ដោយ
ខេមបូណូមីស
របាយការណ៍ថ្មីមួយរបស់អង្គការ WWF បានក្រើនរំលឹកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបង្កហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្សថែមទៀតផង។ តាមរយៈរបាយការណ៍នេះ វាជាលើកដំបូងហើយដែលគេបានប៉ាន់ប្រមាណអំពីចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតក្នុងប្រទេសមួយចំនួនក្នុងតំបន់ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។