វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មី១បានភ្ជាប់ជើងហោះហើរមកកម្ពុជា ដែលជំរុញឱ្យក្រុមហ៊ុនកើនដល់៩


វិស័យអាកាសចរណ៍កម្ពុជា បានចាប់ផ្ដើមកម្រើកឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាជាសកលនាពេលកន្លងមក។ ជាក់ស្ដែងនៅថ្ងៃទី១៥ ធ្នូនេះ មានក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមថ្មី ចំនួនមួយ បានភ្ជាប់ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាប។
វិស័យអាកាសចរណ៍
ដោយ

ការតភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនវៀតណាមនេះបានកើតឡើងក្រោយដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីពេលថ្មីៗ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមចំនួន២ កំពុងធ្វើប្រតិបត្តិការហោះហើរជាមួយកម្ពុជា។ ក្រុមហ៊ុនទាំងនេះរួមមាន វៀតណាម អ៊ែឡាញ និងក្រុមហ៊ុន Vietjet ដែលភ្ជាប់ជើងហោះហើរពីវៀតណាមចូលរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នក្រុមហ៊ុនវៀតណាម អ៊ែឡាញ បានធ្វើប្រតិបត្តិការហោះហើរទៅមកពីទីក្រុងហូជីមិញ មកសៀមរាប ចំនួន១៤ជើង ក្នុងមួយសប្ដាហ៍, ពីក្រុងហាណូយមកខេត្តសៀមរាប ចំនួន២ជើង ក្នុងមួយថ្ងៃ និងពីហាណូយ-ហ្លួងព្រះបាង-សៀមរាបមួយសប្ដាហ៍ចំនួន៥ជើង។ ដោយឡែកក្រុមហ៊ុន Vietjet ដែលជាក្រុមចំណូលថ្មីបានភ្ជាប់ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាបក្នុង១សប្តាហ៍ចំនួន៣ជើង។

អ្នកជំនាញរំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាបនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើនេះ វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជាតាមរយៈលំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋាន ខេត្តព្រះសីហនុទទួលបានជើងហោះហើរសរុបជិត១ពាន់ជើង។ បើយោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩បានចុះបញ្ជីធ្វើប្រិបត្តិការហោះហើរនៅកម្ពុជារួមមាន ក្រុមហ៊ុន Cambodia Angkor Air, Singapore Airlines, Air Asia Berhad ,Thai Airways, Bangkok Airways, Thai AirAsia, Vietnam Airlines, ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Lao Airlines៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ថា អាស៊ីនឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើនសេដ្ឋកិច្ចល្អប្រសើរ ចំពេលសេដ្ឋកិច្ចចិនងើបឡើងវិញ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃពុធថា តំបន់អាស៊ីដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទំនងជានឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើន…

អ្នកជំនាញរំពឹងវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នៅជប៉ុននឹងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនកាន់តែប្រសើរ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចរំពឹងវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ នឹងជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ