ការទូទាត់តាមប្រព័ន្ធអេឡិចត្រុនិច

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើរតួនាទីកាន់តែសំខាន់នាអំឡុងពេលផ្ទុះរាតត្បាតកូវីដ១៩!


អំឡុងពេលមានការផ្ទុះរីករាលដាលនៃមេរោគ Covid-19 នៅទូទាំងពិពភលោក រួមទាំងកម្ពុជាផងដែរនោះ គេសង្កេតឃើញថា ការខ្វាយខ្វល់ពីបញ្ហាសុខភាពពីសំណាក់ប្រជាពលរដ្ឋកាន់តែមានការកើនឡើង។ ក្នុងកាលៈទេសៈ វិស័យបច្ចេកវិទ្យា បានដើរតួនាទីកាន់តែសំខាន់ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ពិសេស លើការទូទាត់តាមប្រព័ន្ធឌីជីថល ជំនួសឲ្យការចាប់កាន់ក្រដាសប្រាក់ ដើម្បីទូទាត់ ដោយការប្រើប្រាស់ការូទទាត់តាមឌីជីថលនេះ ត្រូវបានអ្នកជំនាញអះអាង ថាអាចបញ្ជៀសនូវក្ដីកង្វល់បារម្ភពីការឆ្លងរបស់អ្នកប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា លោក​បណ្ឌិត អុិ​ន ចាន់​នី ធ្លាប់​បាន​លើក​ឡើង​ថា  នៅ​ក្នុង​បញ្ហា​Covid-19​នេះ  វា​ក៏​ជា​ឱកាស​សម្រាប់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​រីក​ធំធាត់​ដែរ  ព្រោះថា សេវា​អេ​ឡិច​ត្រូ​និក​នេះ នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ពលរដ្ឋ កាន់តែ​មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ជាង​មុន​។​លោក​បណ្ឌិត​បាន​បន្ថែម​ថា «​ការ​ណែនាំ​ខាង​ផ្នែក​ក្រសួងសុខាភិបាល ការ​ប៉ះ ការ​កាន់​របស់​អី​ផ្សេង​ៗ​ហ្នឹង គេ​អោយ​យើង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ​ក៏​មានទឹក​អាល់កុល​សម្រាប់​លាង អ​ញ្ចឹ​ង​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ក៏​អាច​ជា​ចំណែក​មួយ​ដែរ ខ្ញុំ​មិន​ចង់​យក​ឱកាស​ហ្នឹង​ទៅ​ផ្សាយ​ថា​កាន់​ក្រដាសប្រាក់​ឆ្លង អត់​ទេ​! ព្រោះ​វត្ថុ​មានការ​ប៉ះ​ហើយ​ឆ្លង គឺ​កាន់​បញ្ជូន​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ហ្នឹង ដែល​យើង​ខ្វល់​គួរតែ​ប្រើ​មធ្យោបាយ​ឌី​ជី​ថ​ល​ទៅ​ដើម្បី​កុំអោយ​មានការ​សង្ស័យ ឌី​ជី​ថ​លអាច​ជួយ​ក្នុង​ការ​ទូទាត់ ក្នុង​បង់ថ្លៃ​សេវា​ផ្សេង​ៗ​នេះ ជៀសវាង​ការ​ប្រើ​អ្វី​ដែល​ឲ្យ​យើង​ខ្វល់​»​។

អ្នក​នាង សេង ស៊ា​ម​រ៉ុ​ង ជា​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​នៅ​គ្លីនិក​អង្គការ​មួយ និង​ជា​អ​ថិ​ជន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ប្រាប់​ថា ក្រោយ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ គាត់​កម្រ​នឹង​កាន់​ក្រដាសប្រាក់​ដោយ​ផ្ទាល់​ណាស់ ហើយ​ជ្រើសរើស​ការ​ប្រើ App ACLEDA ទាន់ចិត្ត​ជំនួស​វិញ​។​អ្នក​នាង​បញ្ជាក់​ថា​« លុយ​វា​មាន​តម្លៃ​មែន តែ​វា​ក៏​កខ្វក់​ណាស់​ដែរ ដូចនេះ​បើ​យើង​មាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន យើង​គួរតែ​ជ្រើស​រើ​ង​ការ​ទូទាត់​លុយ​តាម App លើ​ទូរស័ព្ទ​ទៅ វា​មាន​សុវត្ថិភាព​ជាង​»​។

អ្នក​នាង សេង ស៊ា​ម​រ៉ុ​ង

អតិថិជន​របស់​អេ​ស៊ី​លី​ដា​មួយ​រូប​ទៀត គឹ​លោក រតនៈ ជា​បុគ្គលិក​ផ្នែក​លក់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​រៀបរាប់​ថា​« ការ​ទូទាត់​ប្រាក់​តាម​មធ្យោបាយ​ឌី​ជី​ថ​ល​បែប​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ហា​ន័យ​នៃ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​ច្រើន ព្រោះថា ប្រើ​ក្រដាសប្រាក់​ពី​ដៃ​មួយ​ទៅ​ដៃ អាច​មានឱកាស​ឆ្លង​មេរោគ​នេះ​ច្រើន »​។

លោក រតនៈ

ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស ដោយ​មានការ​លើកទឹកចិត្ត ឲ្យ​មានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ ឬ​ចេញផ្សាយ​មូលប្បទានប័ត្រ ឬ​ហៅ​ថា សែក សម្រាប់​ធ្វើការ​ទូទាត់ ហើយ​ជំនួស​ដោយ​ការ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​វិញ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ ការ​លើកទឹកចិត្ត​ការ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល និង​ដើម្បី​ធានា​សុវត្ថិភាព និង​ការពារ​ហានិភ័យ​នានា ដែល​អាច​កើត​មាន​ឡើង​ដោយ​យថាហេតុ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19

ព័ត៌មាន
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគCovid-19 ដោយខ្លួនឯង(Rapid Test) តាមការឃោសនាពី…

កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិទទ្វារបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមេសានេះ

ព័ត៌មាន
នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងសារទៅកាន់ជនរួមជាតិថា កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ