សេដ្ឋកិច្ចអាម៉េរិក

នៅត្រីមាសទី៣ សេដ្ឋកិច្ចអាម៉េរិក កើនជិត៥% ទោះបីមានវិបត្តិសង្គ្រាម


សេដ្ឋកិច្ចអាម៉េរិក បានពង្រីកក្នុងល្បឿនដ៏រឹងមាំគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ឆ្នាំនេះ បើទោះជាធនាគារកណ្តាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១លើពិភពលោកមួយនេះ នៅរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល២២ឆ្នាំក៏ដោយ។ បើតាមន្ត្រីហិរញ្ញវត្ថុអាម៉េរិក សេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនជិត៥% នៅត្រីមាសទី៣នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលមិនបានដាក់សម្ពាធខ្លាំងទៅលើសេដ្ឋកិច្ចរបស់អាម៉េរិកនោះទេ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េ​រិក លោកស្រី ជេណេត យេឡេន (Janet Yellen) បានចាត់ទុកកំណើនក្នុងត្រីមាសទីបីឆ្នាំនេះ គឺបានបង្ហាញពីការដំណើរដ៏រឹងមាំរបស់សេដ្ឋកិច្ចអាម៉េ​រិក បើទោះបីសេដ្ឋកិច្ចសកលស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយវិបត្តិសកល និងសង្គ្រាមនានាក៏ដោយ។

ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចមានដំណើរការល្អ កម្រិតអតិផរណានៅក្នុងប្រទេសមហាសេដ្ឋកិច្ចពិភពលោកផុតលេខមួយនេះ ក៏បានបង្ហាញទំនោរធ្លាក់ចុះមកវិញបន្តិចផងដែរ។

ថ្នាក់ដឹកនាំរូបនេះមិនរំពឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េ​រិក មានកំណើនក្នុងល្បឿនដ៏លឿនបែបនេះនោះទេ។ យ៉ាងណាក៏ដោយ អ្នកជំនាញខាងសេដ្ឋកិច្ចរូបនេះ មិនទាន់អាចវាយតម្លៃពីភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់អាម៉េរិក នៅពេញមួយឆ្នាំនេះបាននៅឡើយទេ ដ្បិតលោកស្រីមិនរំពឹងថា សេដ្ឋកិច្ចអាម៉េ​រិក អាចបន្តជាមួយកំណើនក្នុងល្បឿននេះនោះទេ។ ម្យ៉ាងទៀតលោកស្រី មើលឃើញថា សម្រាប់ រយៈពេលទៅមុខវាអាចមានបញ្ហាមួយចំនួនអាចជះឥទ្ធិពលដល់ការរំពឹងទុកនៃស្ថានភាពសេដ្ឋកិច្ចអាម៉េ​រិក។

ការលើកឡើងបែបនេះរបស់លោកស្រី ជេណេត យេឡេន ធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាម៉េរិក បានកើនឡើងក្នុងអត្រាជិត៥% នៅក្នុងត្រីមាសទីបីឆ្នាំនេះ ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេលជិតពីរឆ្នាំ ខណៈកាលពីត្រីមាសទីពីរសេដ្ឋកិច្ចអាម៉េ​រិក មានកំណើនត្រឹមតែ២,១%ប៉ុណ្ណោះ។

កំណើននេះ ត្រូវបានជំរុញដោយភាពរឹងមាំនៃការចំណាយរបស់អតិថិជន បានជួយជំរុញ និងគាំទ្រឱ្យទីផ្សារការងារនៅសហរដ្ឋអាម៉េ​រិកមានរឺងមាំ និងស្ថិរភាពល្អ។

ភាពអត់ការងារធ្វើនៅក្នុងសហរដ្ឋអាម៉េ​រិក បានធ្លាក់ចុះក្រោម៤ភាគរយនៅ២០ខែជាប់ៗគ្នា ហើយភាគរយនៃការចូលរួមនៅក្នុងកម្លាំងពលកម្មត្រូវបានពង្រីក ទោះបីជាយុទ្ធនាការដំឡើងអត្រាការប្រាក់ ដ៏អាក្រក់បំផុតរបស់ធនាគារកណ្តាលរបស់ប្រទេសនេះ នៅមិនទាន់បន្ធូរបន្ថយក៏ដោយ។

សញ្ញាវិជ្ជមានមួយផ្សេងទៀតដែលជាបច្ច័យនាំឲ្យអាម៉េរិកសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចបែបនេះ គឺវិធានការតាមដានយ៉ាងជិតស្និទ្ធនៃអតិផរណាមូលដ្ឋាន ដែលមកដល់ពេលនេះបានចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២០៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


G7 ដាក់ទណ្ឌកម្មលើពាណិជ្ជកម្មពេជ្ររុស្ស៊ី ដែលផ្តល់ចំណូលជាង១ពាន់លានដុល្លារក្នុង១ឆ្នាំ

ព័ត៌មាន
ការដាក់ទណ្ឌកម្មទៅលើឧស្សាហកម្ម និងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីនឹងស្ថិតនៅក្នុងបញ្ជីនៃកញ្ចប់ទណ្ឌកម្មជុំទី១២ ដែលសហភាពអឺរ៉ុប បានដាក់ប្រឆាំងនឹងអាជ្…

អ្នកជំនាញបារម្ភពីការធ្លាក់ចុះឧស្សាហកម្មបន្ទះឈីប ដោយសារភាពតានតឹងរវាងអាម៉េរិកនិងចិន

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក គឺលោក ម៉ូរីស ចាង (Morris Chang) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងផ្នែកបច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ