ទេសចរដាច់​យ៉ៃ

ដោយមាន​​បរទេស​សុំទាន​​ច្រើន​ពេក ថៃ​ចាត់វិធានការ...


នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ មាន​សេចក្ដី​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវចំនួន​អ្នក​ទេសចរ​បរទេស ដែល​ខ្វះ​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រុក​វិញ និង​ដើរ​សុំ​លុយ​គេ​នៅ​តាម​ផ្លូវ​នានា។ និន្នាការ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​​ចាត់វិធានការ។
រូបភាពជនបរទេស​សុំ​លុយ​គេ​នៅ​កណ្ដាលក្រុង​បាងកក ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter។
ដោយ

សេចក្ដី​រាយការណ៍​ខ្លះ ឲ្យ​ដឹងថា ឥឡូវ​នេះ នៅតាម​ច្រក​ព្រំដែនអន្តរជាតិ​នានា អាជ្ញាធរ​ថៃ​ស្នើ​ឲ្យ​ទេសចរ​បរទេស​ដែល​កាន់​ទិដ្ឋាការ​ទេសចរណ៍ ត្រូវ​បង្ហាញ​ប្រាក់​សុទ្ធ​យ៉ាង​ហោច ២ម៉ឺន​បាត (ស្មើ​នឹង​ប្រហែល ៧៥០​ដុល្លារ) នៅ​ក្នុង​ដៃ ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​ថៃ។

វិធានការ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ការ​ទប់ស្កាត់​ករណី​ជនបរទេស​ដើរ​សុំ​លុយ ឬ​លក់ដូរ​របស់​របរ​តាម​ផ្លូវ​ដើម្បី​បាន​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដើម​វិញ។ 

សារព័ត៌មាន New York Post ចុះ​ផ្សាយ​អត្ថបទ​លម្អិត​មួយ​ស្ដីពី​បញ្ហា​ទេសចរ​បរទេស​ដើរ​សុំ​លុយ​គេ​ដោយ​ឥត​ខ្មាស់អៀន​នៅ​ទីក្រុង​បាងកក ដោយ​ដាក់​ចំណង​ជើងថា «ថៃ​ធុញទ្រាន់​នឹង​ទេសចរ​បរទេស​ដើរ​សុំ​លុយ​ធ្វើ​សោហ៊ុយ​ត្រលប់​ទៅស្រុកវិញ»។ 

មក​ទល់​ពេល​នេះ មិន​មាន​តួលេខ​ផ្លូវ​ការច្បាស់​លាស់​ណា​មួយ​អំពី​ចំនួន​ទេសចរ​បរទេស​ដាច់​យ៉ៃ​ទាំង​នេះ​ទេ ប៉ុន្តែ នៅ​លើ​បណ្ដាញ​ព័ត៌មាន Twitter គេ​ឃើញមាន​ការ​ចុះផ្សាយ​អត្ថបទ​ខ្លីៗ អមដោយ​រូបភាព​បង្ហាញ​ពី​ជន​បរទេស​ដាច់​យ៉ៃ​ដើរ​សុំ​លុយ​នៅតាម​ផ្លូវ​នៅ​កណ្ដាល​ក្រុង​បាងកក ជា​ច្រើន​ករណី​៕




អត្ថបទបន្ទាប់


វៀតណាម​ផឹក​ខ្លាំង​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍

ព័ត៌មាន
បើ​និយាយ​ពី​រឿង​ផឹក​គ្រឿង​ស្រវឹង​ ពាន​រង្វាន់​ជើងឯក​អាស៊ី​អាគ្នេយ៍​​ខាង​ផឹក​ គឺ​បាន​ទៅ​លើ​ប្រជាជន​វៀតណាម ហើយ​បើ​គិត​ក្នុង​តំបន់​អា…

ឧកញ៉ា សៀ ឫទ្ធី៖ ក្នុង​ការ​រកស៊ី ការសម្រេច​ចិត្ត​ទាន់​ពេល​វេលា​គឺ​សំខាន់​ណាស់

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ជាធុរជន​ល្បី​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ភ័ស្តុភារ (logistics) ហាក់​បង្កើន​ការ​វិនិយោគ​យ៉ាងច្រើន​ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ