ជក់បារីប្រៀបបាននឹងការដុតលុយចោល

ប្រជាជនកម្ពុជាដុតលុយចោលជាង ២០០លានដុល្លាររៀងរាល់ឆ្នាំ ព្រោះបារី


ប្រជាជនកម្ពុជាចំណាយប្រាក់ទិញបារីប្រមាណ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងបានចំណាយលើការព្យាបាលជំងឺ ព្រមទាំងការបាត់បង់កម្លាំងពល​កម្ម បណ្តាលមកពីជំងឺ ដែលបង្កដោយថ្នាំជក់មានប្រមាណជាង ១៦២លានដុល្លាអាមេរិកក្នុងមួយឆ្នាំផងដែរ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង​ផែនការដែលបានបង្ហាញតាមរយៈ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល។
ប្រជាជនកម្ពុជាដុតលុយចោលជាង ២០០លានដុល្លាររៀងរាល់ឆ្នាំ ព្រោះបារី(http://anarchak.com)
ដោយ

ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ចំណូល​របស់​ប្រជាជន​នៅ​មាន​កម្រិត​ក៏​ពិតមែន តែ​គេ​សង្កេត​ឃើញ មាន​ពលរដ្ឋ​ជា​ច្រើន​តែងតែ​ចំណាយ​លុយ​ទៅ​លើ​ការ​ទិញ​បារី ឬ​ផលិតផល​ថ្នាំជក់​ជា​ប្រចាំ​។ បើ​តាម​របាយ​ការ​ណួ​របស់​ក្រសួងផែនការ នៅ​កម្ពុជា​យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រមាណ ៣០​នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ជំងឺ​ដែល​បង្ក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​។ ថ្នាំជក់​ជា​ឃាតករ​លាក់​មុខ ហើយ​វា​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​។

នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​ប្រើប្រាស់​ផលិត​ថ្នាំជក់​ដល់​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ លោកស្រី​វេជ្ជបណ្ឌិត រ៉ា​យ រ៉ា​នី ប្រធាន​ផ្នែក​ថ្នាំជក់​និង​សុខភាព នៃ​មជ្ឈមណ្ឌល​លើកកម្ពស់​សុខភាព បាន​មាន​ប្រសាសន៍​ថា ​ «​ការ​ខាតបង់​ថិ​កា​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយសារ​តែ​បារី​និង​ផលិតផល​ថ្នាំជក់​នេះ បើសិនជា​យក​ទៅ​ទិញ​ម៉ូតូ​បាន ជាង​១៧​ម៉ឺន​គ្រឿង សាងសង់​ស្ពាន​គី​សូ​ណា​បាន ៦ និង​ទិញ​អង្ករ​បាន​ជិត ៨០​ម៉ឺន​តោន​»​។

លោកស្រី​វេជ្ជបណ្ឌិត រ៉ា​យ រ៉ា​នី ប្រធាន​ផ្នែក​ថ្នាំជក់​និង​សុខភាព នៃ​មជ្ឈមណ្ឌល​លើកកម្ពស់​សុខភាព

ចំពោះ​វិធានការ​ហាម​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ ត្រូវ​បាន លោក​វេជ្ជបណ្ឌិត ឡាក់ ឡេ​ង អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព បាន​ប្រសាសន៍​ថា បើ​ទោះជា​មនុស្ស​គ្រប់​រូប​សុទ្ធតែ​ដឹង​ថា ការ​ជក់បារី​បង្ក​ឲ្យ​មាន​ផល​ពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏​ដោយ ក៏​គេ​នៅ​តែ​បន្ត​ជក់ ដោយសារ​តែ​អ្នក​ទាំងនោះ​ដល់​ដំណាក់កាល​ញៀន​ហើយ​។លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា «​ទោះបីជា​បារី​គឺជា​គ្រឿងញៀន​ស្របច្បាប់​ក៏​ដោយ តែ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​របស់​វា រហូត​ដល់​អាច​កាត់​បន្ថយ​អ្នក​ជក់បារី​ឲ្យ​នៅ​តិច​បំផុត​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​វេជ្ជបណ្ឌិត ឡាក់ ឡេ​ង អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត រ៉ា​យ រ៉ា​នី នៅ​លើ​ពិភពលោក​មនុស្ស​ស្លាប់​ដោយសារ​បារី ច្រើន​ជាង​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មេរោគ​អេ​ដស៍​ទៅ​ទៀត​។ បារី​មួយ​ដើម មាន​សារធាតុ​គីមី​ជាង ៧០០០​ប្រភេទ ហើយ​សារធាតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ញៀន​បារី​នោះ គឺ​សារធាតុ​នីកូទីន ក្រៅពី​នេះ​សុទ្ធតែ​សារធាតុពុល​ដែល​គេ​ទុក​ប្រើ​សម្លាប់​សត្វល្អិត​និងសារធាតុ​ពល​ជា​ច្រើន​មុខ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុប ត្រៀមចំហរទ្វារពាណិជ្ជកម្មជាមួយវៀតណាម តែបែរជាចង់​ខ្ទប់ទ្វារជាមួយកម្ពុជា

ព័ត៌មាន
សហភាពអឺរ៉ុប រំពឹងថា នឹងអាចបើកចំហរទីផ្សាររបស់ខ្លួនសម្រាប់ប្រទេសវៀតណាម នៅថ្ងៃពុធទី១២ កុម្ភៈ តាមរយៈការបោះឆ្នោតសម្រេចលើការអនុម័តនូវកិច្ចព្…

សាំងហ្គាពួរបាត់ភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលវីរុសកូរ៉ូណា

ព័ត៌មាន
ឥទ្ធិពលរីករាលដាលនៃវីរុសកូរ៉ូណា បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសសាំងហ្គាពួរយ៉ាងខ្លាំង ខណៈដែលក្នុងមួយថ្ងៃ ប្រទេសនេះបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ