ស្រាម្នាស់ទឹកឃ្មុំកម្ពុជា គ្រោងឈានជើងចូលទីផ្សារចិនឆាប់ៗនេះ!

ស្រាម្នាស់ទឹកឃ្មុំកម្ពុជា ១កុងតឺន័រ គ្រោងនាំចេញទៅកាន់ប្រទេសចិនជាលើកដំបូងនៅខែកញ្ញាខាងមុខ


ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយនៅខេត្តស្ទឹងត្រែង បានអះអាងថា ផលិតផលធ្វើពីម្នាស់ទឹកឃ្មុំក្មុងកសិដ្ឋានលោក ត្រូវបានក្រុមហ៊ុនចិនមួយ បានមកចុះអនុស្សារណនៃការយោគយល់គ្នាកាលពីដើមខែមិថុនានេះ ក្នុងការសិក្សាស្វែករកទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ហើយបើគ្មានការប្រែប្រួលទេនោះ ស្រាម្នាស់ទឹកឃ្មុំកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នៅខែកញ្ញាខាងមុខនេះ។
ស្រាម្នាស់ទឹកឃ្មុំកម្ពុជា ១កុងតឺន័រ គ្រោងនាំចេញទៅកាន់ប្រទេសចិនជាលើកដំបូងនៅខែកញ្ញាខាងមុខ

លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ ផាយនេបផល ដែលមានទីតាំងនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ក្រោយពីបានសាកនូវគុណភាពផលិតស្រាម្នាស់ទឹកឃ្មុំមានរសជាតិឆ្ងាញ់របស់សិប្បកម្មលោកហើយនោះ ក្រុមហ៊ុនចិនមួយឈ្មោះ Hainan Chaoqishiting Agricultural Technology Development Co., ltd បានសម្រេចចុះអនុស្សរណៈយកយល់គ្នា ជាមួយនឹងសិប្បកម្មទឹកម្នាស់របស់លោក ក្នុងគោលបំណងការសហការគ្នានាំចេញ ស្រាម្នាស់ ទឹកម្នាស់ និងផ្លែម្នាស់ទឹកឃ្មុំ ទៅកាន់ទីផ្សារប្រទេសចិន។

តាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋានរូបនេះ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ខាងតំណាងក្រុមហ៊ុនចិនបានសន្យាថា នឹងធ្វើយ៉ាងណាជួយធ្វើទីផ្សារផលិតផលធ្វើពីផ្លែម្នាស់ក្នុងកសិដ្ឋានលោកនៅលើទីផ្សារប្រទេសចិន ដើម្បីឲ្យប្រជាជនចិនបានស្គាល់ពីគុណភាពនៃផលិតផលធ្វើពីផ្លែម្នាស់ទឹកឃ្មុំខ្មែរជាមុនសិន មុននឹងអាចឈានដល់ការនាំចេញ។ ប្រសិនបើដំណើរការនៃការសិក្សាទីផ្សារបាន តាមផែនការ នៅខែកញ្ញាខាងមុខនេះ ក្នុងជំហានដំបូង គឺក្រុមហ៊ុនចិនគ្រោងនឹងសាកល្បងនាំចេញស្រាម្នាស់ទឹកឃ្មុំប្រមាណ១កុងទឺន័រ ហើយបន្ទាប់មក នឹងនាំចេញទឹកម្នាស់ និងម្នាស់ស្រស់ជាបន្តបន្ទាប់ទៀត។

លោក សាយ ពន្លឺចិត្តៈករុណា អះអាងថា បន្ទាប់ពីចុះអនុស្សារណនៃការយោគយល់គ្នានេះរួច អ្វីដែលកសិដ្ឋានរបស់លោកត្រូវត្រៀមធ្វើបន្តទៀតនោះ គឺត្រូវពង្រីកការដាំដុះបន្ថែម ក៏ដូចជាពង្រឹងគុណភាព ការកែច្នៃ និងវិចខ្ចប់ឲ្យកាន់តែល្អតាមស្តង់ដារ ដើម្បីរង់ចាំការធ្វើកិច្ចសន្យាសម្រាប់នាំចេញតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣នេះ លោកមានមហិច្ឆតា ពង្រីកផែនការដាំដុះម្នាស់ទឹកឃ្មុំបន្ថែមឱ្យបានចំនួន៣០ហិចតា បន្ថែមលើផ្ទៃដីបច្ចុប្បន្នចំនួន១៨ ហិចតា ដែលនឹងអាចពង្រីកការដាំដុះឱ្យបានដល់ជាង ១លានដើម៕




អត្ថបទបន្ទាប់


ក្រសួងការងារថា ពលករធ្វើការងារនៅក្រៅប្រទេស ១,៣លាននាក់ បានផ្ញើប្រាក់មកស្រុកកំណើតជាង ២,៧ពាន់លានដុល្លារក្នុង១ឆ្នាំៗ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ១លាន៣សែននាក់កំពុងបម្រើការងារនៅតាមប្រទេសនាន…

សាច់ប្រាក់រាប់លានដុល្លារអាចនឹងហូរចូលទីផ្សារអចលនទ្រព្យវៀតណាម ក្រោយមានអន្តរាគមន៍ពីធនាគារកណ្តាល

ព័ត៌មាន
ដោយសារគោលនយោបាយកាត់បន្ថយអត្រាការប្រាក់បញ្ញើដោយធនាគាររដ្ឋវៀតណាម វិស័យអចលនៈទ្រព្យរបស់ប្រជាជាតិដែលមានពលរដ្ឋប្រហែល ១០០ លាននាក់នេះ ត្រូវបានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ