ការសាងសង់បង្គោលអង់តែនទាំង១០០នៅតំបន់ទេសចរណ៍

អាជ្ញាធរវាយតម្លៃថា ការសាងសង់បង្គោលអង់តែនទាំង១០០នៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលអាចនឹងរួចរាល់នៅអំឡុងឆ្នាំ២០២៤


ការសាងសង់បង្គោលអង់តែននៅតាមតំបន់ទេសចរណ៍ដាច់ស្រយាល ដែលជាយន្តការជួយសម្រួលដល់ការប្រើប្រាស់សេវាទូរសព្ទ និងអ៊ិនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចនឹងរួចរាល់នៅអំឡុងឆ្នាំ២០២៤។ នេះបើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបន្ថែមថា ក្នុងចំណោមបង្គោលអង់តែនទាំងនេះ មានការសាងសង់បង្គោលអង់តែនថ្មីទាំងស្រុងចំនួន៩០បង្គោល និង១០ផ្សេងទៀតគ្រាន់តែបំពាក់ឧបករណ៍បង្កើនគុណភាពសេវាលើស្ថានីយអង់តែនដែលមានស្រាប់។
អាជ្ញាធរវាយតម្លៃថា ការសាងសង់បង្គោលអង់តែនទាំង១០០នៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលអាចនឹងរួចរាល់នៅអំឡុងឆ្នាំ២០២៤
ដោយ

មន្ត្រីជាន់ខ្ពស់ដដែលរូបនេះរំពឹងថា គុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលនឹងមានភាពល្អប្រសើរ ក្រោយបង្គោលទាំងនេះត្រូវបានសាងសង់ និងបំពាក់ឧបករណ៍បង្កើនគុណភាពរួចរាល់។
ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា មកទល់ពេលនេះការសិក្សាភូមិសាស្ត្រ និងការកំណត់ទីតាំងសម្រាប់សាងសង់បង្គោលអង់តែនទាំង១០០នៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលបានបញ្ចប់ជាស្ថាពរ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងរៀបចំដំណើរការសាងសង់។ មន្ត្រីជាន់ខ្ពស់រូបនេះវាយតម្លៃថា បង្គោលអង់តែនទាំង១០០នេះអាចនឹងសាងសង់រួចរាល់នៅអំឡុងឆ្នាំ២០២៤ នេះ ហើយក្នុងចំណោមបង្គោលអង់តែនទាំងនេះ គឺមានការសាងសង់បង្គោលអង់តែនថ្មីទាំងស្រុងតែចំនួន៩០ ខណៈ១០ផ្សេងទៀតគ្រាន់តែបំពាក់ឧបករណ៍បច្ចេកទេសបន្ថែមលើស្ថានីយអង់តែនដែលមានស្រាប់ដើម្បីបង្កើនគុណភាពសេវាឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។ ឯកឧត្តមរដ្ខលេខាធិការរំពឹងថា គុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលនឹងមានភាពល្អប្រសើរ ក្រោយបង្គោលអង់តែនទាំងនេះត្រូវបានសាងសង់ និងលើកកម្រិតគុណភាពរួចរាល់។

ទាំងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញពីក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យទេសចរណ៍កម្ពុជា។ លោកជំទាវជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយធ្វើឲ្យតំបន់ទេសចរណ៍ធម្មជាតិ និងបែបសហគមន៍កាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ លើសពីនេះការសាងសង់ស្ថានីយអង់តែននេះ វាក៏ជាផ្នែកមួយបម្រើឲ្យការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានារបស់កម្ពុជា ក៏ដូចជាជួយក្នុងការប្រកបអាជីវកម្មនានារបស់ប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា ក្រោយមានការបញ្ជាពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចដំឡើងអង់តែនចំនួន១០០នៅតាមគោលដៅទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការសាងសង់ស្ថានីយអង់តែនចំនួន១០០នេះ គឺប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល និងការសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត។ ហើយការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ គឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឲ្យសេវាទូរគមនាគមន៍មានគុណភាព និងគ្របដណ្តប់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ…

តើអាចជាឱកាសសម្រាប់កម្ពុជាជំរុញការនាំចេញផលិតផលជលផលទៅចិនទេ ក្រោយប្រទេសនេះផ្អាកការនាំចូលគ្រឿងសមុទ្រពីជប៉ុន?

ព័ត៌មាន
រដ្ឋបាលចិនកាលពីពេលថ្មីៗបានសម្រេចផ្អាកការនាំចូលគ្រឿងសមុទ្រទាំងស្រុងពីជប៉ុន បន្ទាប់ពីប្រទេសបានបង្ហូរទឹកកាកសំណល់ដែលចម្រោះរួចចេញពីរោងចក្រនុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ