ផ្លូវក្រវាត់ក្រុងទី៣នឹងសម្ពោធដាក់ឲ្យប្រើនៅថ្ងៃទី៣ ខែសីហា

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ


ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ ក្រោយរាជរដ្ឋាភិបាលបានលើកពេលសម្ពោធកាលពេលកន្លងទៅថ្មីៗ។ នេះបើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាផ្លូវដង្ហើមដ៏សំខាន់មួយសម្រាប់តភ្ជាប់ការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាផងដែរ។
ផ្លូវក្រវាត់ក្រុងទី៣នឹងសម្ពោធដាក់ឲ្យប្រើនៅថ្ងៃទី៣ ខែសីហា
ដោយ

តាមគម្រោងផ្លូវនេះ គ្រោងបញ្ចប់ការសាងសង់តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ តែត្រូវបានពន្យារពេលដោយសារមានការយឺតយ៉ាវក្នុងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

បើគ្មានការប្រែប្រួលទេ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារាអាមេរិកនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមវត្តមានរបសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី៣០ ខែមិថុនា មកម្ល៉េះ តែត្រូវបានលើកពេល ដោយសារសម្តេចតេជោ ហ៊ុន សែន យកថ្ងៃនោះ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលជឿជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរកពេលវេលា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២និងលេខ២២ ដែលកំពុងសម្រុកលើការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសទ្រូងផ្លូវ និងបែងចែកចំណែកផ្លូវមួយខ្សែទៀតផងដែរ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ផ្លូវក្រវាត់ក្រុងទី៣ មិនត្រឹមតែជួយសម្រួលដល់ការធ្វើការដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាផ្លូវមួយដ៏សំខាន់ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ អ្នកជំនាញជឿជាក់ថា តាមររយៈផ្លូវនេះវានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញទៅកាន់ខេត្តផ្សេងៗកាន់តែមានភាពល្អប្រសើរ និងលឿនជាងមុនបន្ថែមទៀត។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលមានតម្លៃវិនិយោគប្រមាណ៣រយលានដុល្លារអាមេរិក និងគ្រោងចំណាយពេលសាងសង់ចំនួន៤២ខែ។ តាមគម្រោងផ្លូវនេះគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ តែត្រូវបានពន្យារពេលដោយសារការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕




អត្ថបទបន្ទាប់


តើក្រុមអ្នកជំនួញ និងអ្នកជំនាញយល់ឃើញបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភិបាលថ្មី?

ព័ត៌មាន
តើក្រុមអ្នកជំនួញនិងអ្នកជំនាញយល់ឃើញនិងមានក្តីសង្ឃឹមបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភ…

តម្លៃជីថ្នាំកសិកម្មធ្លាក់ចុះ ខណៈតម្រូវការរបស់កសិករក៏មានការថយចុះដូចគ្នានៅឆ្នាំនេះ

ព័ត៌មាន
តាំងពីមានវិបត្តិកូវីដ១៩មក តម្លៃជី-ថ្នាំកសិកម្មបានកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ហើយកើនឡើងកាន់តែខ្ពស់បន្ថែមទៀត ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ