តម្លៃស្បៀងអាហារសកល

តម្លៃស្បៀងអាហារសកលបន្តហក់ឡើងខ្ពស់៣ខែជាប់ៗគ្នានៅឆ្នាំនេះ តើមកពីហេតុអ្វី?


របាយការណ៍ពីអង្គការស្បៀងអាហារនិងកសិកម្មពិភពលោក ឬហៅកាត់ថា FAO ហើយដែលគេស្គាល់ថាជាភ្នាក់ងាររបស់អង្គការសុខភាពពិភពលោក បានបញ្ចេញរបាយការណ៍ថ្មីមួយសម្រាប់ខែតុលា បង្ហាញថា តម្លៃស្បៀងអាហារពិភពលោកនៅតែបន្តមានតម្លៃថ្លៃខ្លាំង មិនធ្លាប់មានក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ ការបន្តឡើងថ្លៃក្នុងខែតុលា ជាកំណើនសម្រាប់ពេលបីខែជាប់ៗគ្នាមកហើយចាប់តាំងពីខែសីហាមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្ត្រីមួយរូបកំពុងទិញបន្លែផ្លែឈើ ក្នុងផ្សារទំនើបមួយកន្លែងនៃប្រទេសកាណាដា
ដោយ

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ FAO តម្លៃ​ស្បៀងអាហារ បាន​កើន​ចំនួន​៣% នៅ​ក្នុង​ខែតុលា បើ​ប្រៀបធៀប​ទៅ​នឹង​ខែកញ្ញា​។ តម្លៃ​ទំនិញ ស្បៀងអាហារ បាន​ហក់​ឡើង​ៗ​ជាង ១៣៣​ពិន្ទុ ជិត​ស្មើ​កម្រិត​ខ្ពស់​បំផុត កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១១ ដែល​កាលនោះ​ពិភពលោក​ជួបនឹង​វិបត្តិ​ស្បៀងអាហារ​សកល ខណៈ​តម្លៃ​ក៏​ឡើង​ខ្ពស់​។

ដោយឡែក នៅ​ក្នុងអំឡុងពេល​មួយ​ឆ្នាំ​ចុង​ក្រោយ តម្លៃ​ស្បៀងអាហារ​បាន​ឡើង​ជាង ៣១%​។ នេះ​បើ​យោង​តាម លិខិត​ប្រកាស​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤​វិច្ឆិកា​ដដែល​។

តើ​អ្វី​ជា​មូលហេតុ រុញច្រាន​ឲ្យ​តម្លៃ​ស្បៀងអាហារ​សកល​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​ពេល​ជាប់​ៗ​គ្នា​យ៉ាង​ដូច្នេះ?

បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក កត្តា​ដែល​ជំរុញ​ឲ្យ​តម្លៃ​ស្បៀងអាហារ​សកលលោក​ឡើងថ្លៃ បណ្តាល​មក​ពី​ការ​ប្រមូល ទិន្នផល​គ្រាប់​ធញ្ញជាតិ​បាន​ចុះ​ថយ​ខ្លាំង នៅ​តាម​ប្រទេស​ដាំ​ដុះ​ធញ្ញជាតិ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ប្រទេស​កា​ណា​ដា រុ​ស្ស៊ី និង សហរដ្ឋអាមេរិក​ជាដើម​។

ក្រៅពី​តម្លៃ​ធញ្ញជាតិ តម្លៃ​ប្រេងឆា ដែល​ចម្រាញ់​ពី​គ្រាប់​ធញ្ញជាតិ ក៏​បាន​ឡើងថ្លៃ​ដូច​គ្នា​ដែរ ពោល​គឺ​ឡើងថ្លៃ​ចំនួន​ជិត​១០% ក្នុង​រវាង​មួយ​ខែ​ចុង​ក្រោយ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ រីឯ​តម្លៃ​ទំនិញ​ធ្វើ​ពី​ទឹកដោះគោ បាន​ឡើងថ្លៃ ចំនួន​ជាង​២% ក្នុង​រវាង​មួយ​ខែ​ចុង​ក្រោយ និង​ជាង​១៥% ក្នុង​រវាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ដោយឡែក យោង​តាម​ទិន្នន័យ​របស់​អង្គការ FAO​ដដែល តម្លៃ​សាច់សត្វ បាន​ចុះថ្លៃ ប្រមាណ​ជា​០,៧% បើ​ប្រៀបធៀប​ទៅ​ខែកញ្ញា ពោល​គឺ​បាន​ធ្លាក់​ចុះ ចំនួន​៣​ខែ​ជាប់​គ្នា​ហើយ​។ ទោះ​យ៉ាងណា​តម្លៃ​សាច់​នៅ​តែ​ខ្ពស់ បើ​ធៀប​នឹង​តម្លៃ​ឆ្នាំ​មុន ពោល​គឺ​កើនឡើង​ចំនួន​ប្រមាណ ២២%​។ យ៉ាងណាមិញ ហាងឆេង​តម្លៃ​សាច់​ជ្រូក​បាន​ធ្លាក់​ចុះ ដោយសារ​តែ​តម្រូវការ​ក្នុង​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​។

សូម​ជម្រាប​ថា អង្គការ FAO មិន​រំពឹង​ថា តម្លៃ​ស្បៀងអាហារ​ពិភពលោក នឹង​ធ្លាក់​ចុះ​មក​វិញ​ភ្លាម​ៗ​នោះ​ទេ ដោយហេតុ​ថា រដូវរងារ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក កំពុង​ជិត​ចូល​មក​ដល់ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​ស្បៀងអាហារ​កាន់តែ​ច្រើន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលស្រមោលភូមានឹងបោះផ្សាយមូលបត្របំណុលគ្មានការប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលស្រមោលភូមា ឬហៅថា រដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG បានសម្រេចចិត្ត ចេញមូលបត្របំណុលគ្មានការប្រាក់ដែលមានតម្លៃ ១ពាន់លានដុល្លារ។ កិច្ចខ…

រថភ្លើងលើអាកាសតម្លៃជិត ១ពាន់លានដុល្លាររបស់វៀតណាមចាប់ផ្ដើមប្រតិបត្តិការលក្ខណៈពាណិជ្ជកម្មហើយ ក្រោយសង់អស់១០ឆ្នាំ

ព័ត៌មាន
ខ្សែរថភ្លើងលើអាកាស ឬហៅគេច្រើនហៅថា Metro របស់វៀតណាមដែលស្ថិតនៅក្នុងទីក្រុងហានូយ ត្រូវបានដាក់ឲ្យប្រើប្រាស់ប្រតិបត្តិការជាលក្ខណៈពាណិជ្ជកម្មហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ