រូបិយប័ណ្ណអន្តរជាតិ

តើរូបិយប័ណ្ណប្រទេសណាខ្លះ ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៤?


រូបិយបណ្ណរបស់ប្រទេសធំៗចំនួន៥ បានជាប់ឈ្មោះជារូបិយបណ្ណដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៤។ រូបិយបណ្ណរបស់ប្រទេសទាំងនោះត្រូវបានគេប្រើប្រាស់ និងជួញដូរយ៉ាងទូលំទូលាយ ក៏ដូចជាការដោះដូរពាណិជ្ជកម្មនៅលើពិភពលោក។ តើរូបិយបណ្ណរបស់ប្រទេសណាខ្លះដែលមានឥទ្ធិពលបំផុតនៅលើបំផុតប្រចាំឆ្នាំ២០២៤? តើការវាយតម្លៃ និងការដាក់ពិន្ទុនេះគេផ្អែកលើចំណុចពិសេសអ្វីខ្លះ?
រូបិយប័ណ្ណអន្តរជាតិ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider ប្រាក់យន់របស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានក្លាយជារូបិយប័ណ្ណដ៏មានឥទ្ធិពលបំផុតទី៥ក្នុងពិភពលោកប្រចាំឆ្នាំ២០២៤ ដោយគ្របដណ្ដប់៣% នៃរូបិយប័ណ្ណបម្រុងនៅតាមបណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក។ បន្ថែមពីលើនេះ វាក៏ជារូបិយប័ណ្ណដែលត្រូវបានជួញដូរច្រើនបំផុតទី៥ ក្នុងពិភពលោកផងដែរ ជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃជាង៥២០ពាន់លានដុល្លារ។

ងាកមកមើលប្រាក់ផោន របស់ចក្រភពអង់គ្លេស ឯណេះវិញបានជាប់ចំណាត់ថ្នាក់លេខ៤ ដោយគ្របដណ្ដប់៥% នៃរូបិយប័ណ្ណបម្រុងនៅតាមបណ្ដាធនាគារកណ្ដាលទូទាំងពិភពលោកជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃប្រមាណ៩៦៨ពាន់លានដុល្លារ។ ទន្ទឹមនេះ ប្រាក់យ៉េន របស់ជប៉ុន ដែលជារូបិយប័ណ្ណអាស៊ី ដ៏ពេញនិយមបំផុតមួយ ជាពិសេសក្នុងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃប្រមាណ១,២ទ្រីលានដុល្លារ។

ដោយឡែក ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការរបស់សហភាពអឺរ៉ុប បានជាប់ចំណាត់ថ្នាក់លេខ២ ដោយគ្របដណ្ដប់២១% នៃរូបិយប័ណ្ណបម្រុងនៅតាមបណ្ដាធនាគារកណ្ដាលទូទាំងពិភពលោកជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃជាង២,៣ទ្រីលានដុល្លារ។

ហើយចុងក្រោយនេះ គឺប្រាក់ដុល្លាររបស់សហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានជាប់ឈ្មោះជារូបិយប័ណ្ណដ៏មានឥទ្ធិពលបំផុតទី១ ក្នុងពិភពលោក ដោយ៨៥%នៃការជួញដូរ Forex ទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាម៉េរិក ក្នុងទំហំប្រមាណ៦,៦ទ្រីលានដុល្លារ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រាក់ដុល្លារអាម៉េរិកគ្របដណ្ដប់ប្រមាណ៥៩% នៃរូបិយប័ណ្ណបម្រុងនៅតាមបណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក។ សរុបមក ប្រាក់ដុល្លារអា​​ម៉េរិក ពិតជាមានឥទ្ធិពលខ្លាំងណាស់នៅលើទីផ្សារហិរញ្ញវត្ថុ ជាពិសេសវិស័យធនាគារតែម្ដង។

ទាំងធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែផ្ដល់កម្ចីនៅទូទាំងពិភពលោកជាប្រាក់ដុល្លារ ហើយមិនតែប៉ុណ្ណោះ សញ្ញាប័ណ្ណ ឬ មូលបត្របំណុលបរទេស និងមូលបត្របំណុលក្រុមហ៊ុនជាទូទៅក៏ត្រូវបានបោះផ្សាយជាប្រាក់ដុល្លារ ផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ ក្រោយក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងរៀបចំឯកសារ ដើម្បីដាក់បញ្ចូលផលិតផលចំនួន៤មុខបន្ថែមទៀតជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលឆាប់ៗខាងមុ…

ប្រធានធនាគារកណ្តាលអឺរ៉ុបអះអាងថា អត្រាការប្រាក់អាចកាត់បន្ថយនៅរដូវក្តៅខាងមុខ

ព័ត៌មាន
លោកស្រី គ្រីស្ទីន ឡាហ្គាត ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់ក្រុមមេដឹកនាំសេដ្ឋកិច្ចពិភពលោកនៅកិច្ចពិភាក្សាមួយនទីក្រុងដាវូស ប្រទេសស្វីស ថា កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ