អំពើលួចបន្លំប្រាក់

វិនិយោគវៀតណាម រាប់ម៉ឺននាក់ រងគ្រោះអស់ទ្រព្យជាង១ពាន់លានដុល្លារ


អាជ្ញាធរវៀតណាម បានចោទប្រកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ ឈ្មោះ វ៉ាន ធីញ ផាត (Van Thinh Phat) ពាក់ព័ន្ធនឹងការលួចបន្លំប្រាក់ប្រហែលជាង១ពាន់លានដុល្លារ ហើយបាននិយាយថា វិនិយោគិនចំនួនជាង៤ម៉ឺននាក់ ដែលទិញមូលបត្របំណុលរបស់ក្រុមហ៊ុននេះគួរតែទាក់ទងប៉ូលិស ដើម្បីរកដំណោះស្រាយ ចំពេលដែលប្រទេសវៀតណាមឥឡូវនេះកំពុងមានការបង្ក្រាបអំពើពុករលួយយ៉ាងទូលំទូលាយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
អំពើលួចបន្លំប្រាក់
ដោយ

យោងតាមគេហទំព័រក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ទី០២ ខែតុលា បានឲ្យដឹងថា ក្រោយពេលមួយឆ្នាំបន្ទាប់ពីមានការចាប់ខ្លួនប្រធានក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ មូលនិធិជាច្រើនត្រូវបាន «ក្លែងបន្លំដោយគ្មានអ្នកណាដឹង» តាមរយៈការចេញសញ្ញាបណ្ណរបស់ក្រុមហ៊ុននេះ ប៉ុន្តែមូលនិធិនឹងត្រូវ «ដកយកមកវិញយ៉ាងម៉ត់ចត់តាមគ្រប់មធ្យោបាយ»។

កាលពីថ្ងៃអង្គារ ទី០៣ ខែតុលា គេហទំព័ររបស់ក្រសួងដដែលនេះក៏បានបង្ហោះជាលើកទី២ ដោយណែនាំឱ្យអ្នកវិនិយោគទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុន វ៉ាន ធីញ ផាត ទាក់ទងទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់របស់ពួកគេ«ជាបន្ទាន់» ដើម្បីផ្តល់ «កិច្ចសន្យាទាក់ទងនឹងការទិញដូរមូលបត្របំណុល» និងព័ត៌មានដទៃទៀតផងដែរ។

ករណីក្រុមហ៊ុនវ៉ានធីញផាងបានក្លាយទៅមុខសញ្ញានៃការបង្ក្រាបយ៉ាងចាស់ដៃបំផុតមួយទៅលើអំពើពុករលួយក្នុងវិស័យសាធារណៈ និងឯកជននៅវៀតណាម ដោយមានការចាប់ខ្លួនមនុស្សជាច្រើន ការបណ្តេញមន្ត្រីរួមទាំងប្រធានអង្គភាពមួយចំនួន ហើយវាក៏បង្កការប៉ះពាល់យ៉ាងទូលំទូលាយដល់ហិរញ្ញវត្ថុ អចលនទ្រព្យ និងឧស្សាហកម្មផ្សេងៗទៀតផងដែរ។

ក្រៅពីនេះ ការចោទប្រកាន់មួយចំនួន ក៏បានធ្វើឡើងពាក់ព័ន្ធនឹងការស៊ីសំណូកទាក់ទងនឹងជំងឺកូវីដ-១៩ និងការបំពានច្បាប់ក្នុងការប្រើប្រាស់មូលបត្របំណុល ដែលធនាគារមួយចំនួនបានធ្វើទីផ្សារផ្សព្វផ្សាយយ៉ាងគឃ្លើនឲ្យអ្នកអ្នកវិនិយោគចូលរួមទិញ។

លោក ង្វៀន វ៉ាន ថាញ់ (Nguyen Van Thanh) ដែលជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា វិនិយោគិនជាច្រើនដោយសារតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញមូលបត្របំណុលទាំងនោះ។

រដ្ឋាភិបាលបានអះអាងថា ក្រុមហ៊ុន វ៉ាន ធីញ ផាត បានប្រព្រឹត្តការក្លែងបន្លំលើការបោះផ្សាយមូលបត្របំណុលប្រាក់ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ហើយ មានបញ្ហាមួយពាក់ព័ន្ធនឹងអ្នកចេញបំណុលសាជីវកម្ម ប៉ុន្ដែបែរជាយកលុយទៅប្រើសម្រាប់គោលបំណងផ្សេងៗជាច្រើន ដែលវាមិនស្របតាមគោលបំណងនៃការចេញមូលបត្របំណុលទាល់តែសោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


TikTok នឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មតាមអនឡាញក្នុងប្រទេសឥណ្ឌូណេស៊ី

ព័ត៌មាន
ក្រុមហ៊ុនTikTok នៅឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ទី៣ ខែតុលា បានប្រកាសថា ខ្លួននឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មអនឡាញតាម ក្នុងប្រទេសឥណ្ឌូណេស៊ី ចា…

ប្រាក់បាតថៃ ចាប់ផ្ដើមធ្លាក់ចុះ ស្របពេលធនាគារពិភពលោក ទម្លាក់ការព្យាករណ៍

ព័ត៌មាន
ប្រាក់បាតថៃ ត្រូវបានធនាគាកណ្តាលថៃ បានទទួលស្គាល់ថា បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុង រយៈពេល ១១ខែ កន្លងមកនេះ ។ ការធ្លាក់ចុះនេះ ត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ