Advertisement
Advertisement
កម្ពុជា​សម្លឹង​មើល​ទីផ្សារ​អាមេរិក​សម្រាប់​ការនាំ​ចេញ​ស្វាយ

កម្ពុជា​កំពុង​ចរចា​ជាមួយ​អាមេរិក នាំ​ស្វាយ​ចេញ​ទៅ​ទីផ្សារ​អាមេរិក


មន្រ្តី​កសិកម្ម​ជាន់​ខ្ពស់​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​ធ្នូ​នេះ ថា​ កម្ពុជា​បាន​រៀបចំ​ឯកសារ​បច្ចេកទេស​ ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​នាំស្វាយ​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​បាន​រំពឹង​ខ្ពស់​ថា នឹង​អាច​នាំ​ចេញ​បាន​ បន្ទាប់ពី​ការ​វិភាគ​ហានិភ័យ​នៅ​ចម្ការ​និង​នៅ​កសិដ្ឋាន​ស្វាយ​រួច​រាល់។
ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុកឧកញ៉ា ម៉ុង ឫទ្ធី)
ដោយ
Advertisement

លោក ងិន ឆាយ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​​អគ្គនាយកដ្ឋាន​​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច្នេះ​ថា “យើង​ក៏​បាន​រៀបចំ protocol ឯកសារ​បច្ចេកទេស ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​នាំស្វាយ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ដែល​មាន​ក្រសួង​កសិកម្ម​ តាមរយៈUSAID បាន​មក​ធ្វើការ​ជាមួយ​​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​រៀបចំ​ការវិភាគ​ហានិភ័យ​នៅ​ចម្ការ នៅ​កសិដ្ឋាន។”

លោក ងិន ឆាយ បាន​និយាយ​ដូច្នេះ​ថា “ប៉ុន្តែ អគ្គនាយដ្ឋាន​កសិកម្ម​មិន​មាន​ការព្រួយ​បារម្ភ​ទេ ក្នុង​ការ​វិភាគ​ហានិភ័យ​នេះ។"

អាមេរិក​ក៏​បាន​ទាមទារ​កម្ពុជា ឲ្យ​មាន​រោងចក្រ​សម្លាប់​មេរោគ​ស្វាយ​ផងដែរ។ យោងតាម​​លោក ងិន ឆាយ ខណ:​ដែល​កម្ពុជា បច្ចុប្បន្ន មាន​កន្លែង​សម្លាប់​មេរោគ​ស្វាយ​តែ​០១​កន្លែង​គត់ ដែល​ទើប​តែ​សាងសង់​ចប់​នៅ​ឆ្នាំ​នេះ ដែល​នៅ​មាន​កម្រិត និង​នៅ​ចោទ​ជា​បញ្ហា​ធំ​ផង​ដែរ។ 

លោក ងិន ឆាយ បាន​និយាយ​ថា លោក​មិន​មាន​ការព្រួយ​បារម្ភ​អំពី​ការវាយ​តម្លៃ​របស់​អាមេរិក​ទេ ពីព្រោះ​ថា ​ប្រទេស​ចិន​បាន​សន្និដ្ឋាន​រួច​ហើយ​ថា កសិដ្ឋាន​ស្វាយ​នៅ​កម្ពុជា​មាន​“លក្ខណៈ​ល្អ​ប្រសើរ ស្រប​ទៅតាម​ស្តង់ដារ​ដែល​អាច​នាំ​ទៅ​ប្រទេស​ចិន​បាន ជា​ដំណាក់​ដំបូង។”

ចិន​បាន​បញ្ជូន​មន្រ្តី​ខ្លួន​មក​កម្ពុជា កាលពី​ខែ​វិច្ឆិកា ដោយ​បាន​វាយ​តម្លៃ​កសិដ្ឋាន​ស្វាយ​ក្នុង​ខេត្ត​ចំនួន​០៥ បន្ទាប់ពី​ការ​ចរចា​គ្នា​តាំង​ពី​ឆ្នាំ២០១៤​មក​ម្ល៉េះ។ នេះបើ​យោង​តាម​ លោក ងិន ឆាយ។

លោក ងិន ឆាយ បាន​និយាយ​ថា ក្រុម​អ្នក​វាយតម្លៃ​របស់​ចិន​នឹង​ចុះ​មក​កម្ពុជា​ម្ដង​ទៀត ដោយ​ផ្តោត​លើ​សុវត្ថិភាព​ ហើយ​ដែល​ទាមទារ​កម្ពុជា​ឲ្យ​មាន​រោងចក្រ​សម្លាប់​មេរោគ​ មុន​នឹង​អាច​នាំ​ចេញ​ស្វាយ​ទៅ​ចិន​បាន។

លោក ងិន ឆាយ បាន​និយាយ​ផងដែរ​ថា កម្ពុជា​​ក៏​​បាន​ចរចា​ជាមួយ​​ជប៉ុន ផងដែរ តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ ជប៉ុន​មិន​ទាន់​ឆ្លើយ​នៅ​ឡើយ​ទេ។

Advertisement

នៅទូទាំង​​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ប្រមាណ​ជា​ជាង ១០​ម៉ឺន​ហិកតា ជា​ដំណាំ​ស្វាយ ហើយ​ខេត្ត​ដែល​មាន​ដំណាំ​ស្វាយ​ច្រើន​ជាង​គេ គឺ​កំពង់ស្ពឺ បាត់ដំបង កំពត និង​បន្ទាយមានជ័យ។

លោក ងិន ឆាយ បាន​អះអាង​ថា ស្វាយ​ដែល​មាន​គុណភាព​ល្អ​ជាង​គេ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​លក្ខណៈ​ស្រួយ​ឆ្ងាញ់​ ហើយ​មាន​ផ្ទៃដី​ប្រមាណ​​ជាង ៣​ម៉ឺន​ហិកតា ដែល​កំពុង​ធ្វើការ​ដាំដុះ។

ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ស្វាយ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ បាន​ជាង ១០​ម៉ឺន​តោន ជា​ផ្លែ​ស្វាយ​ស្រស់ ចំណែកឯ​ផលិត​ផល​កែច្នៃ បាន​ជាង ​​៥​ម៉ឺន​តោន។

ផ្លែស្វាយ​ស្រស់​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​ថៃ វៀតណាម ហុងកុង បារាំង ​និង​រុស្ស៊ី។ ដោយឡែក​ ទីផ្សារ​ដែលធំ​ជាង​គេ​នោះ គឺជា​ទីផ្សារ​ចិន ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​អាច​នាំ​ផ្លែស្វាយ​ស្រស់​ចេញ​ទៅ​បាន​នៅ​ឡើយ​ ដោយសារតែ​ប្រទេស​ចិន​មាន​លក្ខខណ្ឌ​គុណភាព​អនាម័យ​ដ៏​តឹង​តែង៕

Advertisement



អត្ថបទបន្ទាប់


ជា​ថ្មី​ម្តង​ទៀត នៅ​ចំពោះ​មុខ​ទូត​អាមេរិក មេទ័ព​កម្ពុជា​បដិសេធ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា

ព័ត៌មាន
អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន នៅ​ពេល​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy)​ កាលព...

ជំនួបដំបូងរវាងតំណាងកម្ពុជា និងចិន អំពីដំណើរការ​ចរចា​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី បញ្ចប់ទៅដោយស្ងប់ស្ងាត់ មែនទេ?

ព័ត៌មាន
ដូចការគ្រោងទុកមែន នៅថ្ងៃទី ៤ ខែធ្នូកន្លងទៅថ្មីៗនេះ តំណាងកម្ពុជា និងភាគីចិន បានជួបប្រជុំគ្នារួចហើយនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីសិក្ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ