រធុរកិច្ចជាច្រើន ឆ្លងក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៅក្នុងខែកក្កដា។ លោកបានបញ្ជាក់ថា មន្ទីរផែនការនិងបណ្តាក់ទុនទីក្រុងហូជីមិញ កំពុងតែសហការជាមួយនឹងសមាគមអាជីវកម្មនានា ដើម្បីបញ្ចប់ដំណើរការចង់ក្រងគោលនយោបាយនេះ។

លោកបានឱ្យដឹងថា គោលនយោបាយនោះត្រូវបានរៀបចំឡើងដើម្បីជំរុញការគាំទ្រដំណើរការបើកចំហរទីផ្សារ ដោះស្រាយបញ្ហាបញ្ជីសារពើរពន្ធនានា ដោយរួមទាំងការសម្រួលឱកាស នាំចេញ ហើយទីក្រុងហូជីមិញក៏នឹងធ្វើការកែសម្រួលកម្មវិធីប្រាក់កម្ចីសម្រាប់ជំរុញការបណ្តាក់ទុន ដែលនឹងដំណើការរយៈពេលដល់ទៅ២ឆ្នាំ ដើម្បីផ្តល់ហិរញ្ញវត្ថុឱ្យគម្រោងនានាដែលមានបញ្ហាមិនទាន់បញ្ចប់ និងដើម្បីគាំទ្រគម្រោងថ្មីៗដែលស្ថិតក្នុងកញ្ចប់អាទិភាពដ៏ទៃទៀត។

លោក ឃ្វៀន ក្វាងថាញ់ (Nguyễn Quang Thanh) អគ្គនាយករងក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុនិងបណ្តាក់ទុនរបស់រដ្ឋ បាននិយាយថា ក្រុមហ៊ុនបានកំពុងតែរៀបចំកម្មវិធីជំរុញការវិនិយោគក្រោមកិច្ចសហការជាមួយមន្ទីរផែនការនិងវិនិយោគ និងមន្ទីរពាក់ព័ន្ធនានា។

លោកបានបន្តថា កម្រិតឧបត្ថម្ភការប្រាក់កម្ចីនឹងកើនឡើងដល់ ២០០ពាន់លានដុង ឬប្រមាណជាជាង ៨ លានដុល្លារ ជាមួយនឹងការឧបត្ថម្ភពី ៥០ភាគរយ ទៅ ១០០ ភាគរយនៃការប្រាក់កម្ចី។

កម្មវិធីជំរុញការវិនិយោគនេះនឹងគាំទ្រដល់វិស័យផ្សេងៗ ដែលរួមមានសហគ្រាសបច្ចេកវិទ្យា ការច្នៃប្រឌិតតាមបែនឌីជីថល ការអប់រំ ការថែទាំសុខភាព ការអប់រំកីឡានិងវប្បធម៌ បរិស្ថាន គម្រោងសាងសង់រោងចក្រ។ ទន្ទឹមនឹងនេះ វិស័យសំខាន់ៗឯទៀតៗ ដូចជាវិស្វកម្មមេកានិច សិប្បកម្មកែច្នៃម្ហូបអាហារ អេឡិចត្រូនិក ទូរគមនាគមន៍ ប្លាស្ទិច ស្បែកជើង និងវាយនភ័ណ្ឌជាដើម ក៏នឹងទទួលបានការគាំទ្រពីកម្មវិធីខាងលើដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃប្រេងបានហក់ឡើងខ្ពស់បន្តិច ដោយសារកង្វល់ពីអស្ថិរភាពនយោបាយនៅរុស្ស៊ី និងតម្រូវការជាសកលកើនឡើង

ព័ត៌មាន
តម្លៃប្រេងបានកើនឡើងខ្ពស់បន្តិចនៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ ដោយសារតែមានការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងការរំខាន…

ទំហំពាណិជ្ជកម្មប្រទេសឡាវនៅខែឧសភាមានជាង១ពាន់លានដុល្លារ ខណៈឱនភាពពាណិជ្ជកម្មរីកកាន់តែធំ

ព័ត៌មាន
សកម្មភាពពាណិជ្ជកម្មប្រទេសឡាវ ដែលពុំមានផ្លូវសមុទ្រ កំពុងតែដំណើរការ ដោយការនាំចូលច្រើនជាងការនាំចេញ នៅក្រោយការរីករាលដាលនៃមេរោគកូវីដ១៩។ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ