សេដ្ឋកិច្ចអាម៉េរិក

អ្នកវិភាគថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងទ្វេដងនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ


ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាម៉េរិក នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ មានស្ថានភាពល្អប្រសើរយ៉ាងណាក្ដី ក៏អ្នកវិភាគសេដ្ឋកិច្ចមួយចំនួននៅតែមានទុទ្ទិដ្ឋិនិយម ហើយព្រមានថា ប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះនឹងជួបវិបត្តិគ្មានការងារធ្វើកាន់តែធ្ងន់ធ្ងរ។ ការព្យាករនេះ លើកឡើងថា នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិកនឹងកើនឡើងពី៦%ទៅ៧%។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

អ្នកវិភាគព្រមានថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងទ្វេដងនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ហើយការធ្លាក់ចុះសេដ្ឋកិច្ច គឺពិបាកនឹងជៀសរួចណាស់។

លោក ដូមីនិក ខុនស្ទែម (Dominic Konstam) អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន មីហ្ស៊ូហូ (Mizuho) បានប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ស្ថានភាពលំបាកនៃសេដ្ឋកិច្ចនឹងកាន់តែកើនឡើងខ្លាំង ហើយអត្រាគ្មានការងារនៅសហរដ្ឋអាម៉េរិក អាចនឹងកើនឡើងយ៉ាងហោចណាស់​ពី៦% ទៅ៧%ដែរនៅចុងឆ្នាំនេះ។

លោកបានបន្តថា ទីផ្សារការងារកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការជជែកដេញដោលអំពីស្ថានភាពសេដ្ឋកិច្ច ខណៈការជ្រើសរើសបុគ្គលិកនៅតែជាប់គាំង ហើយការជម្រុះបុគ្គលិកចេះតែកើនឡើង។

ខណៈដែលអត្រាគ្មានការងារធ្វើកំពុងស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រក្នុងរង្វង់៣,៧% អ្នកជំនាញសេដ្ឋកិច្ច ដែលធ្លាប់បម្រើការងារនៅធនាគារកណ្ដាលអាម៉េរិក និងអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក ហ្គូលមែន ស្សាក (Goldman Sachs) បានព្រមានអំពីការកើនឡើងនូវហានិភ័យបាត់បង់ការងារកាន់តែច្រើននៅសហរដ្ឋអាម៉េរិក ខណៈដែលទិន្នន័យថ្មីៗ ស្ដីពីស្ថានភាពទីផ្សារការងារនឹងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

ជុំវិញបញ្ហានេះ លោក ដូមីនិក ខុនស្ទែម (Dominic Konstam) បានថ្លែងថា ប្រាកដណាស់ថា ដោយ​សារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ទំនិញនឹងឡើងថ្លៃ ហើយការឡើងថ្លៃទំនិញមានផលប៉ះពាល់ជាអវិជ្ជមានលើប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយជាការឆ្លើយតប អាជីវកម្មនានានឹងកាត់បន្ថយបុគ្គលិកដែលនឹងជំរុញអត្រានៃភាពគ្មានការងារធ្វើកើនឡើង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកព្រឹទ្ធសភាអាម៉េរិកព្រមានថា ការពង្រីកប្លុកប្រទេស BRICS ជាការគំរាមកំហែងដល់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងប្រាក់ដុល្លារ

ព័ត៌មាន
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានក្លាយជាសមាជិកព្រឹទ្ធសភាអាម៉េរិកដំបូងគេ ដែលបានព្រមានថា ការពង្រីកប្លុកប្រទេស BRICS ជុំថ្មី ដែលប្រធាន…

វៀតណាមរំពឹងទទួលបានម្រោងផ្លូវដែកធំៗបន្ថែម ក្រោយក្រុមហ៊ុនមួយបោះទុន១០ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន CT Group កាលពីពេលថ្មីៗនេះបានស្នើសុំបោះទុនវិនិយោគក្នុងទំហំប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ