គ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមបន្តធ្លាក់ចុះ ៤៤%

ទឹកប្រាក់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមបន្តធ្លាក់ចុះ ៤៤% នៅរយៈពេល៥ខែឆ្នាំ២០២២


ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល ខណៈបញ្ហាអាកាសធាតុ ក៏ជាបញ្ហាមួយទៀតសម្រាប់វិស័យកសិកម្ម នាពេលបច្ចុប្បន្ន ផងដែរ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ដែលបង្ហាញដោយសមាគមស្វាយចន្ទីវៀតណាមបានឲ្យដឹងថា នៅរយៈពេល ៥ខែ ឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ក្នុងបរិមាណជាង ៥៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៨៦៥លានដុល្លារ មានការថយចុះ ៤៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
គ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមបន្តធ្លាក់ចុះ ៤៤%

ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា បញ្ហាទីផ្សារ គឺជាបញ្ហាប្រឈមខ្លាំងសម្រាប់ខ្សែចង្វាក់ផលិតកម្មដាំដំណាំស្វាយចន្ទី នាពេលបច្ចុប្បន្ន និងកំពុងបង្កជាក្ដីព្រួយបារម្ភ ដល់ដំណើរការនៃការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២២នេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ឆ្នាំ២០២២នេះ ការដាំដុះស្វាយចន្ទី បានជួបបញ្ហាជាច្រើន ពិសេសបញ្ហាប្រែប្រួលអាកាសធាតុ និងការបញ្ជាទិញពីវៀតណាម មានការថយចុះ។ ជាក់ស្ដែង នៅរយៈពេល ៥ខែ ឆ្នាំ២០២២នេះ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ក្នុងបរិមាណជាង ៥៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៨៦៥លានដុល្លារ ថយចុះ ៤៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈតម្លៃវិញក៏មិនសូវខុសគ្នាប៉ុន្មាននឹងឆ្នាំមុនដែរ។ នេះបើតាមទិន្នន័យដែលកត់ត្រាដោយសមាគមស្វាយចន្ទីវៀតណាម។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភដែរថា បញ្ហាអាកាសធាតុ និងការប្រមូលទិញគ្រាប់ស្វាយចន្ទីពីឈ្មួញវៀតណាម ថយចុះ អាចនឹងធ្វើឲ្យកសិកររារែកក្នុងការបន្តដាំដុះដំណាំស្វាយចន្ទី ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការនាំចេញគ្រាប់ស្វាយចន្ទី ខណៈតម្លៃថ្នាំ ជីកសិកម្ម និងប្រេងឥន្ធនៈ ឡើងថ្លៃ ក៏ជាកត្តាប្រឈមសម្រាប់កសិករ បច្ចុប្បន្នដែរ។

បើតាមការអះអាងរបស់លោក អួន ស៊ីឡុត ទាំងគុណភាព ទិន្នផល និងតម្លៃគ្រាប់ស្វាយចន្ទី នាឆ្នាំនេះសុទ្ធតែបានធ្លាក់ចុះជាងឆ្នាំមុន។ ជាក់ស្ដែង សព្វថ្ងៃ តម្លៃគ្រាប់ស្វាយចន្ទីសើម អាចលក់បានក្នុងតម្លៃ ២ពាន់រៀល ទៅ៤ពាន់រៀល ក្នុងមួយគីឡូក្រាម។ រីឯ គ្រាប់ស្វាយចន្ទីស្ងួតវិញ មានតម្លៃ ៦ពាន់៥រយរៀល ទៅ ៧ពាន់រៀល ក្នុង១គីឡូក្រាម។ បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាចម្បង ដែលធ្វើឲ្យទិន្នផលស្វាយចន្ទី កម្ពុជាឆ្នាំនេះធ្លាក់ចុះ គួបផ្សំការបញ្ជាទិញគ្រាប់ស្វាយចន្ទីពីឈ្មួញវៀតណាម ក៏មានការថយចុះ ផងដែរ។

ជាមួយគ្នានេះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានវាយតម្លៃដែរថា ដោយសារឆ្នាំនេះ កម្ពុជា បានជួបវិបត្តិអាកាសធាតុ ដូច្នេះ ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជា អាចធ្លាក់ចុះប្រមាណពី ៣០%ទៅ៥០% នៅពេញ១ឆ្នាំ២០២២នេះ ខណៈទិន្នផលឆ្នាំនេះសមាគមបានប៉ាន់ប្រមាណថា ការប្រមូលគ្រាប់ស្វាយចន្ទីអាចប្រមូលទិន្នផលបានប្រមាណ ៥៧ម៉ឺនតោន ទៅ ៦០ម៉ឺនតោន ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កម្ពុជានៅមានលទ្ធភាពក្នុងការខ្ចីបំណុលពីបរទេស ប៉ុន្ដែត្រូវយកចិត្តទុកដាក់លើប្រសិទ្ធនៃការប្រើប្រាស់

ព័ត៌មាន
គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈរបស់កម្ពុជា ដែលបានខ្ចីពីក្រៅប្រទេសទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមានចំនួនសរុបជិត១០ពាន់លា…

EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើរុស្ស៊ី

ព័ត៌មាន
នៅទីបំផុត សហភាពអឺរ៉ុប ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនាំចេញឧស្ម័នធម្មជាតិត្រីភាគីហើយ ខណៈដែលសហភាពអឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ