ព្រំដែន​ចិន-វៀតណាម

ចិន​បើកច្រក​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ ក្រោយពីបាន​បិទ​បណ្ដោះអាសន្ន ព្រោះបញ្ហាវីរុស Covid 19


ច្រកព្រំដែន តាន់ ថាញ់ នៅភាគខាងជើងនៃខេត្ត ឡាន សុន ដែលជាព្រំប្រទល់រវាងវៀតណាម និងចិន ត្រូវបានបើកដំណើរការឡើងវិញហើយកាលពីម្សិលមិញនេះ និងបានអនុញ្ញាតឲ្យមានការធ្វើចរាចរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ បន្ទាប់ពីច្រកព្រំដែននេះ ត្រូវបានបិទបណ្ដោះអាសន្ន នៅអំឡុងពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬហៅថា Covid 19 នៅក្នុងប្រទេសចិន។ ទោះយ៉ាងណា ការចរចាទំនិញចេញចូល គឺត្រូវបានអាជ្ញាធរប្រទេសទាំងពីរ ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីបញ្ជៀសនូវការឆ្លងវីរុស ដែលកំពុងបន្តរាតត្បាតនាពេលបច្ចុប្បន្នេះ។
ចិនបើកច្រកព្រំដែនជាមួយវៀតណាមឡើងវិញ ក្រោយពីបានបិទបណ្ដោះអាសន្ន ព្រោះបញ្ហាវីរុស Covid 19
ដោយ

ឡានដឹកទំនិញ​ដំបូង បាន​ដឹកទំនិញ​ឆ្លងកាត់ព្រំដែន​ ដើម្បីឲ្យគយ​ត្រួតពិនិត្យ​នៅម៉ោង ៨ព្រឹក នាថ្ងៃព្រហស្បតិ៍ ទី ២០ ខែកុម្ភៈ កន្លងទៅនេះ ខណៈដែល​ការត្រួតពិនិត្យ​សុវត្ថិភាព​​ពីការ​​ចម្លង​មេរោគ​ Covid 19 នៅតែបន្ដធ្វើឡើង​យ៉ាងតឹងរឹង​ដដែល ពីសំណាក់​​ភ្នាក់ងារ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ចិន និងវៀតណាម នៅតាម​ច្រកព្រំដែននេះ។ ឡានដឹកទំនិញចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសចិន នឹង​ត្រូវ​ដាក់ទំនិញចុះ​ហើយ​ត្រឡប់មកវិញ​នៅថ្ងៃដដែល ដោយមិនមាន​ការពន្យារពេលនោះទេ។ ជាមួយគ្នានោះ អ្នកបើកបរ​ ក៏តម្រូវ​ឲ្យពាក់ម៉ាស់ និង​សម្លៀកបំពាក់​​ការពារសុវត្ថិភាព ពី​ការឆ្លង​មេរោគផងដែរ ហើយពួកគេ​មិនត្រូវបាន​អនុញ្ញាត​ឲ្យចុះពីកាប៊ីន​រថយន្ដ​នោះទេ ។

អ្នកបើកបរ​រថយន្ដ​ដឹកទំនិញ​​មានការរីករាយ​យ៉ាងខ្លាំង​​ក្រោយពីបានឃើញ​ច្រកព្រំដែន​វៀតណា​ម និងចិន បានបើកដំណើរការឡើងវិញ។ ពួកគេ​បាននិយាយថា មានទំនិញជាច្រើន នឹងត្រូវប៉ះពាល់​ ប្រសិនបើ​ច្រកព្រំដែន​មួយនេះ នៅតែបន្ត​បិទ ហើយថ្លៃចំណាយ​នឹងមានការកើនឡើងកាន់តែខ្ពស់ដែរ ប្រសិនបើ​ឡានដឹក​ទំនិញ​របស់ពួកគេ នៅជាប់​គាំង​នៅតាម​ព្រំដែន ក្នុងរយៈពេលយូរ។

ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈមក ការនាំចេញ នាំចូលទំនិញ តាមរយៈ​ច្រកព្រំដែននៃខេត្ត​ Lang Son ប្រទេសវៀតណាម ត្រូវបាន​ត្រួតពិនិត្យ​ តាមរយៈ​ច្រក​ព្រំដែន​អន្តរជាតិ Huu Nghi តែមួយប៉ុណ្ណោះ ដូច្នេះហើយ មាន​កុតឺន័រ និងឡានដឹកទំនិញជាច្រើន​បានកកស្ទះ​​នៅច្រក​ព្រំដែន​វៀតណាម Huu Nghi នេះ។ 

ថ្នាក់ដឹកនាំខេត្ត​ ឡាង សុន នៃប្រទេសវៀតណាម បានធ្វើការចរចា​ និងស្វែងរកដំណោះស្រាយ​ជាមួយភាគីចិន ហើយចុងក្រោយភាគីទាំងពីរ បាន​ឯកភាពគ្នា​បន្តអនុញ្ញាត​ឲ្យទំនិញឆ្លងកាត់ច្រក​ព្រំដែន​ តាន់ ថាញ់ ដោយឈរលើមូលដ្ឋាន​ ការបង្ការការរីករាលដាល​នៃវីរុស​ Covid 19 ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ត់ចត់បំផុត។

ការបើកដំណើរការ​ច្រកព្រំដែន​ តាន់ ថាញ់ ឡើងវិញនេះ មិនត្រឹមតែ​ជួយសម្រួល​ដល់ការកកស្ទះទំនិញ​នៅច្រកព្រំដែន​ Huu Nghi ប៉ុណ្ណោះទេ ប៉ុន្ដែ វានឹងបង្កើន​ការនាំចេញ​ផលិតផល​កសិកម្ម​វៀតណាម​ ទៅកាន់​ទីផ្សារ​​ចិនឡើងវិញផងដែរ។

ទោះយ៉ាងណា តាមអាជ្ញាធរ​វៀតណាម បានឲ្យដឹងថា វិធានការត្រួតពិនិត្យ​នៅច្រកព្រំដែន​ តាន់ ថាញ់នេះ គឺនឹងត្រូវធ្វើឡើង​តឹងរឹងណាស់ ដូច្នេះហើយ វានឹង​ចំណាយពេលវេលា​យូរជាងធម្មតា​ដើម្បី​ឲ្យគយ​ត្រួតពិនិត្យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យចំនួន ១៩ របស់ថៃ កំពុងរងផលប៉ះពាល់ ដោយសារតែវីរុស Covid 19

ព័ត៌មាន
ប្រទេសថៃ ដែលត្រូវបាន គេមើលឃើញថា គឺជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែបញ្ហាវីរុសកូរ៉ូណា ឬហៅថា Covid 19 បន្ទាប់ពី…

អាមេរិកបញ្ជាក់ថា ស្ត្រីអាមេរិកាំង​ពីនាវា Westerdam "តាំងពីដើមមក គ្មានផ្ទុក Covid-19ទេ"

ព័ត៌មាន
មជ្ឈមណ្ឌលប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) នៅយប់ថ្ងៃសុក្រ (ទី២១ កុម្ភៈ ២០២០) នេះ បាន​ប្រាប់​សារព័ត៌មាន USA…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ