វិស័យធនាគារ

ស្ថានភាពនៃអ្នកជាប់បំណុលធនាគារនានានៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត


ស្ថានភាពនៃអ្នកជាប់បំណុល ឫជាអ្នកដែលខ្ចីឥណទានពីធនាគារនានា នៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ប្រសិនបើប្រៀបធៀបទៅនឹងស្ថានភាព នៅក្នុងប្រទេសផ្សេងៗទៀត ។ ទិន្នន័យបានបង្ហាញថា ចំនូនកូនបំណុលធនាគារដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃចំណាត់ការជំនួយពីធនាគារកណ្តាលថៃ បានកើនឡើងដល់ ១១% លើសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា និង ចិន ។
វិស័យធនាគារ
ដោយ

អ្នកជាប់បំណុលធនាគារនៅក្នុងប្រទេសថៃ បានឈរនៅលើចំណាត់ថ្នាក់កំពូលហើយពេលនេះត្រូវបានគេចាត់ទុកថា ជាកូនបំណុលធនាគារដែលមានស្ថានភាពផុយស្រួយបំផុតបើធៀបនឹងប្រទេសផ្សេងទៀត​។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ ។

ទិន្នន័យទីភ្នាក់ងារវាយតម្លៃឥណទានដែលសារព័ត៌មានថៃនេះបានដកស្រង់បង្ហាញថា កូនបំណុលធនាគារនៅថៃ ដែលធ្លាក់ខ្លួនចូលក្នុងវិធានការជំនួយបំណុលរបស់ធនាគារកណ្តាលមានចំនួនរហូតដល់ ១១% នៃកូនបំណុលសរុប ដែលនេះជាចំនួនច្រើនបំផុតបើធៀបនឹង ស្ថិតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា និងចិន ដែលស្ថិតនៅក្នុងចន្លោះពី ១% ទៅ៥% ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ស៊ូវាន់នី ជេតសាដាសាក់ (Suwannee Jatsadasak ) ឧបការីទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយថា សមាមាត្រនៃកូនបំណុលដែលត្រូវការជំនួយពីធនាគារកណ្តាលនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់គឺ ១% ។

លោកស្រីបានមានប្រសាសន៍ថា អត្រាបំណុលគ្រួសារធៀបនឹងអត្រាផលិតផលនៅក្នុងស្រុក របស់ប្រទេសថៃ បានកើនឡើងដល់កម្រិតជិត ៩១% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២៣ ដោយសារតែកំណើននៃប្រាក់កម្ចី ខ្ពស់ជាងកំណើនសេដ្ឋកិច្ចថៃ ។

លោកស្រីឧបការីទេសាភិបាលធនាគារកណ្តាលថៃ បានបន្តថា នៅក្នុងរយៈពេលដដែលនេះ អត្រាឥណទានមិនដំណើរការជារួមក៏នៅតែខ្ពស់ពោលគឺប្រមាណជា ២,៦៦% ទោះបីជាវាថយបន្តិចពី ២,៧%ក៏ដោយចុះ ប៉ុន្តែ អត្រាឥណទានមិនដំណើរការលើកម្ចីទិញផ្ទះកើនដល់ ៣,៣២% ខ្ពស់ជាងត្រីមាសមុន ។

ស្ថិតនៅក្នុងស្ថានភាពនេះលោកស្រីបាននិយាយថា ធនាគារកណ្តាលថៃនឹងធ្វើការពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម បន្ទាប់ពីទីភ្នាក់ងារផែនការរដ្ឋបានស្នើសុំឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់អប្បបរមានៃបំណុលកាតឥណទានមកត្រឹម ៥% ខណៈដែលកម្រិតបច្ចុប្បន្នគឺ៨% ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលគ្រោងចំណាយ៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ចូននៅកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួនជាង ៣៦ពាន់លានដុល្លារ ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូ…

អាជ្ញាធរចិន បង្កើនការយកចិត្តទុកដាក់ជួយសង្គ្រោះកាន់តែខ្លាំងលើវិស័យអចលនទ្រព្យ

ព័ត៌មាន
អាជ្ញាធរចិន បានប្រកាសដាក់ចេញនូវវិធានការផ្ទួនៗដើម្បីសង្រ្គោះភាពមិនច្បាស់លាស់នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ក្រោយពេលដែលរងនូវវិបត្តិធ្ងន់ធ្ងរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ