តំបន់ទេសចរណ៍ធម្មជាតិ

កម្ពុជានឹងបង្កើនការរៀបចំតំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពពលរដ្ឋ


រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យរៀបចំតំបន់ធម្មជាតិ និងតំបន់បេតិកភណ្ឌនានា ដែលមានសកម្មភាពបែបទេសចរណ៍ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលលាភពីធនធានទេសចរណ៍ទាំងនោះ។ ការជំរុញឱ្យផ្សារភ្ជាប់សកម្មភាពទេសចរណ៍ជាមួយសហគមន៍មូលដ្ឋាននេះត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា គឺដោយសារកម្ពុជាមិនចង់ពឹងផ្អែកតែលើការវិនិយោគពីខាងក្រៅតែមួយមុខ។
តំបន់ទេសចរណ៍ធម្មជាតិ
ដោយ

នាពិធីសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំតំបន់ទេសចរណ៍ដោយភ្ជាប់ជាមួយសហគមន៍ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងនោះ សំដៅជួយលើកកម្ពស់ជីវភាព និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងនោះ។

ក្រៅពីបង្កើតតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ថ្មីៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបង្កើតការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញពីបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ធ្វើដំណើរដោយថ្មើរជើងទៅកាន់តំបន់ទេសចរណ៍ខ្នងផ្សារ ដែលជាតំបន់ទេសចរណ៍ដ៏ល្អមួយរបស់ខេត្តកំពង់ស្ពឺផងដែរ។

ទន្ទឹមនឹងជំរុញឱ្យបង្កើនការផ្សព្វផ្សាយ និងបង្កើតតំបន់ទេសចរណ៍ថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសសើរដល់អាជ្ញាធរពាក់ព័ន្ធចំពោះការរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធល្អៗនៅតាមតំបន់ទេសចរណ៍ ដែលអាចបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរផងដែរ។

សម្តេចធិបតីបានអះអាងថា កន្លងទៅសម្ដេចធ្លាប់ទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយសម្តេចសង្កេតឃើញថា តំបន់ទេសចរណ៍ទាំងនោះមានសក្តានុពលចម្រុះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដោយវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាណត្តិទី៧ ជាអាណត្តិ ត្រូវពិនិត្យវាយតម្លៃ និងពង្រឹងសមត្ថភាព ជាជាងពង្រីក

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មលើកិច្ចការងារ ដើម្បីធ្វើយ៉ាងណាឱ្យ…

ហាងសាឡនលំដាប់អន្តរជាតិ មកពីអង់គ្លេស ត្រៀមបើកនៅកម្ពុជាឆាប់ៗ និងជ្រើសរើសអ្នកហាត់ការជាច្រើននាក់

ព័ត៌មាន
នៅដើមឆ្នាំ២០២៤ ខាងមុខនេះ សាឡនកម្រិតថ្នាក់អន្តរជាតិដែលមានឈ្មោះដ៏ល្បីរន្ទឺពេញទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស C. Michael London នឹងត្រៀមបង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ