តម្លៃស្វាយ​ឆ្នាំ២០១៩

កសិករមានក្ដីសង្ឃឹមឡើងវិញ ខណៈតម្លៃស្វាយកែវរមៀតខុសរដូវឆ្នាំនេះកើនខ្ពស់


កសិករដាំស្វាយកែវរមៀតនៅឆ្នាំនេះ ហាក់មានសង្ឃឹម មុខរីកឡើវិញ បន្ទាប់ពីតម្លៃស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ បានហក់កើនឡើងដល់ទៅជាង ១.០០០ រៀល ក្នុងមួយគីឡូក្រាម ពោលគឺតម្លៃខ្ពស់បំផុត មានដល់ ១.៤០០ រៀលឯណោះ សម្រាប់ស្វាយលក់ទៅឲ្យរោងចក្រ។ ទោះយ៉ាងណា ទិន្នផលស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ គឺមានការធ្លាក់ចុះខ្លាំង ពោលគឺធ្លាក់ចុះរហូតដល់ទៅ ជាង៩០% បើធៀបនឹង ឆ្នាំទៅមិញ។ នេះបើតាមការ បញ្ជាក់របស់ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ។
រូបភាព៖ ហ្វេសប៊ុក​សមាគមស្វាយ​កំពង់ស្ពឺ
ដោយ

លោក អ៊ិន ឆៃវ៉ាន់ ប្រធាន​សមាគម​ស្វាយ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ខេមបូណូមីស​ នៅថ្ងៃនេះថា តម្លៃស្វាយ​កែវរមៀត​សម្រាប់​រដូវ​ប្រមូលផល​ខុស​រដូវ នៅខែ​១០ ដល់ខែ ១២ ឆ្នាំនេះ គឺមានតម្លៃ​ហក់កើនឡើង​ជាទីគាប់ប្រសើរ​សម្រាប់កសិករ ដែលវា​បានធ្វើ​ឲ្យ​កសិករ​ដាំដុះស្វាយ ហាក់មាន​សង្ឃឹម​ញញឹម​ពព្រាយ​ឡើងវិញ ដោយតម្លៃ​ ផ្លែស្វាយ​កែវរមៀត​សម្រាប់រោងចក្រ ​បានកើនឡើង​ដល់ជាង ១.២០០រៀល ដល់ទៅ ១.៤០០ រៀល​ក្នុងមួយគីឡូក្រាម​រីឯតម្លៃ ស្វាយកែវ​រមៀតក្រៅ​កញ្ចប់ ឬគេហៅថា​ប្រភេទ​ស្វាយខៀវវិញ មានតម្លៃ ១.៥០០ រៀល ទៅ ១.៧០០ រៀល ក្នុងមួយគីឡូក្រាម។

បើយើង​ធៀបនឹង​តម្លៃ​ស្វាយ​ កាលពីឆ្នាំកន្លងទៅ វិញ គឺមានតម្លៃតែ​ប្រមាណ ៦០០រៀលប៉ុណ្ណោះ​ក្នុងមួយគីឡូក្រាម ដូច្នេះ បើគិតជា​កំណើនវិញ ឃើញថាតម្លៃស្វាយ​ នៅឆ្នាំនេះ កើនឡើងដល់ទៅ ៦០%ឯណោះ។

តម្លៃស្វាយ​ឆ្នាំនេះ គឺមានការ​កើនឡើងខ្ពស់​បំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខណៈដែល​កាលពីឆ្នាំ​២០១៤ តម្លៃស្វាយ​កែវរមៀត​ក៏ធ្លាប់មានខ្ពស់​ប្រហាក់ប្រហែល​នេះ​ដែរ។ នេះបើតាម​អះអាង​របស់ ប្រធាន​សមាគម​ស្វាយ​ខេត្ត​កំពង់ស្ពឺ។

ទោះយ៉ាងណា លោក អ៊ិន ឆៃវ៉ាន់ បាន​គូសបញ្ជាក់ដែររថា ទិន្នផល​ស្វាយ​កែវរមៀត​ខុសរដូវ​ឆ្នាំនេះ គឺមានការធ្លាក់ចុះ រហូតដល់ទៅ ជាង៩០%ឯណោះ ដោយសារតែ​បញ្ហា​គ្រោះធម្មជាតិ និងការ​បំផ្លាញ​ដោយ​សត្វល្អិតចង្រៃ។ យ៉ាងណាក៏ដោយចុះ គេជឿជាក់ថា នៅរដូវ​ប្រមូលផល​ស្វាយត្រូវរដូវ ចាប់ពីខែ​១២ ដល់ខែ ៥ ឆ្នាំក្រោយនេះ ទិន្នផល​ស្វាយ​នឹង​ងើបកើនឡើងវិញ។

ទន្ទឹមនឹង​ទិន្នផល​ស្វាយ​នឹងកើនឡើងវិញដែរ ប្រធាន​សមាគម​ស្វាយ​ខេត្ត​កំពង់ស្ពឺ បាន​លើកឡើងដែរថា តម្លៃស្វាយ​ក៏​នឹង​អាច​ធ្លាក់ចុះ​មកវិញដែរ ប៉ុន្ដែលោកថា តម្លៃធ្លាក់ចុះនេះ នឹង​មិនធ្វើឲ្យប៉ះពាល់​ដល់​កសិករ​នោះទេ។ 

បើតាមការអះអាង របស់​លោក អ៊ិន ឆៃវ៉ាន់ តម្លៃស្វាយ​ឆ្នាំនេះ​កើនឡើងខ្ពស់ គឺដោយសារតែ​តម្រូវការ​ស្វាយ​ក្នុងស្រុក និងនាំចេញ​មានការកើនឡើង ពិសេស គឺរោងចក្រ​កែច្នៃស្វាយ​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​កាន់តែច្រើន ហើយ​នៅឆ្នាំនេះ រោងចក្រ​ទាំងនោះ បានទទួលទិញស្វាយ​ពីកសិករ​មិនសូវជារើស​គុណភាព​ខ្លាំង​ណាស់ណាទេ។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ទៀតនោះ គឺ​ផ្លែស្វាយ​កម្ពុជា​ទទួលបាន​ឱកាស​នាំចេញ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ថ្មីៗនេះទៀតសោត រាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ប្រកាស​ពី​គោលដៅ ជំរុញ​ឲ្យមាន​កិច្ចព្រមព្រៀង​នាំចេញ​ស្វាយ​ទៅកាន់ទីផ្សារចិន​នៅឆ្នាំ២០២០ផងដែរ។ ទាក់ទិន​នឹង​ការបើកទីផ្សារថ្មីៗ​បន្ថែមនេះដែរ ប្រធាន​សមាគម​ស្វាយ​ខេត្តកំពង់ស្ពឺ​  លោក អ៊ិន ឆៃវ៉ាន់ ជឿជាក់ថា វា​នឹង​ជំរុញ​ឲ្យ​តម្លៃ​ស្វាយ​កាន់តែ​មាន​កំណើន និង​មាន​ស្ថិររភាព​ថ្លៃ​បាន​កាន់តែប្រសើរ ពិសេស​គឺទីផ្សារចិន​តែម្ដង ព្រោះថា កន្លងមក កម្ពុជា​យើង​នាំចេញ​ស្វាយ​ភាគច្រើន​ទៅកាន់​ទីផ្សារវៀតណាម ហើយវៀតណាម​កែច្នៃ​ដើម្បីនាំចេញ​បន្តទៅ​កាន់ទីផ្សារ​ចិន ដូច្នេះបើ​កម្ពជា​អាច​នាំចេញ​ស្វាយទៅចិន​ដោយផ្ទាល់​នោះគឺជាឱកាស​ទីផ្សារ​ដ៏ល្អ​សម្រាប់​កសិករ​ដាំដុះស្វាយ​កម្ពុជា។

របាយការណ៍​ពីក្រសួង​កសិកម្ម​បាន​ឲ្យដឹងថា នៅក្នុង​រយៈពេលប្រមាណ  ១១ខែ កន្លះ មកនេះ កម្ពុជា​បាន​ចេញស្វាយ​ប្រមាណ​ជាង​៥ម៉ឺន​៦ពាន់តោន ទៅកាន់ទីផ្សារ​ដូចជា​វៀតនាម ថៃ សិង្ហបុរី បារាំង និងរុស្ស៊ី។​ក្រសួង​កសិកម្ម​បាន​ឲ្យដឹងទៀតថា ក្នុងពេញ​មួយរដូវ​កម្ពុជា​មានសមត្ថភាព​ប្រមូលផល​ផ្លែស្វាយ​បាន​ប្រមានជាង ១លាន​២សែន​តោន។  

សមាគមស្វាយ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់អះអាងថា ការដាំដុះ​ដំណាំស្វាយ​ហាក់មាន​ការ​កើនឡើង​គួរឲ្យកត់សម្គាល់ ពោលគឺគិត​មកទល់ពេលនេះ កម្ពុជា​មាន​ផ្ទៃដីដាំដុះស្វាយ​ប្រមាណ​១៥ម៉ឺនហិកតា។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បាន​គូសបញ្ជាក់ថា កសិករ និងសហគមន៍ស្វាយ ច្រើនជួបប្រទះ​នូវបញ្ហាប្រឈម​មួយចំនួនដូចជា៖ ទី១. ខ្វះទុនសម្រាប់វិនិយោគ​បន្ថែម, ទី២. ខ្វះបច្ចេកទេសគាំទ្រ ដល់ថែទាំ ប្រមូលផល និងទុកដាក់, ទី៣. ខ្វះហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ ដូចជា​ប្រព័ន្ធ​ស្រោចស្រព និងឃ្លាំងទុក​ដាក់​លក្ខណៈ​ស្តង់ដារ, និងទី​៤. គឺ​យន្តការ​ទីផ្សារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ

ព័ត៌មាន
រង្វាន់​ខុនដូ ទាំង ៣​យូនីត របស់ បុរី ប៉េង ហួត ត្រូវ​បាន​រក​ម្ចាស់​ឃើញ​ហើយ តាមរយៈ​ការចាប់​រង្វាន់​ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ច…

ដើម្បីបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម វៀតណាម​សុខចិត្តបាត់ចំណូលពន្ធនាំចូល ៥៥៨លានដុល្លារ​នៅ១១ខែ ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម បានបាត់បង់ចំណូលពន្ធគយឬពន្ធនាំចូល ប្រមាណ ៥៥៨ លានដុល្លារអាមេរិក នៅក្នុងរយៈពេល១១ខែ នៅឆ្នាំនេះ ដោយសារតែមានការចុះកតិកាសញ្ញា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ