ដំណាំកសិកម្ម

ឧកញ៉ា ម៉ុង ឫទ្ធី នឹងដាំព្រីងពូជពីម៉ាឡេស៊ីឲ្យបាន ៥ពាន់ដើមនៅឆ្នាំ២០២១


មហាសេដ្ឋីកសិកម្មដ៏ល្បីនៅកម្ពុជា ឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងប្រាប់សារព័ត៌មាន ខេមបូណូមីស ថា ឧកញ៉ា សម្រេចចិត្តប្រើប្រាស់ដីចំនួន ៦៤ហិកតាសម្រាប់ដាំព្រីងពូជនាំចូលពីប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកការដាំដុះនៅកម្ពុជាឲ្យកាន់តែសម្បូរបែប ក៏ដូចជាការចូលរួមផ្គត់ផ្គង់​ទីផ្សារក្នុងស្រុកឲ្យបានគ្រប់គ្រាន់ និង រក្សាតម្លៃព្រីងនៅកម្ពុជាកុំឲ្យឡើងថ្លៃខ្ពស់ពេក​នារដូវកាលម្តងៗ។ ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា នៅដំណាក់កាលដំបូងនេះឧកញ៉ា ម៉ុង ឬទ្ធី គ្រោងដាំដើមព្រីងពូជនាំចូលពីម៉ាឡេស៊ី ឲ្យបាន៥ពាន់ដើមនៅឆ្នាំ២០២១។
ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចដាំព្រីងពូជពីម៉ាឡេស៊ី លើផ្ទៃដី៦៤ហិកតា (រូបភាព៖ ហ្វេសប៊ុកឧកញ៉ាម៉ុង ឫទ្ធី)
ដោយ

ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបង្ហាញពីការហូសចិត្តចំពោះតម្លៃព្រីងនៅប្រទេសកម្ពុជានារដូវនេះ ដែលមានតម្លៃជិតប្រហាក់ប្រហែលទៅនឹងតម្លៃព្រីងនៅសហរដ្ឋអាមេរិកទៅហើយ។ បើតាមការអះអាងរបស់មហាសេដ្ឋីកសិកម្មល្បីល្បាញរូបនេះ ផ្លែព្រីងនៅកម្ពុជាមានតម្លៃរហូតដល់៣ម៉ឺនរៀលក្នុង១គីឡូក្រាម បើប្រៀបធៀបនឹងតម្លៃផ្លែព្រីងនៅអាមេរិកខុសគ្នាតែប្រមាណ២ពាន់រៀលតែប៉ុណ្ណោះ។

ដោយមើលឃើញផ្លែព្រីងនៅកម្ពុជាបច្ចុប្បន្នមានតម្លៃថ្លៃពេក ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានសម្រេចនាំយកគ្រាប់ពូជព្រីងមកពីម៉ាឡេស៊ីមកបណ្តុះដាំនៅលើដីរបស់លោក នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមគម្រោងលោកឧកញ៉ា ម៉ុង ឬទ្ធី នឹងដាំពូជព្រីងមកពីម៉ាឡេស៊ីលើផ្ទៃដី៦៤ហិកតា ដោយចែកចេញជាដំណាក់កាលៗ ដោយនៅជំហានដំបូងក្នុងឆ្នាំនេះ ធ្វើយ៉ាងណាដាំឲ្យបាន៥ពាន់ដើម។ 

ឧកញ៉ាបណ្ឌិតកសិកម្មរូបនេះអះអាងទៀតថា គោលបំណងនៃការដាំព្រីងនេះ គឺដើម្បីចូលរួមចំណែកធានាកុំឲ្យព្រីងនៅលើទីផ្សារមានតម្លៃខ្ពស់ពេក ដែលនាំឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ។ ម្យ៉ាងទៀត ដើម្បីឲ្យប្រជាពលដែលមានចំណូលកម្រិតទាប និងមធ្យមមានលទ្ធភាពក្នុងការទិញផ្លែព្រីងយកទៅបរិភោគ។

បើតាមការអះអាងរបស់ឯកឧត្តម ឧកញ៉ា ម៉ុង ឫទ្ធី ក្រៅពីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក លោកក៏ទំនងជាអាចនាំចេញផ្លែព្រីងនេះទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ ក្នុងករណីមានតម្រូវការខ្ពស់ ហើយព្រីងផ្តល់ទិន្នផលខ្ពស់៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Smart Axiata សហការជាមួយ ADA បង្កើត​នូវ​វិធីសាស្រ្ត​ធ្វើ​ទីផ្សារ​ថ្មី​លើ​ផ្លាតហ្វម REACH MEDIA និង​កម្មវិធី​ស្ដាប់​តន្រ្តី PLENG

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុនផ្ដល…

លោកគ្រូ​នាយក​សាលា​ចូលនិវត្តន៍ ឡុញ នាង ទទួល​បាន​ជ័យ​លាភី​ពីកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ២០២០

ព័ត៌មាន
ជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ