អ្នកចិញ្ចឹមត្រីនៅកម្ពុជា

អ្នកចិញ្ចឹមត្រីនៅកម្ពុជាថយចុះប្រមាណ៦០% ក្រោយចំណីឡើងថ្លៃ តែត្រីលក់បានថោក


កសិករជាច្រើនដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានផ្អាកការចិញ្ចឹមត្រី និងខ្លះទៀតបានបន្ថយបរិមាណត្រីក្នុងស្រះ ដោយសារតែកន្លងមកពួកគេពុំសូវទទួលបានប្រាក់ចំណេញ ព្រោះតែចំណីត្រីឡើងថ្លៃ ហើយតម្លៃលក់លើទីផ្សារមិនប្រាកដប្រជា។ បើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជាបច្ចុប្បន្ន ការចិញ្ចឹមត្រីនៅកម្ពុជាមានការថយចុះប្រមាណ៦០% ដែលជាចំនួនមួយច្រើនគួរសម។
ការចិញ្ចឹមត្រីនៅកម្ពុជាធ្លាក់ចុះប្រមាណ៦០%
ដោយ

ការថយចុះចំនួនអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកនេះបានជំរុញឲ្យតម្លៃត្រីគ្រប់ប្រភេទនៅលើទីផ្សារមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅប៉ុន្មានខែកន្លងមកនេះ ក្នុងនោះ ត្រីប្រាដែលធ្លាប់លក់តម្លៃ៤,២០០រៀលក្នុងមួយគីឡូក្រាមបានឡើងដល់៥,៥០០រៀល ខណៈត្រីឆ្ដោធ្លាប់លក់ក្នុងតម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាមបានកើនដល់១២,០០០រៀលក្នុងមួយគីឡូក្រាម។


លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ថា ការចិញ្ចឹមត្រីក្នុងស្រះរបស់សមាជិកសមាគមនៅឆ្នាំ២០២៣ មានការថយចុះប្រមាណ៦០%ក្រោយកសិករមួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនកាត់បរិមាណក្នុងការចិញ្ចឹម។

កត្តាដែលធ្វើការចិញ្ចឹមមានការធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារចំណីត្រីមានការកើនឡើង តែត្រីលក់ចេញមានតម្លៃថោក ដែលធ្វើប្រជាពលរដ្ឋពុំសូវទទួលបានប្រាក់ចំណេញ។ បើតាមការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ដែលបានបន្ថែមថា មកទល់ពេលនេះចំនួនអ្នកដាក់ត្រីចិញ្ចឹមឡើងវិញនៅមានកម្រិតទាប ខណៈត្រីដែលកំពុងចិញ្ចឹមក្នុងស្រះនៅតូចៗ ដែលអាចជាបញ្ហាប្រឈមសម្រាប់កម្ពុជា។

ប្រធានគណៈកម្មការប្រតិបត្តិរូបនេះកត់សម្គាល់ឃើញថា ក្រោយការផ្អាក និងកាត់បន្ថយការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋក្នុងស្រុក បានជំរុញឲ្យតម្លៃត្រីគ្រប់ប្រភេទនៅលើទីផ្សារមានការកើនឡើងគួរឲ្យកត់សម្គាល់នៅអំឡុងខែកក្កដា និងសីហា កន្លងទៅ។ ក្នុងនោះត្រីប្រាដែលពីមុនលក់ចេញតម្លៃ៤,២០០រៀលក្នុងមួយគីឡូក្រាមបានកើនដល់៥,៥០០រៀល ខណៈត្រីឆ្ដោធ្លាប់ចេញតម្លៃ១០,០០០រៀលក្នុងមួយគីឡូក្រាមបានកើនដល់១២,០០០រៀល រីឯត្រីអណ្ដែង លក់ចេញតម្លៃ៤,២០០រៀល បានកើនដល់ជាង៥,០០០រៀលក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជាមានសមាជិកអ្នកចិញ្ចឹមត្រីចំនួន១០៦៣នាក់ ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបងជាដើម។ បើតាមរបាយការណ៍របស់រដ្ឋបាលជលផលកាលពីឆ្នាំ២០២២ ការប្រមូលផលក្នុងវិស័យវារីវប្បកម្មសម្រេចបានជាង៣៣ម៉ឺនតោនធ្លាក់ចុះជាង១ម៉ឺន៧ពាន់តោនបើធៀបនឹងឆ្នាំ២០២១៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ប្រធានអាស៊ានប្រកាសស្វែងរកការគាំទ្រពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង លើគម្រោងអភិវឌ្ឈន៍រថយន្តអគ្គីសនីនៅក្នុងតំបន់

ព័ត៌មាន
លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសស្វែងរកការគាំទ្រជាចំហរពីមេដឹកនាំចិន ជប៉ុន និង កូរ៉េខាងត្បូងពាក់ព័ន្ធន…

តើការផ្អាកបើកសាលារៀនឯកជនបន្ថែមជាបណ្ដោះអាសន្ន ពិតជាជួយពង្រឹងគុណភាពអប់រំរបស់រដ្ឋ ឬយ៉ាងណា?

ព័ត៌មាន
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ