ចិនខកខានបោះផ្សាយលក់មូលបត្រ

ចិនខកខានបោះផ្សាយលក់មូលបត្រក្នុងតម្លៃ ៩ពាន់លានដុល្លារ ដោយសារកូវីដ១៩


ក្រុមហ៊ុនចិនកាន់តែច្រើន កំពុងតែផ្អាកផែនការចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងស្រុក ដោយសារតែប្រទេសចិនកំពុងតែជួបរលកឆ្លងកូវីដ១៩ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ទីផ្សារភាគហ៊ុនសៀហៃ
ដោយ

តាម​ការ​ប៉ាន់​ប្រមាណ ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ មក​លើ​ផែនការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ក្រុមហ៊ុន​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​ចិន គឺ​មាន​តម្លៃ​ដល់​ទៅ ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​គ្រា​ដែល​ទីក្រុង​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ចិន​កំពុង​ប្រឈម​នឹង​ការ​បិទ​ខ្ទប់ និង​វិធានការ​តឹងរ៉ឹង​កាន់តែ​ខ្លាំង ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​រាយ​កាណ៍​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

យ៉ាងណាមិញ នៅ​មួ​យស​ប្ដា​ហ៍​មកនេះ មាន​ក្រុមហ៊ុន​ចំនួន​១៥ ដែល​ស្វែងរក​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ (IPO) នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​សៀ​ហៃ បាន​ផ្អាក​ដំណើរការ​ស្នើ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ពួក​គេ ដោយសារ​តែ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩ ខណៈ​ដែល​ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន​ក៏​បាន​និង​កំពុង​បិទ​ខ្ទប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផ្សារភាគហ៊ុន​សៀង​ហៃ​។

នៅ​ទីក្រុង​ស៊ិ​ន​ជិន​ឯណោះ​វិញ ដែល​បាន​ធ្វើតេស្ដរ​កកូ​វី​ដ​១៩​ទ្រង់ទ្រាយ​ធំ​៣​ជុំ​រួច​ហើយ​នោះ ក៏​មាន​ក្រុមហ៊ុន​ដាក់​ពាក្យ​ស្នើ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​ចំនួន​៦៧​ក្រុមហ៊ុន បាន​ផ្អាក​ការ​ស្នើ​សុំ​ចុះបញ្ជី​របស់​ពួក​គេ​នៅ​ក្នុង​ខែ​នេះ​ផង​ដែរ​។ 

តាម​ការ​ប៉ាន់​ប្រមាណ​ការ​ផ្អាក​ការ​ស្នើ​សុំ​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ទាំង​អស់នេះ​រួម​ទាំងនោះ​ទីក្រុង​ស៊ិ​ន​ជិន និង​សៀង​ហៃ​ផង​នោះ គឺ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចំនួន​នេះ គឺ​មាន​ប្រហែល​១​ភាគ​១០ នៃ​មូលនិធិ​បោះផ្សាយ​លក់​ភាគហ៊ុន​ក្នុងស្រុក​សរុប​របស់​ចិន​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ប្រហែល​៨៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

បន្ថែម​ពី​នេះ ការ​រអាក់រអួល​នៃ​ការ​លក់​ភាគហ៊ុន ក៏​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​ចិន​ផង​ដែរ ខណៈ​ដែល​សេដ្ឋកិច្ច​ចិន​បច្ចុប្បន្ន​កំពុង​តែ​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ ដែល​បណ្ដាល​មក​ពី​បញ្ហា​បំណុល​របស់​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​ធំ​ៗ ការ​ប្រើប្រាស់​មានការ​ថមថយ​ចុះ និង​ឥទ្ធិពល​នៃ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េសន្យាផ្ដល់ឥណទានសម្បទាន ១,២ពាន់លានដុល្លារសម្រាប់កម្ពុជាក្នុងរយៈពេល៥ឆ្នាំ

ព័ត៌មាន
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាផ្ដល់កញ្ចប់ឥណទានសម្បទានដល់កម្ពុជា ប្រមាណ ១,២ពាន់លានដុល្លារ រយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២២នេះ រហូតដល…

ក្រោយជំនួបចរចាជុំទី៤ តើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមានពន្លឺសន្ដិភាពដែរ ឬទេ?

ព័ត៌មាន
ដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនជុំទី៤ ត្រូវបានភាគីទាំងពីរបង្ហាញក្តីកង្វល់សមហេតុផលរៀងៗខ្លួន។ នេះបើតាមការអះអាងពីប្រធានាធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ