កំណើនសេដ្ឋកិច្ចថៃ

តើស្ថានភាពសេដ្ឋកិច្ចរបស់ថៃ មានសភាពយ៉ាងណានៅត្រីមាសទី១ដើមឆ្នាំ២០២៤?


ការនាំចេញចុះខ្សោយទំនងជាអាចធ្វើឱ្យថៃ ជួបបញ្ហាធ្លាក់ចុះកំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួននៅត្រីមាសទី១ឆ្នាំនេះ បើទោះបីវិស័យទេសចរណ៍នៅប្រទេសក្បែរខាងកម្ពុជាមួយនេះមានកំណើនល្អប្រសើរឡើងវិញក៏ដោយ។ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ថៃសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់១,៧% ដែលបានបង្ហាញពីស្ថានភាពល្អប្រសើររបស់ប្រទេសនេះ។
កំណើនសេដ្ឋកិច្ចថៃ
ដោយ

បើយោងតាមរបាយការណ៍ស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចនៅសា្ថប័នព័ត៌មានធំៗ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាអាចធ្លាក់ចុះក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ នេះ បើទោះបីជាវិស័យទេសចរណ៍ហាក់ស្ទុះងើបឡើងវិញក៏ដោយ។ លទ្ធផលស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ស្ថានភាពបំណុលគ្រួសារ ក៏ជាមូលហេតុចម្បងមួយទាញ ដែលជួយទម្លាក់កំណើនសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅតំបន់អាស៊ាននេះដែរ។

ទោះបីថៃ ស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ១២លាននាក់ នៅត្រីមាសទី១ឆ្នាំនេះក៏ដោយ តែវាមិនអាចទូទាត់ជាមួយនឹងការធ្លាក់ចុះនៃវិស័យផ្សេងៗទៀតបាននោះទេ។ ផ្អែកតាមលទ្ធផលនេះសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាកើនឡើងត្រឹមតែ0,៨% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ឆ្នាំនេះ ពោលគឺទាបជាងកំណើនកាលពីត្រីមាសទី៤ឆ្នាំ២០២៣ ដែលសម្រេចបានកំណើន១,៧%។

ពាក់ព័ន្ធនឹងការព្យាករណ៍នេះ លោក ផុន ផានិចភិបុល ( Poon Panichpibool) អ្នកសេដ្ឋកិច្ចនៃ ធនាគារក្រុងថៃ(Krung Thai)បាននិយាយថា រដ្ឋាភិបាលថៃ គួរតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន​ពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា ដែលជះឥទ្ធិពល ឫក៏ជាប្រភពដែលនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ច ឫអូសបន្លាយវិបត្តិផ្សេងៗ។

អ្នកជំនាញរូបនេះបានលើកឡើងថា ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចថៃ អាចកើតចេញពីការពន្យារពេលនៃថវិកាសារពើពន្ធ ក៏ដូចជាកត្តាខាងក្រៅ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការស្ទុះងើបឡើងយឺតខុសពីការរំពឹងទុករបស់សេដ្ឋកិច្ចចិន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ គ្រោងនឹងអនុវត្តគោលនយោបាយជំរុញ"កាបូបឌីជីថល"នៅឆ្នាំនេះ តាមរយៈការផ្តល់សាច់ប្រាក់ដល់ប្រជាជន ដែលមានសិទ្ធិទទួលបាន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

យ៉ាងណាមិញកាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជំរុញឱ្យធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែមន្ត្រីធនាគារកណ្តាលបានបដិសេធន៍​ដោយនិយាយថា អត្រាការប្រាក់បច្ចុប្បន្នមិនរារាំងដល់កំណើននោះទេ។

តាមការរំពឹងទុករដ្ឋាភិបាលថៃ សង្ឃឹមថា ថៃនឹងទទួលកំណើនសេដ្ឋកិច្ចពី២,៤% ទៅដល់៣,៣% នៅឆ្នាំនេះ ប្រសិនបើផែនការជំរុញសេដ្ឋកិច្ចណាមួយត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងត្រីមាសទី៤៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាទន្ទឹងរង់ចាំទឹកភ្លៀងយ៉ាងអន្ទះសា ដើម្បីដាំដុះដំណាំ និងជួយសង្គ្រោះសេដ្ឋកិច្ចពលរដ្ឋ

ព័ត៌មាន
ប្រទេសឥណ្ឌា កំពុងទន្ទឹងរង់ចាំដំណក់ទឹកភ្លៀងយ៉ាងអន្ទះសា ដើម្បីបង្កបង្កើនការដាំដុះ និងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រជាកសិករ បន្ទាប់ពីការិយាល័យអ…

ធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគហ៊ុនរបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងកូរ៉េ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ – ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank - កូរ៉េ បានប្រកាសថា ធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ