ដូងប្រេង

មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី៖ ដូងប្រេងឆ្នាំនេះមានទីផ្សារល្អ និងទទួលបានទិន្នផលខ្ពស់


មហាសេដ្ឋីកសិកម្មដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ ឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងប្រាប់ក្រុមការងារខេមបូណូមីសថា ទិន្នផលដូងប្រេងមានកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំនេះ ដោយសារមានការអំណោយផលពីអាកាសធាតុ ហើយទីផ្សារ និងតម្លៃទៀតសោតក៏មានភាពល្អប្រសើរផងដែរ។ យ៉ាងណាមិញ នៅក្នុងរយៈពេលជិត៥ខែដំបូងនៃឆ្នាំ២០២១នេះ ការនាំចេញដូងប្រេងឆៅកើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី៖ ការនាំចេញដូងប្រេងក្នុងឆ្នាំនេះធ្លាក់ចុះតិចតួច ប៉ុន្ដែតម្លៃនៅតែខ្ពស់
ដោយ

ឯកឧត្តម​ឧកញ៉ា ម៉ុង ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប​បាន​អះអាង​ថា ដូងប្រេង​ឆ្នាំ​នេះ​បាន​ផ្តល់​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ដើមដៃ​។ ម្ចាស់​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំ​ចេញ​ដូងប្រេង​ធំ​ជាងគេ​នៅ​កម្ពុជា​រូប​នេះ បាន​កត់សម្គាល់​ឃើញ​ថា ឆ្នាំ​នេះ​ដូងប្រេង​មិន​ត្រឹមតែ​ផ្តល់​ទិន្នផល​ខ្ពស់​ប៉ុណ្ណោះ​ទេ សូ​ម្បី​ទីផ្សារ​ក៏​លក់​បាន​តម្លៃ​ថ្លៃ​គួរសម​ផង​ដែរ​។

បើ​តាម​ឧកញ៉ា ម៉ុង ឫទ្ធី ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​នៃ​វិបត្តិ​កូ​វី​ដ​-១៩ តម្លៃ​ដូងប្រេង​បាន​ហក់​ឡើង​មក​ដល់​ជិត ១​ពាន់​ដុល្លារ​ក្នុង​១​តោន បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​មកនេះ​។

ដូងប្រេង​របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ភាគច្រើន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដ្បិត​ដូងប្រេង​នេះ ទទួល​បានការ​លើកលែង​ពន្ធ​ក្នុង​ការ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​។ 

បើ​តាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម ដែល​ផ្តល់​ដោយ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ក្នុង​រយៈពេល​ជិត​៥​ខែ​កន្លង​មកនេះ កម្ពុជា​នាំ​ចេញ​ដូងប្រេង​ឆៅ​សម្រេច​បាន​ជិត​២​ម៉ឺន​តោន​កើន​ជាង ៥​តោន​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុខ​។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ធំ​មួយ​របស់​ឥណ្ឌា ឈ្មោះ អ៊ី​ម៉ាក គ្រុប (imarc Group) បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ដូងប្រេង​ពិភពលោក​នៅ​ឆ្នាំ​២០២០​មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នេះ ការ​ស្រាវជ្រាវ​នេះ​បាន​រំពឹង​ទុក​ថា សម្រាប់​ឆ្នាំ​២០២១-២០២៦ ទីផ្សារ​ដូងប្រេង​នឹង​មាន​កំណើន​ក្នុង​កម្រិត​មធ្យម​។ ប៉ុន្ដែ ដោយសារ​តែ​មាន​ភាព​មិន​ច្បាស់លាស់​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​-១៩ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នេះ​ក៏​កំពុង​តែ​ធ្វើការ​តាមដាន និង​វាយតម្លៃ​ពី​ឥទ្ធិពល​ផ្ទាល់ និង​ប្រយោល ដែល​អាច​កើត​មាន​ឡើង​ពី​ការ​រាតត្បាត​នៃ​មេរោគ​នេះ ទៅ​លើ​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសុខភាពវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២១នេះនឹងប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ក្រុមអ្នកជំនាញវិស័យធនាគារ និងហិរញ្ញវត្ថនៅកម្ពុជា បានអះអាងថា វិស័យនេះ នៅតែមានស្ថានភាពរឹងមាំ និងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យឆាប់ងើបឡើ…

អ្នកផលិតវីដេអូដាក់ Youtube ត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះខ្លាំង ក្រោយYoutube ដកពាណិជ្ជកម្ម

ព័ត៌មាន
អ្នកផលិតមាតិកាវីដេអូរផ្សេងៗដាក់លើបណ្ដាញ Youtube នៅកម្ពុជា បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលរបស់ពួកគេយ៉ាងគំហុក ពីការផ្សព្វផ្សាយពាណិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ