បច្ចេកវិទ្យា 5G

Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា


ក្រុមហ៊ុន Huawei បានបង្ហាញនូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់នឹងបច្ចេកវិទ្យាថ្មីនេះ ហើយជាពិសេសគឺ ក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់មកកាន់ប្រទេសកម្ពុជាតាមរយៈស្មាតហ្វូន ដែលមានអេក្រង់អាចបត់បាន។
Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា (https://www.ft.com/)
ដោយ

ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ បច្ចេកវិទ្យា​ឈានមុខ​គេបង្អស់​លើ​សកលលោក​ដោយប្រកាស​លក់​ស្មាតហ្វូន​របស់ខ្លួន​បំពាក់ដោយ​បច្ចេកវិទ្យា 5G ក្នុងតម្លៃ​ជាង​២.៦០០ ដុល្លារ​អាមេរិក នៅលើទីផ្សារ​ប្រទេស​អេស្ប៉ាញ ហើយប្រទេស​កម្ពុជា ជាប្រទេស​ទី ៤ ដែល​បានទទួល​នូវ​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន Huawei នេះ បើទោះ​បីជា កម្ពុជា​មិនទាន់​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G នេះនៅ​ឡើយ។

លោក Henry Xiao នាយក​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេសកម្ពុជា មានសុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា 5G នៅកម្ពុជា​​ ហើយក្រុមហ៊ុន នឹងចាប់​ផ្តើមដាក់​លក់ ស្មាតហ្វូន Huawei Mate X ដែលដំណើរ​ការ​ដោយបច្ចេកវិទ្យា​លឿន​បំផុត 5G នៅឆមាស​ទី ២ ឆ្នាំ ២០១៩នេះ។

លោក បន្តថា Huawei ក៏ជាក្រុម​ហ៊ុន​ដំបូង​គេបង្អស់ ដែលបង្ហាញ​ស្មាតហ្វូន​អេក្រង់​បត់ នៅប្រទេស​កម្ពុជា ដែលមាន​ការច្នៃ​ប្រឌិត​ខ្ពស់ និងបច្ចេក​វិទ្យា​ឈានមុខ ដើម្បី​ផ្តល់បទ​ពិសោធន៍​ថ្មី​បំផុត សម្រាប់អ្នក​ប្រើប្រាស់​ស្មាត​ហ្វូន​នៅកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុន​ទូរស័ព្ទ​ធំជាងគេ​លំដាប់​ទី ២ លើសកលលោក បានធ្វើការ​នាំចេញ ស្មាតហ្វូន ទៅកាន់​ទីផ្សារ​សកលលោក ជាង ២០០លាន​គ្រឿង ក្នុងឆ្នាំ ២០១៨ កើន​ឡើងប្រមាណ ៣៣ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧ និងបានកាន់​កាប់ចំណែក​ទីផ្សារ ១៧ភាគរយ នៃទីផ្សារ​ស្មាតហ្វូន​ប្រណិត ដែលមាន​តម្លៃ​លើសពី ៥០០ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ ចេញមុខជួយ​សម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ នាពេលថ្មីៗនេះ ក៏បានត្រៀមនូវវិធានការសង្គ្រោះបន្ទាន់មួយ ដើម្បីជួយកសិករក្នុងការសងបំណុលការប្រាក់ទៅកាន់ធនាគារ និងហិរញ្ញវត្ថុ…

មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍អគ្គិសនីជាតិរួចរាល់ហើយ ដែលប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ អាចនឹងបង្កើនថាមពលអគ្គិសនីសរុបបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ