រោងចក្របន្ទះឈីប Huawei

ករណីបន្ទះឈីបក្រុមហ៊ុន Huawei ធ្វើឱ្យតៃវ៉ាន់បន្តស៊ើបអង្កេតក្រុមហ៊ុនចំនួន៤


អាជ្ញាធរតៃវ៉ាន់នឹងបើកការស៊ើបអង្កេតក្រុមហ៊ុនក្នុងស្រុកចំនួន៤ ក្រោយមានរបាយការណ៍មួយចំនួននិយាយថា ក្រុមហ៊ុនទាំងនោះកំពុងជួយក្រុមហ៊ុនទូរស័ព្ទរបស់ចិន Huawei Technologies ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធផលិតបន្ទះឈីបនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រោងចក្របន្ទះឈីប Huawei
ដោយ

ក្រសួងកិច្ចការសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់នឹងបើកការស៊ើបអង្កេតលើក្រុមហ៊ុនក្នុងស្រុកចំនួន៤ ក្រោយសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីពេលថ្មីៗថា ក្រុមហ៊ុនទាំងនេះបានជួយក្រុមហ៊ុនផលិតទូរសព្ទចិន Huawei ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបនៅប្រទេសចិន។

ប៉ុន្តែទីភ្នាក់ងារនេះមិនច្បាស់ទេថាតើកិច្ចសហប្រតិបត្តិការនោះបានបំពានលើទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិក ដែលដាក់ទៅលើក្រុមហ៊ុន Huawei ដែរឬយ៉ាងណានោះទេ។

លោកស្រី វ៉ាង ម៉េ ហួ (Wang Mei-hua) រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់ បានប្រាប់សមាជិកសភា កាលពីថ្ងៃពុធថា នៅក្នុងដំណាក់កាលនេះ គឺមិនទាន់មានការបញ្ជាក់ថា ក្រុមហ៊ុនទាំង៤នេះ បានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេ។

លោកស្រី វ៉ាង បានបន្ថែមថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលើដំណើរការការពារទឹកកខ្វក់និងបរិស្ថាន ដូច្នេះហើយពួកគេមិនពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់នោះទេ ប៉ុន្តែក្រសួងសេដ្ឋកិច្ចនឹងពិនិត្យលើបញ្ហានេះឱ្យបានដិតដល់បន្ថែមទៀត។

ទីភ្នាក់ងារ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ទាំង៤នេះ កំពុងជួយក្រុមហ៊ុន Huawei ឱ្យបង្កើតបណ្តាញរោងចក្រផលិតបន្ទះឈីបនៅភាគខាងត្បូងនៅប្រទេសចិន ហើយថា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺក្រុមហ៊ុន Topco Scientific បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា ខ្លួនបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ចិនមួយ ដែលគេស្គាល់ថា ជាក្រុមហ៊ុន Huawei។

ក្រុមហ៊ុន Topco បានបញ្ជាក់ថា ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនចិន​ ដោយផ្ដោតទៅលើតែផ្នែកការពារបរិស្ថានតែប៉ុណ្ណោះ គឺគ្មានឡើយក្នុងប្រតិបត្តិការអាជីវកម្មពាក់ព័ន្ធនឹងសម្ភារ ឬឧបករណ៍បន្ទះឈីប។

ក្រុមហ៊ុនតៃវ៉ាន់មួយទៀតគឺក្រុមហ៊ុន United Integrated Services បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិនមួយបានទទួលយកការងារលើការជួសជុលផ្នែកខាងក្នុងនៅក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបដាច់ឡែកមួយ ដែលមានទំនាក់ទំនងនឹងក្រុមហ៊ុន Huawei។ ក្រុមហ៊ុន United Integrated Services បាននិយាយថា ក្រុមនេះបានគោរពតាមច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនៃយុត្តាធិការទាំងអស់។

សូមរំលឹកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ការរឹតបន្តឹងការនាំចេញទៅលើក្រុមហ៊ុន Huawei ដើម្បីកុំឱ្យក្រុមហ៊ុនទទួលបានការផ្គត់ផ្គង់បន្ទះឈីប ដែលប្រើបច្ចេកវិទ្យា ឬឧបករណ៍របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Huawei បានឆ្លើយតបដោយការបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសចិន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គុណភាពអប់រំសាលារដ្ឋនឹងប្រសើរឡើងតាមរយៈការជ្រើសរើសគណៈគ្រប់គ្រង

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមហិច្ឆតាធ្វើឱ្យសាលារដ្ឋមានគុណភាពអប់រំល្អមិនចាញ់សាលាឯកជន ជាមួយចក្ខុវិស័យច្បាស់លា…

តើនរណានឹងក្លាយជាប្រធានសភាអាមេរិកជំនួសលោក ម៉ាកាធី ?

ព័ត៌មាន
ក្រោយការដកតំណែងប្រធានសភាអាមេរិករបស់លោក ម៉ាកាធី គួរឱ្យភ្ញាក់ផ្អើល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើឱ្យកៅអី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ