ចិនសម្រេចបានកំណើនសេដ្ឋកិច្ចជិត៥%

ចិនសម្រេចបានកំណើនសេដ្ឋកិច្ចជិត៥%នៅត្រីមាសទី២ ទាបជាងអ្វីដែលបានគ្រោងទុក


ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅដើមសប្តាហ៍នេះបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ចិនប្រចាំត្រីមាសទី២ឆ្នាំនេះសម្រេចបាន៤,៧% ពោលគឺទាបជាងការរំពឹងទុក ដែលរំពឹងសម្រេចបានក្នុងរង្វង់៥,១%។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ចិនសម្រេចបានកំណើនសេដ្ឋកិច្ចជិត៥%
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៧% នៅត្រីមាសទី២ឆ្នាំនេះ ជាកម្រិតមួយទាបបំផុតតាំងពីត្រីមាសទី១នៃឆ្នាំ២០២៣។ តួលេខកំណើននេះ ទាបជាងអ្វីដែលប្រទេសនេះបានពន្យាករកន្លងមក ដែលរំពឹងសម្រេចបាន៥,១% និងទាបជាងកំណើន៥,៣% ដែលសម្រេចបានកាលពីត្រីមាសទី១។

ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ចិននៅត្រីមាសទី២ឆ្នាំនេះ គឺត្រូវបានទាញទម្លាក់ដោយសារការធ្លាក់ចុះកំណើនលក់រាយដល់កម្រិតទាបបំផុតក្នុងរយៈពេល១៨ខែកន្លងមកនេះ ក្រោយសម្ពាធអប្បផរណាបានបង្ខំឱ្យអាជីវកម្មកាត់បន្ថយតម្លៃលើអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពីរថយន្តរហូតដល់ម្ហូបអាហារ និងសម្លៀកបំពាក់។

ការលក់រាយនៅក្នុងខែមិថុនា បានកើនឡើង២% ពោលគឺទាបជាងការរំពឹងទុក ដែលសង្ឃឹមសម្រេចបានកំណើន៣,៣% ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើងដល់៥,៣% គឺខ្ពស់ជាងការរំពឹងទុកសម្រាប់ខែមិថុនា ដែលគេបានប៉ាន់ស្មានថានឹងមានកំណើនតែ៥%ប៉ុណ្ណោះ។

លោក លីន សុង ប្រធានសេដ្ឋវិទូសម្រាប់ក្រុមហ៊ុន Greater China បាននិយាយថា សរុបមក ទិន្នន័យ GDP ដែលខកចិត្តនេះបង្ហាញថា ផ្លូវឆ្ពោះទៅរកគោលដៅកំណើន៥% នៅតែជាបញ្ហាប្រឈមនៅឡើយ។ លោកបានបន្ថែមថា ផលប៉ះពាល់នៃការធ្លាក់ចុះអចលនទ្រព្យ និងតម្លៃ

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវាយប្រ.ហារតាមប្រព័ន្ធអ៊ីនធឺណិតនៅឥណ្ឌូនេស៊ី ជំរុញឱ្យអាស៊ានត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតថ្មីៗនេះដោយក្រុមចោរអ៊ិនធឺណិតបានចាក់សោបិទទិន្នន័យរដ្ឋាភិបាលនៅទីភ្នាក់ងារជាង២០០។ ទង្…

កម្ពុជាកំពុងរង់ចាំការវាយតម្លៃពីស្ថាប័នសុខភាព និងសុវត្ថិភាព ដើម្បីនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្ពុជានឹងអាចនាំចេញផលិតផលជនផលទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនបន្ថែមទៀត ជាពិសេសទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ