ការជ្រើសរើសពលទាហ៊ាន

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យជ្រើសរើសទាហានឱ្យមានតុល្យភាព និងខិតខំពង្រឹងសមត្ថភាព


សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅពេលខាងមុខការជ្រើសរើសពលទាហ៊ានចូលក្របខណ្ឌអាចតម្រូវឱ្យពួកគេ ត្រូវឆ្លងកាត់ដំណាក់កាលបន្សាំខ្លួនក្នុងនាមជាយោធិនកាតព្វកិច្ចជាមុនសិន ហើយការជ្រើសរើសនាយទាហានសកម្ម ក៏ត្រូវតែមានតុល្យភាព និងសមាមាត្រផងដែរ ជាពិសេសត្រូវខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវបញ្ហាលើសតែខ្វះនិងខ្វះតែលើស។ ស្របពេលដែលស្ថានការណ៍ពិភពមានការប្រែប្រួលយ៉ាងឆាប់រហ័ស សម្តេចធិបតី ជំរុញឱ្យក្រសួងការពារជាតិពង្រឹងសមត្ថភាពវិភាគស្មានការណ៍ និងរៀបចំយុទ្ធសាស្ត្រក្នុងរយៈពេលវែង។
ការជ្រើសរើសពលទាហ៊ាន
ដោយ

ថ្លែងក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួល និងការវិវត្តយ៉ាងលឿនរបស់ស្ថានការណ៍ពិភពលោក ជាពិសេសវិស័យយោធា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសកម្មភាបសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងពិភពលោកទាំងមូល។ ដូច្នេះក្នុងបរិការណ៍នេះ សម្តេចធិបតី ជំរុញឱ្យក្រសួងការពារជាតិត្រូវពង្រឹងសមត្ថភាពលើការវិភាគ និងការរៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបង្កភាពងាយស្រួលក្នុងការត្រៀមលក្ខណៈឱ្យបានច្បាស់លាស់ពេលមានហេតុការណ៍អ្វីមួយកើតមានឡើង។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការជ្រើសរើសពលទាន ឬទាហានសកម្មត្រូវឈរលើគោលការណ៍សមាមាត្រ ពោលគឺធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងចំនួននាយទាហាន និងពលទាហានត្រូវឱ្យមានភាពសមស្រប និងជាពិសេសត្រូវខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវស្ថានភាពចំនួនទ័ពលើសតែខ្វះ និងខ្វះតែលើស។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យពង្រឹងការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងកាត់ការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាពតាមឋានានុក្រមផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីសើមនៅខែមេសា នេះ បានហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

ព័ត៌មាន
គ្រាប់ស្វាយចន្ទីសើមនៅកម្ពុជាបានចាប់ផ្ដើមឡើងថ្លៃជាបណ្តើរៗវិញហើយនៅក្នុងខែមេសា នេះ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមក…

ឥណ្ឌាបើកការបោះឆ្នោតសកលដ៏ធំបំផុតក្នុងពិភពលោក ដើម្បីជ្រើសរើសសមាជិកសភា

ព័ត៌មាន
ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកយុទ្ធនាការបោះឆ្នោតសកលរបស់ខ្លួន ដើម្បីជ្រើសរើសសមាជិកសភា។ នេះគឺជាការបោះឆ្នោតដ៏ធំបំផុតនៅក្នុងពិភពល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ