Advertisement
អាយស្ម័យានភ្នំពេញ នឹង​កែប្រែ​មុខ​មាត់​ថ្មី ឆាប់ៗនេះ!

ស្ថានីយ អាយស្ម័យាន​ភ្នំពេញ​ នឹង​ប្រែក្លាយជា​អគារ​ពាណិជ្ជកម្មទំនើប


គម្រោង​ដ៏​រំភើប​មួយ​ក្នុង​ការ​ជួសជុល​ឡើងវិញ​ទៅ​លើ​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ថ្មីៗ​នេះ (ថ្ងៃទី៤ មិថុនា ២០១៩) ដោយ​ក្រុម​អ្នក​បណ្តាក់​ទុន​មួយ​ក្រុម​ មក​ពី​សហរដ្ឋ​អាមេរិក ដើម្បី​កែប្រែ​ស្ថានីយ​មួយ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​អគារ​ពាណិជ្ជកម្ម Royal Train Square ដែល​មិន​ត្រឹមតែ​បម្រើ​ជូន​សម្រាប់​តែ​អ្នក​ដែល​ធ្វើ​ដំណើរ​ដោយ​រថភ្លើង នោះ​ឡើយ។
ស្ថានីយ អាយស្ម័យាន​ភ្នំពេញ​ នឹង​ប្រែក្លាយជា​អគារ​ពាណិជ្ជកម្មដ៏​ទំនើប ឈ្មោះថា Royal Train Square។
ដោយ
Advertisement

Royal Train Square នឹង​ក្លាយ​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារ​ដែល​មាន​ការ​អភិវឌ្ឍ​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​អ្នក​ដំណើរ​ដោយ​រថភ្លើង ទាំង​ទៅ ទាំងមក ក៏ដូចជា​នឹង​ក្លាយ​ជា​កន្លែង​ជួបជុំ​គ្នា​ថ្មី​មួយ​ក្នុង​តំបន់​អាជីវកម្ម​ដែល​កំពុង​រីក​ចម្រើន​មួយ​នេះ។ 

អគារ​នេះ​នឹង​មាន​ទំហំ​ចំនួន​៣០០០​ម៉ែត្រ​ការ៉េ សម្រាប់​ការ​សាងសង់​ធ្វើ​ជា​កន្លែង​ពាណិជ្ជកម្ម ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​សាងសង់​ហាង​ទំនើប​ផ្សេងៗ ហាង​កាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិព័រណ៍​ផ្សេងៗ។ 

លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និង​ការអភិវឌ្ឍ និង​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះ​ ដែល​ត្រូវបាន​គាំទ្រ​ថវិកា​ដោយ​ក្រុម​អ្នក​បណ្តាក់​ទុន​មក​ពី​អាមេរិក និង​ដៃគូ​សហការ​មក​ពី​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា៖ «ស្ថានីយ​រថភ្លើង​មួយ​នេះ គឺ​ជា​អគារ​បេតិកភណ្ឌ​ដែលត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​មួយ នៅ​ភ្នំពេញ ប៉ុន្តែ បច្ចុប្បន្ន មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​ប្រើប្រាស់​អគារ​នេះ។ ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​សាងសង់​អគារ Royal Train Square យើង​នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នានា នូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នា ញ៉ាំ​អាហារ​ពេល​ល្ងាច និង​សម្រាក​លំហែ​ជាមួយ​ទិដ្ឋភាព​ជុំវិញ​ខ្លួន​ដ៏​ស្រស់​ស្អាត រួមជាមួយ​នឹង​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ហាង​ជា​ច្រើន​ទៀត»។  

ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​អាជ្ញាធរ​អាណានិគមបារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈ​ដែល​ស្ថានីយ​មួយ​នេះ ទើបតែ​បាន​បំពេញ​ការ​សាងសង់​ខ្សែ​ផ្លូវ​ដែក​របស់​ខ្លួន ទៅ​កាន់​ខេត្ត​បាត់ដំបង កាល​ពេល​ថ្មីៗ​នេះ។

អគារ ស្ថានីយ អាយស្ម័យាន ភ្នំពេញ។ រូបភាព ហ្វេសប៊ុករបស់ Patrik Tomanovic

បើយោង​ទៅ​តាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways ស្ថានីយ​រថភ្លើងនេះ ត្រូវបានជួសជុល​ឡើង​វិញ កាលពី​ឆ្នាំ​២០១២ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Royal Railways បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ នូវ​សេវា​ធ្វើ​ដំណើរ​ដោយ​រថភ្លើង ទៅកាន់​ខេត្ត​កំពត ព្រះសីហនុ ពោធិ៍សាត់ និង​ប៉ោយប៉ែត ក៏ដូចជា​សេវា​ដឹក​ជញ្ជូន​ជា​ទៀងទាត់​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ 

លោក Bolls មាន​ប្រសាសន៍​ថា៖ «ស្រប​ពេល​មាន​ការរីក​លូតលាស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រាជ​ធានី​ភ្នំពេញ វា​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​នាំ​យក​ស្ថានីយ​រថភ្លើង​មួយ​នេះ ទៅ​កាន់​សតវត្សរ៍​ទី២១ ក្នុង​នាម​ជា​គោលដៅ​មួយ​សម្រាប់​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍ ក្នុង​ការ​ទៅ​សម្រាក​លំហែ នៅ​កន្លែង​ដែល​ពោរពេញ​ផាសុកភាព​មួយ»។ 

លោក Bolls បាន​ប្រាប់​បន្ត​ថា៖ «វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​នឹង​ហាង​ជុំវិញ​នោះ ជាពិសេសតំបន់កណ្តាលរាងការ៉េ​ដ៏​ស្រស់​ស្អាត នៅ​ពី​មុខ​ស្ថានីយ៍ ហើយ​យើង​ជឿជាក់​ថា វានឹង​ក្លាយ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដ៏​ពេញ​និយម​បំផុត​ក្នុង​ទីក្រុង​នេះ ដើម្បី​ជួបជុំ​គ្នា និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយ​ឆ្ងាញ់ ទិញ​ទំនិញ និង​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ក៏​ដូច​ជា​ពិព័រណ៍​ផ្សេងៗ​ដ៏​ពិសេស​តែ​មួយ ដែល​ផ្ទុយ​គ្នា​ស្រឡះ ទៅនឹង​រូបរាង​ដែល​យើង​ធ្លាប់​បាន​ឃើញ​ពីមុន»។

គម្រោងជួសជុលឡើងវិញមានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត ស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។ 

Advertisement

លោក Bolls បាន​បញ្ជាក់​ថា៖ «យើង​គិតទុក​ជាមុន​រួច​ជា​ស្រេច​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស​ដែល​បាន​មក​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​អន្តរជាតិ និង​ពិត​ជា​ចង់​ផ្សារ​ភ្ជាប់​ក្នុង​ពេល​ឆាប់ៗ​នេះ ជាមួយនឹង​ក្រុមហ៊ុន​ជួល​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើការ​ជាមួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូបរាង​លើ​គម្រោង​ដែល​កំពុង​បន្ត​មួយ​នេះ»។ 

គម្រោងនេះ អនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមគម្រោងរយៈពេលវែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រែក្លាយរូបរាងស្ថានីយ៍រថភ្លើងរបស់កម្ពុជាទាំងស្រុង និងដើម្បីផ្តល់សេវាផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរដោយផ្លូវដែកក្លាយជាជម្រើសប្រកបដោយអត្ថប្រយោជន៍មួយសម្រាប់អ្នកដំណើរ។ 

លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗ  បានបញ្ជាក់ថា៖ «ជាលើកទី១ ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះ ដោយរថភ្លើង ស្ថានីយ​នេះ មិន​ធ្លាប់​ផ្តល់​ការ​ស្វាគមន៍​ជាពិសេសពី​មុន​មក​ឡើយ។ ជាមួយ​នឹង​ការ​អភិវឌ្ឍ​ឡើង​វិញ​នេះ យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំង​អស់ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំពេញ និង​ប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើល​ឃើញ​ពី​កម្រិត​ដែល​ការ​ជួស​ជុល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ អាច​ធ្វើ​ឡើង ដោយ​ផ្អែក​ទៅ​លើ​សក្តានុពល​របស់​អគារ​ជា​បេតិកភណ្ឌ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​របស់​យើង»៕

Advertisement



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តី​អះអាង​ថា ហូប​នំ​បញ្ចុក​មិនមែន​ជា​ជំហាន​ឈាន​ទៅ​រក​ការ​ចរចា​នយោបាយ​ទេ

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ចំ​ថ្ងៃ​តែ​មួយ​ជាមួយ​ក្រុម​​អតីត​បក្ស​ប្រឆាំង...

យន្ដហោះខ្នាតធំ អាចនឹងចុះចត ក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បាននៅមុន ឆ្នាំ២០២២

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវពង្រីកផ្លូវរត់យន្ដហោះឲ្យបានដល់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ