ថវិកា​ឆ្នាំសារពើពន្ធឆ្នាំ២០២១ របស់ជប៉ុន

កញ្ចប់ជាង១ទ្រីលានដុល្លារ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ ២០២១


គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃចន្ទ ទី២១ ខែធ្នូ បានអនុម័តលើសេចក្ដីព្រាងកញ្ចប់ថវិកាចំនួន ជាង១ទ្រីលានដុល្លារអាមេរិក សម្រាប់សារពើពន្ធឆ្នាំ២០២១ ខណៈដែលប្រទេសនេះកំពុងជួបនឹងបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩។ ចំនួនកញ្ចប់ថវិកា ដែលបានអនុម័តថ្មីនេះ គឺបានបំបែកកំណត់ត្រាមួយ ជាកញ្ចប់ថវិកា ដែលមានចំនួនច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ។ នេះបើតាមការរាយការណ៍ដោយបណ្ដាញសារព័ត៌មានជប៉ុន Kyodo។
កញ្ចប់ជាង១ទ្រីលានដុល្លារ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត សម្រាប់ឆ្នាំសាពើពន្ធ ២០២១
ដោយ

ដោយសារតែ​បញ្ហា​មេរោគ​រាតត្បាត​កូវីដ-១៩ នៅតែបន្ដ​កើតមាន​នៅក្នុង​ប្រទេសជប៉ុន រាជរដ្ឋាភិបាល​ប្រទេសនេះ ​នឹង​បែងចែក​កញ្ចប់​ថវិកា​ប្រមាណជាង​៤៨​ពាន់លាន​ដុល្លារអាមេរិក ដើម្បី​ប្រើប្រាស់​ជាមូលនិធិ​បម្រុង​ ដែលនឹង​ត្រូវ​ចំណាយ​លើ​ការខិតខំ​ប្រឹងប្រែង​នាពេល​ខាងមុខ ដើម្បី​ដោះស្រាយ​​បញ្ហាមេរោគ​រាតត្បាត​កូវីដ-១៩នេះ។

ការចំណាយ​ផ្នែក​សន្ដិសុខ​សង្គម នឹងកើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រហែល​ ៣៤៨ ពាន់លាន​ដុល្លារ ដោយសារតែជប៉ុន​មាន​​ចំនួន​​ប្រជាជន​​វ័យចំណាស់​ច្រើន បាន​ធ្វើឲ្យ​ការចំណាយ​ថែទាំ​សុខភាព​ និងចំណាយ​​សោធន​និវត្តន៍​មានការកើនឡើង។

ប្រាក់ចំណូលពន្ធរបស់ជប៉ុន ដែលបានកើនឡើង​នៅប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដោយសារតែ​ក្រុមហ៊ុន​រកចំណូល​បាន​ច្រើន​ គួបផ្សំនឹង​ការដំឡើងពន្ធ ដែល​សរុបទៅ​ចំណូលពន្ធរបស់ជប៉ុន​ ត្រូវបាន​ប៉ាន់ប្រមាណថា​ មានជាង ​៥៥៥​ ពាន់លាន​ដុល្លារអាមេរិក។

នៅក្នុង​កញ្ចប់ថវិកា​ដែលបាន​អនុម័តសម្រាប់​ឆ្នាំសារពើពន្ធ​២០២១នេះ គឺមាន​ជិត៤១% នឹងត្រូវ​ផ្ដល់មូលនិធិ ដោយ​ប្រាក់​​បំណុល ធៀបនឹង​ឆ្នាំ​កន្លងមូលនិធិជាប្រាក់បំណុលនេះ​មាន​ជិត ​៣២%។ ទំហំ​នេះ អាចនឹង​មាន​កាន់តែធំ​ថែមទៀត ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រីជប៉ុន សម្រេចចិត្ត​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​ ដោយការ​បន្ថែម​នូវថវិកា។

សូមបញ្ជាក់ថា បើតាម​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រីជប៉ុន យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្គា កាលពីថ្ងៃទី ២១ ខែធ្នូ បាន​បដិសេធ​ចំពោះ​ការ​ទាមទារ​ឲ្យ​មានការ​ដាក់ប្រទេស​ជាតិ​ក្នុងគ្រាអាសន្ន​ បើទោះបីជា​ចំនួន​អ្នកឆ្លង​កូវីដ-១៩ នៅក្នុងប្រទេសនេះ​បាន​កើនឡើង​ដល់ប្រមាណ ​២០ម៉ឺននាក់​ទៅហើយក្ដី។ អ្នកជំនាញ​​ផ្នែកសុខាភិបាល​ជប៉ុន​បាន​ព្រមានដែរ​ថា ប្រព័ន្ធវេជ្ជសាស្ត្រ​កំពុង​តែមានភាពតានតឹង​ហើយ។

រាជរដ្ឋាភិបាលជប៉ុន ក៏មាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក Pfizer និង​ក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់​ការទិញ​វ៉ាក់សាំង​ពីក្រុមហ៊ុន​ទាំងពីរនេះ ក្នុងមួយក្រុមហ៊ុន​ចំនួន ១២០លាន​ដូស ដើម្បី​ចាក់ជូន​ប្រជាជន ​១២៦ លាននាក់ ទន្ទឹមនឹងគ្នានេះ ប្រទេសជប៉ុន​ក៏មាន​កិច្ចសន្យា​ទិញ​វ៉ាក់សាំង​ពីក្រុមហ៊ុន​អាមេរិក Moderna ចំនួន ៥០លាន​ដូស​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃ រងផលប៉ះពាល់តិចតួច ពីការផ្ទុះករណីឆ្លងកូវីដ-១៩ ខ្លាំងនៅប្រទេសថៃ

ព័ត៌មាន
អ្នកជំនួញ និងអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកកម្ពុជា បានអះអាងថា ក្រោយពីមានការផ្ទុះឡើងនូវករណីឆ្លងកូវីដ-១៩ខ្លាំង នៅខេត្តសមុទ្រស…

តើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ កំពុង​វិវត្តដល់ណាហើយ?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយ រាជរដ្ឋាភិបាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ