ប្រធានអាស៊ាន

ប្រធានអាស៊ានប្រកាសស្វែងរកការគាំទ្រពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង លើគម្រោងអភិវឌ្ឈន៍រថយន្តអគ្គីសនីនៅក្នុងតំបន់


លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសស្វែងរកការគាំទ្រជាចំហរពីមេដឹកនាំចិន ជប៉ុន និង កូរ៉េខាងត្បូងពាក់ព័ន្ធនឹងគម្រោងការរៀបចំប្រព័ន្ធអេកូនៃរថយន្តអគ្គីសនីនៅក្នុងតំបន់អាស៊ាន ។ នៅក្នុងថានៈជាប្រធានប្តូរវេនអាស៊ាន លោកបានលើកឡើងថា គម្រោងនេះសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងរបស់ប្លុក ។
អាស៊ានស្វែងរកការគាំទ្រពីប្រទេសបីអភិវឌ្ឈន៍ប្រព័ន្ធអេកូនៃរថយន្តអគ្គីសនី
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឲ្យមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ផ្តើមនូវការកសាងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការអភិវឌ្ឍប្រព័ន្ធអេកូរថយន្តអគ្គិសនីរបស់តំបន់។ទីភ្នាក់ងារព័ត៌មាន Antara បានរាយការណ៍ថា សំណើរនេះត្រូវបានលោក វីដូដូ បានលើកឡើងនៅក្នុងអំឡុងពេលដែលមេដឹកនាំអាស៊ាន និង ប្រទេសទាំងបី ចូលរួមប្រជុំកិច្ចប្រជុំកំពូល អាស៊ានបូកបីកាលពីថ្ងៃពុធ ។
លោក វីដូដូ បាននិយាយថា ឱកាសសហប្រតិបត្តិការថ្មីគឺចាំបាច់ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងជាអាទិភាពនាពេលអនាគតនៅក្នុងតំបន់ដែលមានប្រជាជាតិជាង ៦០០ លាននាក់នេះ។

លោក វីដូដូ បានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលដែលចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង ( Li Qiang) នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុក យល់ ( Yoon Suk Yeol) ថា " គម្រោងនេះមានសារៈសំខាន់សម្រាប់វឌ្ឍនភាពនិងការរីកចម្រើននៃតំបន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលដៅនេះនឹងត្រូវបានរំខាន ប្រសិនបើសន្តិភាព និងស្ថិរភាពក្នុងតំបន់មិនត្រូវបានរក្សា។

លោកបានសង្កត់ធ្ងន់តាមសម្រង់សំដីដើមថា “ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាឱ្យចែករំលែកនូវអារម្មណ៍ដូចគ្នា មានការយល់ដឹងដូចគ្នា ធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយបន្តគោរពច្បាប់អន្តរជាតិ”។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វីដូដូ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ឥឡូវនេះគឺជាពេលវេលាត្រឹមត្រូវដើម្បីបង្កើតក្របខ័ណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងអាស៊ាន និងដៃគូទាំងបីរបស់ខ្លួន។
លោកបានបន្ថែមថា យន្តការអាស៊ានបូកបី ត្រូវតែបន្តចក្ខុវិស័យរបស់ខ្លួនចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃពេលវេលានោះ ពោលគឺវិបត្តិហិរញ្ញវត្ថុសកល ហើយនៅតែមានទំនាក់ទំនងទៅនឹងការដោះស្រាយបញ្ហាប្រឈមសកលបច្ចុប្បន្ន ដែលត្រូវបានកំណត់ដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះ និងវិបត្តិអាកាសធាតុ ជាដើម ។
លោកបានបន្ថែមទៀតថា ការយកឈ្នះលើបញ្ហាប្រឈមទាំងនេះ និងការរួមចំណែកដល់ការអភិវឌ្ឍន៍របស់អាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់ការក្លាយជាមជ្ឈមណ្ឌលនៃកំណើន ទាមទារឱ្យមានការប្តេជ្ញាចិត្តជាថ្មី។ យើងត្រូវតែអាចសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍អាស៊ាន។
លោកបានមានប្រសាសន៍បន្តថា ប្រសិនបើអាស៊ានបូកបី រួបរួមគ្នានោះ បណ្តាប្រទេសនៅក្នុងយន្តការនេះអាចរួមចំណែកមិនត្រឹមតែក្នុងការកសាងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានសន្តិភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។
នៅពេលនេះអាស៊ានហាក់ក្លាយមជ្ឈមណ្ឌលមួយនៃឧស្សាហកម្មរថយន្តអគ្គីសនី ដោយនៅក្នុងនោះ ប្រទេសដែលធំៗកំពុងតែយកចិត្តទុកដាក់និងមានសក្តានុពលលើវឧស្សាហកម្មនេះរួមមាន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី១១ ខែកញ្ញា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ …

អ្នកចិញ្ចឹមត្រីនៅកម្ពុជាថយចុះប្រមាណ៦០% ក្រោយចំណីឡើងថ្លៃ តែត្រីលក់បានថោក

ព័ត៌មាន
កសិករជាច្រើនដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានផ្អាកការចិញ្ចឹមត្រី និងខ្លះទៀតបានបន្ថយបរិមាណត្រីក្នុងស្រះ ដោយសារតែកន្លងមកពួកគេពុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ