អាស៊ាននៅតែចាប់អារម្មណ៍នឹងគោលការណ៍វិនិយោគក្រោមគំនិតផ្តួចផ្តើមចិន

អ្នកជំនាញថា គម្រោងផ្តួចផ្តើមរបស់ចិននឹងថយឥទ្ធិពល តែវានៅតែសំខាន់សម្រាប់អាស៊ាន


អ្នកសេដ្ឋកិច្ចបានអះអាងថា ទោះបីជាមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវក៏ដោយ ក៏អាស៊ីអាគ្នេយ៍នៅតែជាអាទិភាព នៃគម្រោងវិនិយោគនានារបស់ប្រទេសចិន និងជាគោលដៅស្នូលសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈដែលទីក្រុងប៉េកាំងចាត់ទុកអាស៊ានជាតំបន់ដ៏សំខាន់ខាងភូមិសាស្ត្រនយោបាយ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
អាស៊ាននៅតែចាប់អារម្មណ៍នឹងគោលការណ៍វិនិយោគក្រោមគំនិតផ្តួចផ្តើមចិន
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា អាស៊ីអាគ្នេយ៍ក៏ជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែសំខាន់ៗ រួមទាំងនីកែល សម្រាប់បច្ចេកវិទ្យាបៃតង និងមហិច្ឆតារថយន្តអគ្គិសនីរបស់ប្រទេសចិនផងដែរ។
របាយការណ៍របស់ធនាគារ Maybank Singapore ប្រចំាខែកក្កដា បានបង្ហាញឲ្យឃើញថា កិច្ចសន្យាវិនិយោគ និងសំណង់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដល់បណ្តាប្រទេសអាស៊ានមានតម្លៃជាមធ្យមប្រហែលជិត២៨ពាន់លានដុល្លារនៅចន្លោះពីឆ្នាំ២០១៥ ដល់ ២០១៩ មុនពេលធ្លាក់ចុះមកត្រឹមជិត១១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយបានស្ទុះងើបឡើងវិញ៧២ភាគរយដល់តម្លៃជិត១៩ពាន់លានដុល្លារ។
លោក ជូណាន ម៉ា ( Guonan Ma )អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលវិភាគរបស់វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីបាននិយាយថា ការវិនិយោគក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងថយចុះក្នុងរយៈពេល៥ឆ្នាំខាងមុខ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអាស៊ីអាគ្នេយ៍នឹងនៅតែជាតំបន់អាទិភាពរបស់ចិនក្នុងគោលបំណងភូមិសាស្ត្រនយោបាយ និងការវិនិយោគនៅក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរពណ៌បៃតងរបស់ខ្លួន។
ដោយឡែក លោក វូ អាល់ហ្រ្វេត មូលៀន (Wu Alfred Muluan) សាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈ លី គូនញ៉ូវ ( Lee Kuan Yew )នៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បាននិយាយថា ដោយសារតែទំនាក់ទំនងបច្ចុប្បន្នរបស់ចិនជាមួយលោកខាងលិចមិនសូវល្អ ទីក្រុងប៉េកាំងនឹងផ្តោតលើអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ដោយសារតំបន់ទាំងពីរនេះត្រូវបានគេចាត់ទុកថាជាតំបន់ដ៏មានឥទ្ធិពល។

លោក វូ បានចង្អុលថា ដំណើរទស្សនកិច្ចញឹកញាប់របស់មន្ត្រីចិនទៅកាន់អាស៊ីអាគ្នេយ៍ ជាការបង្ហាញពីសារៈសំខាន់ក្នុងតំបន់ចំពោះទីក្រុងប៉េកាំង ក៏ដូចជាដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះបានដាក់ជាសំណួរថា តើរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមកអាស៊ីអាគ្នេយ៍ប៉ុន្មានដងហើយ?
លោក វ៉ាង បានធ្វើដំណើរទៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជាកាលពីខែសីហា ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកបន្ទាប់ពីលោកបានទទួលការតែងតាំងជារដ្ឋមន្ត្រីការបរទេសម្ដងទៀតក្នុងខែកក្កដា។
ជាយុទ្ធសាស្ត្រ អាស៊ានមានទីតាំង សណ្តូកតាមបណ្តោយផ្លូវសមុទ្រដ៏សំខាន់ ពោលគឺចាប់ពីច្រកសមុទ្រម៉ាឡាកាដល់សមុទ្រចិនខាងត្បូង ដែលជាច្រកនៃការដឹកជញ្ជូនប្រេង ឧស្ម័ន និងទំនិញជាច្រើនរបស់ចិន។
លោក លី លៀនហ្វុក ( Lye Liang Fook ) អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានសរសេរនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា អាស៊ីអាគ្នេយ៍ គឺជាចំណុចប្រសព្វនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់វាចំពោះប្រទេសចិនបានកើនឡើង នៅពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តកើនឡើង។
លោកបានបន្តថា ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឯកជនរបស់ចិន ដើម្បីទទួលបានវត្ថុធាតុដើម និងធាតុចូលកម្រិតមធ្យម ក៏ដូចជាការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពជាដៃគូបរទេស ត្រូវបានគេរំពឹងថា នឹងបន្តស្របតាមការជំរុញពាណិជ្ជកម្ម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គម្រោង CAPFish ជួយឲ្យទឹកត្រីរបស់សហគ្រាស លាង ឡេង មានការបញ្ជាទិញពីបរទេសលើសសមត្ថភាពផលិត

ព័ត៌មាន
បន្ទាប់ពីអនុវត្តគម្រោង CAPFish របស់អង្កការ UNIDO រួចមក សហគ្រាសផលិតទឹកត្រីលាង ឡេង ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមទទួលចំណេះដឹ…

អ្នកកោះអូគីណាវ៉ាបារម្ភពីមូលដ្ឋានទ័ពរបស់ជប៉ុន ចំពេលតូក្យូឱ្យចិនដកពោងបណ្តែតទឹកចេញពីកោះជម្លោះ

ព័ត៌មាន
អភិបាលកោះអូគីណាវ៉ារបស់ជប៉ុន ដែលនៅក្បែរកោះតៃវ៉ាន់បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ការបង្កើនល្បឿនសាងសង់មូលដ្ឋានទ័ពរបស់ជប៉ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ