ហានិភ័យការនៃវិបត្តិសេដ្ឋកិច្ច

អង្គការ WTO ព្រមានពីហានិភ័យការនៃធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងពិតប្រាកដនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ


ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមាននៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះថា ប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនរបស់ពិភពលោក ប្រឈមមុខនឹងហានិភ័យពិតប្រាកដនៃការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈ និងអតិផរណាកើនខ្ពស់ បានគ្របដណ្តប់ទស្សនវិស័យសកលលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗមួយចំនួន។
WTO ព្រមានពីហានិភ័យការនៃធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច

អគ្គនាយិការអង្គការ WTO គឺលោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវាឡា (Ngozi Okonjo-Iweala) បានប្រាប់រ៉យទ័រនៅក្រៅកិច្ចប្រជុំរបស់ក្រុមមេដឹកនាំប្រទេសជី២០ នៅកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីថា ការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ប្រហែលជាមិនកើតឡើងនៅគ្រប់ប្រទេសេដ្ឋកិច្ចធំៗនោះទេ ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចឈានមួយចំនួនអាចប្រឈមនឹងការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

អគ្គនាយិការូបនេះបានបន្ថែមថា ជាការពិតណាស់ផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចនោះអាចមានសារៈសំខាន់សម្រាប់ប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើន និងប្រទេសក្រីក្រមួយចំនួន ដែលត្រូវការតម្រូវការខាងក្រៅពីបណ្ដាប្រទេសជឿនលឿន ដើម្បីជំរុញងើបសេដ្ឋកិច្ចឡើងវិញ។

ស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសនេះ កាលពីខែមុនបានព្យាករដែរថា ពាណិជ្ជកម្មសកលនឹងកើនឡើងត្រឹមតែ ១% ក្នុងឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីការកើនឡើងប្រមាណ ៣,៥% សម្រាប់ឆ្នាំនេះ។

នៅថ្ងៃទី២នៃកិច្ចពិភាក្សារបស់មេដឹកនាំនៃក្រុមប្រទេសជី២០នៅថ្ងៃពុធសប្ដាហ៍នេះ មានការរំខានមួយ ដែលត្រូវធ្វើកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីរបាយការណ៍ស្ដីពីមីស៊ីលមួយគ្រាប់ដែលបានធ្លាក់នៅក្នុងទឹកដីប៉ូឡូញ ដែលវាបានបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងទៅលើវិបត្តិសេដ្ឋកិច្ច ដោយសារសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី អូកុនចូ អ៊ីវាឡា បានអំពាវនាវឱ្យមេដឹកនាំជី២០ដកចេញការរឹតបន្តឹងការនាំចេញស្បៀងអាហារដែលកំពុងកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្រីក្រដោយសារតែការកើនឡើងនូវតម្លៃម្ហូបអាហារជាបន្តបន្ទាប់។

ក្នុងចំណោមចំណុចបំភ្លឺៗមួយចំនួនដែលលោកស្រីបានកត់សម្គាល់នោះក៏មានការពាក់ព័ន្ធនឹងជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកលោក ចូ បៃដិន និងមេដឹកនាំចិនលោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូលជី២០ ដើម្បីស្ថាបនាទំនាក់ទំនងទ្វេភាគីដែលកំពុងតែតានតឹងដាក់គ្នាផងដែរ ព្រោះវាក៏ជាការរួមចំណែកដល់ភាពមិនប្រាកដប្រជាពីការរំពឹងទុកសម្រាប់ការងើបរើសេដ្ឋកិច្ចឡើងវិញជាសកលផងដែរ។

លោកស្រី អូកុនចូ អ៊ីវាឡា បាននិយាយពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលរវាងអាមេរិក និងចិននេះថា គេមិនចង់ដឹងស៊ីជម្រៅនៃជំនួបនេះពេកទេប៉ុន្តែគេគ្រាន់តែដឹងថាវាតែងតែជាការល្អនៅពេលប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំង២នេះបានជជែកគ្នាបែបនេះជាពិសេសទាក់ទងនឹងពាណិជ្ជកម្មនោះគឺវាពិតជាមានប្រយោជន៍ខ្លាំងមែនហើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេFBI អាមេរិក បារម្ភខ្លាំងថា ចិនអាចប្រើកម្មវិធី TikTok ជាអាវុធមកប្រជែងជាមួយខ្លួន

ព័ត៌មាន
នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Christopher Wray បានបង្ហាញក្តីកង្វល់របស់ខ្លួនចំពោះ TikTok ដែលជាកម្មវិធីវីដេអូខ្…

ចំណូលពន្ធដាររំពឹងកើនលើផែនការ១៥%នៅឆ្នាំនេះ ខណៈនៅ១០ខែមកនេះប្រមូលបានជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២២ តែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានកើនលើសផែនការប្រចាំឆ្នាំទៅទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ