វិស័យធនាគារ

ហេតុអ្វីធនាគារកណ្តាលចិន មិនបញ្ចុះអត្រាការប្រាក់ តាមធនាគារកណ្តាលអាម៉េរិក?


ធនាគារកណ្ដាលចិន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចរក្សាទុកអត្រាការប្រាក់លើកម្ចីសំខាន់ៗឱ្យនៅដដែលហួសពីការរំពឹងទុក ខណៈដែលក្រុមអ្នកវិភាគ និងឃ្លាំមើលស្ថានការណ៍ទីផ្សារបានព្យាករថា ការបញ្ចុះអត្រាការប្រាក់យ៉ាងច្រើនរហូតដល់ទៅ០,៥០% របស់ធនាគារកណ្ដាលអាម៉េរិក កាលពីពេលថ្មីៗនេះ នឹងជំរុញឱ្យប្រទេសចិន បញ្ចុះអត្រាការប្រាក់ដែរ ដើម្បីកុំឱ្យតម្លៃរូបិយប័ណ្ណយន់របស់ចិន ធ្លាក់ថ្លៃខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យធនាគារ
ដោយ

ធនាគារកណ្ដាលចិន បានសម្រេចរក្សាទុកអត្រាការប្រាក់របស់ខ្លួនលើកម្ចីសំខាន់ៗឱ្យនៅដដែលហួសពីការរំពឹងទុក ដោយរក្សាអត្រាការប្រាក់ក្នុងរង្វង់៣,៣៥% សម្រាប់កម្ចីរយៈពេល១ឆ្នាំ និង៣,៨៥%សម្រាប់កម្ចីរយៈពេល៥ឆ្នាំ។ អត្រាការប្រាក់ទាំងនេះគ្របដណ្ដប់លើកម្ចីសាជីវកម្ម កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីទិញផ្ទះ។

ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក បានផ្តល់ភាពបត់បែនបន្ថែមទៀតសម្រាប់ឱ្យមហាយក្សចិន ផ្ដោតលើការបញ្ចុះអត្រាការប្រាក់ដែរ ដើម្បីសម្រាលបន្ទុកបំណុលលើពលរដ្ឋ និងអាជីវកម្មនានា ខណៈដែលខ្លួនកំពុងប្រឹងប្រែងជំរុញការវិនិយោគ និងការចំណាយ។

គួររំឭកដែរថា កាលពីអំឡុងខែកក្កដា កន្លងទៅ ប្រទេសចិន បានធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធនាគារកណ្ដាលចិន បានសម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនដែលបាននិងកំពុងប្រឹងរើខ្លួនពីវិបត្តិអចលនទ្រព្យ ការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម។

កាលពីអំឡុងខែសីហា ការលក់រាយ ផលិតកម្មឧស្សាហកម្ម និងការវិនិយោគលើនគរូបនីយកម្មក្នុងប្រទេសចិន សម្រេចបានកំណើនយឺតជាងការរំពឹងទុក។ ទន្ទឹមនេះ អត្រាគ្មានការងារធ្វើនៅទីក្រុងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦ខែមកនេះ ហើយតម្លៃលំនៅឋានបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំមកនេះ។

ស្ថិតក្នុងស្ថានភាពនេះ ធនាគារធំៗមួយចំនួនរបស់សហរដ្ឋអាម៉េរិក ដូចជាធនាគារ Bank of America និងធនាគារ Citigroup ជាដើមបានបន្ទាបការព្យាកររបស់ខ្លួនថា សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៤ នេះនឹងសម្រេចបានកំណើនក្រោមកំណើនគោលដៅ៥% របស់រដ្ឋាភិបាលចិន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឲ្យអង្គការសហប្រជាជាតិ កំណត់មូលដ្ឋានគ្រឹះឲ្យច្បាស់លាស់ក្នុងការគ្រប់គ្រង AI

ព័ត៌មាន
កំណើននៃការប្រើប្រាស់ និងសមត្ថភាពស្វ័យប្រវត្តិកម្មរបស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI កាន់តែមានការកើនឡើង បានឲ្យអ្នកជំនាញមានការបារម្ភ ហើយក…

ពិភពលោកនៅតែបន្តបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការបញ្ចប់ឲ្យបាននូវកិច្ចព្រមព្រៀងពន្ធជាសកល

ព័ត៌មាន
ការកំណត់គោលដៅបង្កើតឱ្យបាននូវកិច្ចព្រមព្រៀងពន្ធជាសកល ដែលជាការបេ្តជ្ញាចិត្តដោយប្រទេស១៣០នៅទូទាំងពិភពលោក បានរងបរាជ័យជាបន្តបន្ទាប់។ ប៉ុន្តែទោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ