វិស័យធានារ៉ាប់រង

តើមានកត្តាអ្វីខ្លះ ដែលតែងតែធ្វើឱ្យកើតមានការរិះគន់លើការផ្តល់សំណងក្នុងវិស័យធានារ៉ាប់រង?


វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានបែងចែកជា៣ប្រភេទ គឺការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច។ ការទិញធានារ៉ាប់រង គឺជាការចុះកិច្ចសន្យារវាងក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង និងអ្នកទទួលសេវាធានារ៉ាប់រង ដើម្បីធានា និងការពារអាយុជីវិត ទ្រព្យសម្បត្តិ និងអាជីវកម្ម ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ។
វិស័យធានារ៉ាប់រង
ដោយ

តែយ៉ាងណាយើងកត់សម្គាល់ឃើញថា កន្លងមកមានអ្នកទិញធានារ៉ាប់រងមួយចំនួនបានបង្ហោះសារ​លើបណ្តាញសង្គមរិះគន់ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងជុំវិញការផ្តល់សំណង ក្រោយពួកគេជួបគ្រោះថ្នាក់ផ្សេងៗ។ តើគួរមានការយល់ដឹងអ្វីខ្លះមុននឹងប្រើប្រាស់សេវាធានារ៉ាប់រង? តើមានកត្តាអ្វីដែលធ្វើឱ្យអថិតិជនរិះគន់ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងជុំវិញការផ្តល់សំណងពេលពួកគេជួបបញ្ហា ឬគ្រោះថ្នាក់ណាមួយ?

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា កត់សម្គាល់ឃើញថា អតិថិជនមួយចំនួនមានការយល់ខុសពីការប្រើប្រាស់លើសេវាធានារ៉ាប់រង ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនលើការការពារហានិភ័យ។ បើតាមអ្នកជំនាញរូបនេះ កិច្ចព្រមព្រៀងការពារដែលទទួលបាននូវប្រសិទ្ធភាពនឹងត្រូវអនុវត្តតែលើចំណុចដែលបានចែងក្នុងកិច្ចសន្យាប៉ុណ្ណោះ ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង គឺអតិថិជនមួយចំនួនបានយកបញ្ហាផ្សេងមកបញ្ចូលក្នុងលក្ខខណ្ឌដែលមិនមាននៅក្នុងកិច្ចសន្យាទៅវិញ ដែលករណីនេះវាផ្ទុយពីកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងអតិថិជនជាមួយក្រុមហ៊ុន ខណៈក្រុមហ៊ុនមានឆន្ទៈពិតប្រាកដក្នុងការស្វះស្វែងជួយដល់អតិថិជននៅពេលពួកគេជួបនឹងបញ្ហានានា។ បើតាមថ្នាក់ដឹកនាំសមាគមធានារ៉ាប់រងកម្ពុជារូបនេះ បច្ចុប្បន្នសមាគមនិងដៃគូពាក់ព័ន្ធកំពុងផ្សព្វផ្សាយពីសារប្រយោជន៍នៃវិស័យធានារ៉ាប់រងដើម្បីបញ្រ្ចាបការយល់ដឹងពីវិស័យធានារ៉ាប់រងដល់សាធារណជន។

ជុំវិញស្ថានភាពវិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានលោក ហ៊ុយ វ៉ាថារ៉ូ ព្យាករថា នៅតែជាវិស័យដែលមានសក្ដានុពល ស្របតាមស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានអ្នកសេដ្ឋវិទូពិភពលោកព្យាករថានឹងមានភាពវិជ្ជាមាននៅក្នុងឆ្នាំ២០២៤-២០២៥ ខណៈមានពលរដ្ឋជាច្រើនពុំទាន់បានប្រើប្រាស់សេវានេះនៅឡើយទេ។ ទោះបីមានការព្យាករថា វិស័យធានារ៉ាប់រងនៅតែជាវិស័យដែលមានសក្ដានុពលសម្រាប់កម្ពុជាក៏ដោយ តែសម្រាប់អ្នកជំនាញរូបនេះ វិស័យមួយនេះនៅតែមានបញ្ហាប្រឈមខ្លះដូចជា ចំណេះដឹងពីអត្ថប្រយោជន៍នៃវិស័យធានារ៉ាប់រងជាសាធារណៈ និងតម្រូវការធនធានមនុស្សដែលកំពុងមានការកើនឡើងនៅតែមានកម្រិតនៅឡើយ។

យោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា គិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ វិស័យធានារ៉ាប់រងនៅកម្ពុជា កើនឡើងជាង៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ជាមួយទំហំបុព្វលាភសរុបជាង២៦៦លានដុល្លារ។ បើតាមទិន្ន័យដដែលនេះ ទំហំបុព្វលាភនេះ ត្រូវបានរួមចំណែកដោយទីផ្សារធានារ៉ាប់រងអាយុជីវិតជាង៥៥% ធានារ៉ាប់រងទូទៅជាង៤២% និងធានារ៉ាប់រងខ្នាតតូចជាង២%។ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះដែរ អ្នកទិញធានារ៉ាប់រងអាយុជីវិតមានទំហំបុព្វលាភជាង១១៣លានដុល្លារអាម៉េរិក កើនឡើង១០% ខណៈអ្នកទិញធានារ៉ាប់រងទូទៅមានទំហំជាង១៤៧លានដុល្លារ ធ្លាក់ចុះជិត១% និងធានារ៉ាប់រងខ្នាតតូចមានទំហំជាង៥លានដុល្លារកើនឡើងជាង២៧%៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីមានពន្លឺឡើងវិញ ក្រោយកម្ពុជាឱ្យក្រុមហ៊ុនថ្មីមួយសិក្សា និងវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មីមួយ ដើម្បីសិក្សានិងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋាន និងអភិវឌ្ឍទីក្រុងរណបពហុបំណង…

របាយការណ៍ស្ទង់មតិធនធានមនុស្សបង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងច្បាប់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ

ព័ត៌មាន
តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជាសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ