វិស័យកសិកម្ម

តម្លៃអង្ករនាំចេញរបស់វៀតណាម ហក់ឡើងដល់កម្រិតខ្ពស់ជាងគេបំផុតនៅលើទីផ្សារអន្តរជាតិ


សមាគមស្បៀងអាហារវៀតណាម (VFA) បានប្រកាសថា តម្លៃអង្ករនាំចេញរបស់វៀតណាម នៅពេលនេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយវ៉ាដាច់អង្កររបស់ប្រទេសថៃ ប៉ាគីស្ថាន និងប្រទេសនាំចេញអង្ករធំៗផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យកសិកម្ម
ដោយ

តម្លៃអង្ករនាំចេញរបស់ប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក ជាពិសេសអង្ករបីកំណាត់របស់ប្រទេសនេះ ដែលបច្ចុប្បន្នត្រូវបានជួញដូរក្នុងតម្លៃ៥៧៥ដុល្លារអាម៉េរិកក្នុង១តោន ដែលខ្ពស់ជាង១៤ដុល្លារ ក្នុងមួយតោនបើធៀបនឹងអង្ករថៃ និងខ្ពស់ជាង៣៤ដុល្លារ ក្នុងមួយតោនបើធៀបនឹងអង្ករប៉ាគីស្ថាន។

ការហក់ឡើងថ្លៃខ្ពស់បំផុតនេះ បានបង្ហាញពីការងើបឡើងវិញជាដុំកំភួន និងលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញអង្កររបស់ប្រទេសវៀតណាម បើធៀបនឹងខែកក្កដា ដែលកាលនោះតម្លៃអង្ករនាំចេញរបស់វៀតណាម ទាបជាងអង្ករនាំចេញរបស់ប្រទេសថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។

យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) ឱ្យដឹងថា ហេតុផលចម្បងនៅពីក្រោយការហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈដែលការផ្គត់ផ្គង់មិនអាចបំពេញបានតាមតម្រូវការទីផ្សារ។

បច្ចុប្បន្នតម្រូវការអង្ករទូទាំងពិភពលោកកំពុងហក់ឡើងខ្លាំង ខណៈដែលរដូវប្រមូលផលដ៏សំខាន់នៅក្នុងប្រទេសផលិតស្រូវអង្ករភាគច្រើនបានកន្លងផុតទៅហើយ។ ជាងនេះទៅទៀត ប្រទេសហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករដ៏ធំបានកាត់បន្ថយពន្ធនាំចូលអង្កររបស់ខ្លួនពី៣៥% មកនៅត្រឹម១៥% ដែលជំរុញឱ្យបណ្ដាក្រុមហ៊ុនហ្វីលីពីន បង្កើនការនាំចូលអង្ករកាន់តែច្រើន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន បង្កើនការនាំចូលអាហារសមុទ្រពីតំបន់អាម៉េរិកខាងត្បូង ស្ទើរ៣ដង ដើម្បីបំពេញតម្រូវការ ក្រោយហាមឃាត់ការនាំចូលពីជប៉ុន

ព័ត៌មាន
មហាយក្សចិន ដែលជាទីផ្សារដ៏ធំជាងគេនៅតំបន់អាស៊ី បានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន កាលពីមួយឆ្នាំមុន ដើម្បីឆ្លើយតបនឹងភាពរឹងរូសរ…

តើទីផ្សារអចលនទ្រព្យនៅមហាយក្សចិន មានស្ថានភាពយ៉ាងណាទៅហើយនៅពេលនេះ?

ព័ត៌មាន
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ទីផ្សារអចលនទ្រព្យនៅមហាយក្សចិត្ត នៅមិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញនៅឡើយទេ នៅក្នុងរយៈពេល១៤ខែចុងក្រោយ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ