អត្ថបទក្រុមហ៊ុន

កាន់តែទិញកាន់តែឈ្នះ! រកឃើញម្ចាស់រង្វាន់ជិះឧទ្ធម្ភាចក្រជុំវិញក្រុងភ្នំពេញ ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ”


កាលពីដើមខែមិថុនាកន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានចាប់ផ្តើមព្រឹត្តិការណ៍បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ២០២៣ ទី១ធំបំផុតក្នុងប្រទេសកម្ពុជាគឺ “MEGA អស្ចារ្យ” ដែលមានការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងម៉ាកយីហោល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើននៅក្នុងផ្សារទំនើបដ៏ធំដ៏បង្កើតឡើងដោយកូនខ្មែរមួយនេះ។
កាន់តែទិញកាន់តែឈ្នះ! រកឃើញម្ចាស់រង្វាន់ជិះឧទ្ធម្ភាចក្រជុំវិញក្រុងភ្នំពេញ ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ”
កាន់តែទិញកាន់តែឈ្នះ! រកឃើញម្ចាស់រង្វាន់ជិះឧទ្ធម្ភាចក្រជុំវិញក្រុងភ្នំពេញ ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ”

ក្នុងនោះផងដែរក្រៅពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកនេះ ក៏មានផ្តល់រង្វាន់ជូនអតិថិជនបន្ថែមទៀងផងដែរដូចជាការចំណាយចាប់ពី ៣០០០ ដុល្លារអាមេរិចឡើងទៅនឹងឈ្នះឱកាសជិះឧទ្ធម្ភាចក្របែបអភិជនទស្សនាទីក្រុងភ្នំពេញ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh ឬ Fairfield By Marriott, ការលេងវាយកូនហ្គោលនៅ Grand Royal Golf & Resort ឬ ប័ណ្ណទឹកប្រាក់ ៥០ ដុល្លារអាមេរិច​សម្រាប់ចំណាយនៅផ្សារទំនើប ជីប ម៉ុង ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

មិនរងចាំយូរអតិថិជនជាច្រើនបានអញ្ចើញមកធ្វើការទិញទំនិញយ៉ាងច្រើនកុះករ ហើយយើងក៏បានរកឃើញម្ចាស់រង្វាន់ធំជិះឧទ្ធម្ភាចក្របែបអភិជនជាបន្តបន្ទាប់នឹងត្រៀមចេញហោះហើរដើម្បីទស្សនាសម្រស់ទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះផងដែរ។ ​អតិថិជនក៏នៅអាចបន្តរីករាយជាមួយនឹងការផ្តល់ជូនឥតដែនកំណត់ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ” នេះរហូតដល់ថ្ងៃទី ៣១ ខែសីហា។

កាន់តែទិញកាន់តែឈ្នះ! រកឃើញម្ចាស់រង្វាន់ជិះឧទ្ធម្ភាចក្រជុំវិញក្រុងភ្នំពេញ ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ”

សូមបញ្ជាក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។

កាន់តែទិញកាន់តែឈ្នះ! រកឃើញម្ចាស់រង្វាន់ជិះឧទ្ធម្ភាចក្រជុំវិញក្រុងភ្នំពេញ ពីព្រឹត្តិការណ៍បញ្ចុះតម្លៃ “MEGA អស្ចារ្យ”

ផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើន កុះករ (https://goo.gl/maps/oWGAKDn1gnX21VmT8)។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

- លេខទូរស័ព្ទ៖ 066 401 222

- តេលេក្រាម៖ 066 401 222 (@AmKeolong)

- អ៊ីមែល៖ [email protected]




អត្ថបទបន្ទាប់


ឯកឧត្តម គង់ វិបុល ពន្យល់ពីសារសំខាន់នៃច្បាប់សារពើពន្ធថ្មី ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងច្បាស់ៗថា ច្បាប់សារពើពន្ធថ្មី ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់កាលពីជាងពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ន…

កម្ពុជាទទួលបានចំណូលជាង៩០លានដុល្លារពីការលក់ស្លាកលេខឡានពិសេស និងពិសេសផ្ទាល់ខ្លួន

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសដាក់លក់ផ្លាកលេខឡានពិសេស និងពិសេសផ្ទាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ