ការវិនិយោគអចលនទ្រព្យ

ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចំនួន៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប


ក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិធំៗចំនួន៥ កាលពីពេលថ្មីៗនេះបានសម្រេចចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតឱកាសវិនិយោគថ្មី និងជំរុញការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសកាណា និងព័រទុយហ្គាល់ ដែលជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប។ ក្នុង កិច្ចសហការនេះដែរ ត្រូវបានក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យមើលឃើញថា កម្ពុជានឹងមានឱកាសកាន់តែប្រសើរក្នុងការទាក់ទាញអ្នកវិនិយោគមកពីប្រទេសសមាជិកសហភាពអឺរ៉ុប ឲ្យមកបណ្ដាក់ទុនរកស៊ីកាន់តែច្រើននៅកម្ពុជា។
ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចំនួន៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប
ដោយ

ក្រុមហ៊ុនធំៗទាំង៥ ដែលបាន​ចាប់ដៃគ្នា​លើការវិនិយោគ​អចលនទ្រព្យនោះ រួមមាន ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។ អនុស្សារណៈយោគយល់គ្នា​រវាង​ក្រុមហ៊ុនទាំង៥នេះ បានធ្វើឡើង​នៅថ្ងៃទី ១៨​ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួម​ដោយ​លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន Zillennium Co.,Ltd និងថ្នាក់ដឹកនាំក្រុមហ៊ុន​សំខាន់ៗជាច្រើន​រូបទៀតផងដែរ។

លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group) បានចាត់ទុកកិច្ចសហការនេះ ជាការផ្គុំកម្លាំង​រួមគ្នាដ៏សំខាន់ជំរុញឱ្យមានការវិនិយោគទៅវិញទៅមក ដែលស្មារតីរួមគ្នានេះនឹងជួយពន្លឿនការិនិយោគនៅកម្ពុជា។​

លោកថ្លែង​ថា៖ «នេះជាស្មារតីវិនិយោគរួមគ្នាមិនថាតិច ឬច្រើន។ យើងប្រឹងប្រែងធ្វើឱ្យពិតប្រាកដ ដើម្បីជាកម្លាំងចលករដល់ប្រទេសកម្ពុជា មានឱកាសរីកចម្រើនលឿនដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត។»

ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗ៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានាពេលនេះ នឹងក្លាយជាការត្រូសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំងប្រាំក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាដែលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍​ជាច្រើនពីការវិនិយោគនៅទីនោះ។ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេស​ កាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។​

ទន្ទឹមនឹងនេះ លោក  Jerry  Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់ ។ 

ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗ៥ ពួតដៃគ្នាជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជានិងអឺរ៉ុប

ជាមួយគ្នានេះ លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុត​ក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។​

លោក វ៉ា វីរៈថ្លែងថា៖ «ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។ លោកបន្ថែមថា៖ «កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា។»​

គួរបញ្ជាក់ថា ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស​ (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ​ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនច្រានចោល និងរិះគន់អាមេរិកជុំវិញការចោទប្រកាន់ជុំវិញរឿងពាណិជ្ជកម្ម

ព័ត៌មាន
ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាទីក្រុងប៉េកាំងមិនបានធ្វើតាមការប្តេជ្ញាចិត្តនៃការបើកទីផ្សារ…

ក្រុមហ៊ុន HGB AUTO ចុះ MoU ជាមួយក្រុមហ៊ុន LM Car ដើម្បីពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន HGB AUTO និងក្រុមហ៊ុន LM Car នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយគ្នា។ គោលបំណង ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ