អត្ថបទក្រុមហ៊ុន

របាយការណ៍ស្ទង់មតិធនធានមនុស្សបង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងច្បាប់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ


តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជាសារណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែកធនធានមនុស្សឈានមុខគេនៅក្នុងតំបន់ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ការដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាគឺដើម្បីផ្ដល់សេវាធនធានមនុស្សតាមតម្រូវការ និងវិធីសាស្ត្រដែលមានវិញ្ញាបនបត្រពីអន្តរជាតិសម្រាប់សេវាគ្រប់គ្រងធនធានមនុស្សដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក ។
Talentnet event highlighting survey findings
ដោយ
អំពី Talentnet

ការពង្រីក​វត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារ​កម្ពុជា​ជាការគាំទ្រ​ចំពោះការ​បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​កម្ពុជា ។

យោងតាមការស្ទង់មតិ​ប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារ​កម្ពុជា​បង្ហាញថា អាជីពការងារ​ក្នុងជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និងវិទ្យាសាស្ត្រ​ ទាមទារ​ប្រាក់បៀវត្សខ្ពស់ជាង​ជំនាញផ្សេងទៀត ។ ប្រាក់បៀវត្ស​សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និងវិទ្យាសាស្ត្រ ឈរ​ក្នុងលេខរៀង​ខ្ពស់ជាង​ជំនាញ​គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ វិស្វកម្មគីមី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រទៅទៀត ។

បន្ថែមពីនេះទៅទៀត ការងារ​ទាក់ទង​នឹង​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​ ច្បាប់​ វិស្វកម្ម​មេកានិក​ និង វិទ្យាសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មានការ​កើនឡើង​ផងដែរ​នៅឆ្នាំ ២០២៣ ធៀបនឹង​មួយឆ្នាំមុន​ដោយ​ក្នុងនោះ ជំនាញ​វិស្វកម្មអេឡិចត្រូនិកមានកំណើនប្រាក់បៀវត្ស​ ១៤% ជំនាញច្បាប់កើនប្រាក់ បៀវត្ស ១២% ហើយ​វិស្វកម្មមេកានិក និង​វិទ្យាសាស្ត្រ​កើនប្រាក់បៀវត្ស ១០% ។

របាយការណ៍ស្ទង់មតិ​នេះ ត្រូវ​បានបង្ហាញដល់​ប្រធាន​ផ្នែកធនធានមនុស្ស និង​មេដឹកនាំអាជីវកម្ម​ជាង ១៥០ រូបនៅក្នុង​កម្មវិធីដែលរៀប​ចំ​កាលពីពេលថ្មីៗនៅទីក្រុងភ្នំពេញ ។ របាយការណ៍នេះក៏បានបង្ហាញ ផងដែរថា ​ប្រាកបៀវត្សរបស់និស្សិត​ទើបបញ្ចប់ការ​សិក្សា​នៅកម្ពុជាក៏មានការ​កើនឡើងផងដែរក្នុងឆ្នាំ ២០២៣ ក្នុង​កម្រិត ១០% បើធៀបនឹង​ឆ្នាំ ២០២២ ដែលជាកម្រិតមួយខ្ពស់ជាង​កម្រិត​អតិផរណាប្រចាំ ឆ្នាំ ។

ការស្ទង់មតិប្រាក់ឈ្នួលសរុប Talentnet Mercer ក៏មានរៀបរាប់​អំពី​និន្នាការ​ការងារដែលទទួលបាន ទិន្នន័យពី​ស្ថាប័នចំនួន ១០៦ ក្នុងវិស័យ​ចំនួន ១១ ផ្សេងគ្នា ដែលគ្របដណ្ដប់​លើ​ការងារ​ចំនួន ៣០៣៤ ​និង​សាកសួរ​​អ្នកកាន់ការងារ​ចំនួន ៥៦៨៤៨ នាក់ ។ ការអង្កេត​ប្រាក់ឈ្នួល​ប្រចាំឆ្នាំ​នេះ គឺជា​សេវា​មួយ​ក្នុងចំណោមសេវាគោលដៅជា​ច្រើនដែលក្រុមហ៊ុន​នឹង​ផ្ដល់ទៅឲ្យអតិថិជនរបស់ខ្លួន ព្រមជាមួយនឹង សេវា​ស្វែងរក​បុគ្គលិក ​ សេវា​គ្រប់គ្រងធនធានមនុស្ស សេវា​ពិគ្រោះយោបល់ធនធានមនុស្ស និង​រៀបចំ បញ្ជី​បៀវត្សជាដើម។

លោក​ស្រី ផលឡា នីកូឡាស នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Talentnet មានប្រសាសន៍ថា៖ «កម្ពុជា​ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច​គួរ​ឲ្យស្ញប់ស្ញែង​ដែលធ្វើឲ្យ Talentnet មានបំណង ចង់ក្លាយជាចំណែកមួយនៃ​កំណើននេះ។ គោលបំណង​របស់យើង​គឺ​ក្លាយជា​ក្រុមហ៊ុនមួយ​ដែល​ផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយ​ផ្នែកធនធានមនុស្ស​ដល់ទីផ្សារ​ការងារនៅទីនេះដើម្បីឲ្យអតិថិជន​អាចពង្រឹង​ដំណើរការ​ផ្នែកធនធានមនុស្ស​ប្រចាំថ្ងៃផង និង​ការ​ត្រៀមកម្លាំងពលកម្ម​សម្រាប់ការ​រីក ចម្រើនលូតលាស់របស់ខ្លួនផងដែលការងារទាំងអស់នេះ​យើងបាន​​ធ្វើរួចមកហើយនៅ​ក្នុងប្រទេស​ផ្សេងក្នុងតំបន់»។​

អំពី Talentnet

ក្រុមហ៊ុន Talentnet មាន​ការិយាល័យចំនួន ៦ នៅ​ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយ​មានបទពិសោធន៍ ជិត ២០ ឆ្នាំ​​នៅ​ក្នុងទីផ្សារ​ការងារ​របស់វៀតណាម គួបផ្សំនឹង​ការ​ប្រើប្រាស់​​វិធីសាស្ត្រ​អន្តរជាតិគាំទ្រ​​ពីដៃគូលំដាប់ពិភពលោក​ចំនួនពីរ​ (Mercer និង ADP Streamline) ។ Talentnet ផ្ដល់វិធីសាស្ត្រ​ដែលអាច​តម្រូវតាមគោលដៅ និងលក្ខខណ្ឌ​ផ្សេងៗរបស់​​អាជីវកម្ម ។ ដំណោះស្រាយពី Talentnet រួមមាន សេវា​ក្រុមហ៊ុន សេវា​ស្វែងរកនិងជ្រើស​រើស​​បុគ្គលិកជាន់ខ្ពស់ សេវាពិគ្រោះយោបល់ផ្នែកធនធានមនុស្ស សេវា​គ្រប់គ្រងធនធានមនុស្ស​ វគ្គបណ្ដុះបណ្ដាលធនធានមនុស្ស សេវា​រៀបចំបញ្ជីប្រាក់បៀវត្ស និង​ការ​ស្ទង់មតិ​ប្រាក់បៀវត្ស Talentnet Mercer ។

https://www.talentnet.vn/kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ដែលតែងតែធ្វើឱ្យកើតមានការរិះគន់លើការផ្តល់សំណងក្នុងវិស័យធានារ៉ាប់រង?

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានបែងចែកជា៣ប្រភេទ គឺការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច។ ការទិញធានារ៉…

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្ថែមរង្វាន់ឡានខ្លាញ់គោ១គ្រឿងទៀតហើយ ខណៈទើបប្រគល់រង្វាន់ឡាន១គ្រឿងដល់អ្នកឈ្នះរង្វាន់

ព័ត៌មាន
ប្រូម៉ូសិន Mega 1 Year Anniversary ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ