#ប្រទេសរុស្សី

Articles by Tag ប្រទេសរុស្សី

លោកពូទីនអួតក្ដែងៗថា« រុស្ស៊ីមានតែចំណេញ គ្មានខាតអ្វីឡើយ» ជុំវិញការធ្វើសង្គ្រាមនៅអ៊ុយក្រែន

ដោយ​ ចាន់ មង្គល
ប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី ៧ ខែកញ្ញា បានប្រកាសក្ដែងៗថា រុស្ស៊ីគ្មានខាតអ្វីបន្ដិចសោះឡើយនៅក្នុងការប្រឈមមុខជាសកលជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននោះ។ មិនតែប៉ុណ្ណោះ បុរសខ្លាំងរុស្ស៊ីរូបនេះ ក៏បានអះអាងទៀតថា មិនត្រឹមតែមិនខាតទេ រុស្ស៊ីថែមទាំងចំណេញច្រើនថែមទៀតផង ដោយមានឱកាសអាចកំណត់នូវអធិបតេយ្យភាពថ្មីមួយ ដែលនឹងស្ដារឡើងវិញនូវឥទ្ធិពលជាសកលរបស់ខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។