![គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ](https://cdn.cambonomist.com/media/images/64482303_479354872839223_599827794.2e16d0ba.fill-960x540.jpg)
មិនខុសពីបុរីដទៃទៀតទេ គឺពលរដ្ឋអាចជាវបានតាមរយៈ ការបង់រំលស់រហូតដល់២០ឆ្នាំ ជាមួយនឹងអត្រាការប្រាក់សមរម្យបំផុត ដោយលក្ខខណ្ឌក្នុងការបង់ គឺអតិថិជនទាំងអស់គ្រាន់តែមានប្រាក់កក់ត្រឹមតែ១០% តែប៉ុណ្ណោះ។ គម្រោងបុរីកៀនស្វាយផាក គឺជាគម្រោងដំបូងរបស់ក្រុមហ៊ុនថ្មី KFA Property Co,.Ltd របស់ឧកញ៉ា នួន ឬទ្ធី ដោយអភិវឌ្ឍនៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការេ ដោយបច្ចុប្បនេះ គម្រោងនេះកំពុងតែរៀបចំ ហេដ្ឋារចនា សម្ព័ន្ធនានានៅក្នុងគម្រោងកៀនស្វាយ Parkនេះ ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំងដាក់សម្ភារផ្លូវ សួនច្បារមួយចំនួនផងដែរ។
![ផ្ទះគំរូរបស់បុរីកៀនស្វាយផាក](https://cdn.cambonomist.com/media/images/65374414_1088154144906138_6697867632571318272_n.original.jpg)
បើតាមការឲ្យដឹងខ្លះៗពី ឧកញ៉ា នួនឬទ្ធី លក្ខណៈអំណោយផលមួយទៀត សម្រាប់គម្រោងកៀនស្វាយ ផាក គឺ ដោយសារតែឆាប់ៗនេះ អាជ្ញាធរនឹងតម្រូវឲ្យឃ្លាំងធំៗ រោងចក្រសហគ្រាស និងយាន្តដ្ឋានខ្នាតធំ ត្រូវរុះរើទៅកាន់តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីក្រុង។ មួយវិញទៀត ចំងាយពីទីតាំងសាងសង់គម្រោងនេះ មកកាន់រាជធានីភ្នំពេញ មានចំងាយប្រមាណតែជាង២៤គីឡូម៉ែតប៉ុណ្ណោះ ដូច នេះអតិថិជនដែលធ្វើដំណើរចំណាយពេលធ្វើដំណើរតែ ១០ ទៅ១៥នាទីតែប៉ុណ្ណោះ។
![ផ្ទះគំរូរបស់បុរីកៀនស្វាយផាក](https://cdn.cambonomist.com/media/images/65869198_700904580354912_7227087657333948416_n.original.jpg)
លោកអ្នកអាចអញ្ជើញទៅកាន់ ការិយាល័យលក់ របស់គម្រោងនេះដោយផ្ទាល់ នៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ហើយជាទីតាំងជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្តានុពលយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ចក្នងជាយក្រុង៕